ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តា​យាយ​ចាស់ជរា និង​ជន​ពិការ​ទទួល​ការ​ឧបត្ថម្ភ​ពី​ឧកញ៉ា អូ​ស្មាន ហា​ស្សាន់

6 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកំពង់ធំ ៖ លោកតា លោកយាយ​ចាស់ជរា​មាន​អាយុ​ចាប់ពី​៧៥​ឆ្នាំ​ឡើង​ទៅ ចំនួន​១៥៦​នាក់​រស់នៅ​ឃុំ​បឹង ស្រុក​បារាយណ៍ ខេត្ត​កំ​ពង​ធំ បាន​ទទួល​ការ​ឧបត្ថម្ភ​ជា​ប្រចាំខែ​ពី​លោក ឧកញ៉ា អូ​ស្មាន…

ខេត្តកំពង់ធំ ៖ លោកតា លោកយាយ​ចាស់ជរា​មាន​អាយុ​ចាប់ពី​៧៥​ឆ្នាំ​ឡើង​ទៅ ចំនួន​១៥៦​នាក់​រស់នៅ​ឃុំ​បឹង ស្រុក​បារាយណ៍ ខេត្ត​កំ​ពង​ធំ បាន​ទទួល​ការ​ឧបត្ថម្ភ​ជា​ប្រចាំខែ​ពី​លោក ឧកញ៉ា អូ​ស្មាន ហា​ស្សាន់ ។

នេះ​ជា​គម្រោង​ថ្មី​មួយទៀត ក្រោម​ការ​ផ្តួចផ្តើម​គំនិត​របស់​លោក​ឧកញ៉ា អូ​ស្មាន ហា​ស្សាន់ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គការ​មូលនិធិ​អភិវឌ្ឍន៍​មុ​ស្លិ​ម​កម្ពុជា ព្រមទាំង​លោក​ជំទាវ​។ ក្នុង​យុទ្ធនាការ​ដំបូង​នៃ​គំរោង​នេះ ត្រូវ​បាន​ចាប់ផ្តើម​ធ្វើ​ឡើង​ពី​ឃុំ​បឹង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ដែល​បាន​ជ្រើសរើស​ចាស់ជរា និង​អ្នក​ពិការ​គ្មាន​ទីពឹង​ចំនួន ១២០​នាក់ មក​ពី​ភូមិ​ត្រពាំង​ឈូក និង​ភូមិ​ដូន​ប៉ែន រួម​ទាំង​ជន​ក្រីក្រ​ផង សរុប​ទាំងអស់​ចំនួន ១៥៦​នាក់​។

ទិដ្ឋភាព​ក្នុង​ពិធី​ប្រគល់​អំណោយ​ជូន​ចាស់ជរា ដោយ​ឧកញ៉ា អូ​ស្មាន ហា​ស្សាន់ និង​លោក​ជំទាវ

​ពិធី​ប្រគល់​ប្រាក់​ឧបត្ថម្ភ​នេះ បាន​រៀបចំ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០១៧ នៅ​បរិវេណ​វិហារ​អ៊ិ​ស្លា​ម ភូមិ​ត្រពាំង​ឈូក ដោយ​មានការ​អញ្ជើញ​ប្រគល់​ឱ្យ​ផ្ទាល់​ដៃ​ពី​លោក​​ឧកញ៉ា អូ​ស្មាន ហា​ស្សាន់ និង​លោក​ជំទាវ ដែល​ជា​ម្ចាស់​ផង​ដែរ​។

ថវិកា​ដែល​ឧបត្ថម្ភ​ជា​ប្រចាំខែ​នោះ​ក្នុង​ម្នាក់​ៗ​បាន​ទទួល​ថវិកា​ចំនួន​៥​ម៉ឺន​រៀល និង​កញ្ចប់​គ្រឿង​ឧបភោគ បរិភោគ​មួយ​ចំនួន​ទៀត រួម​មាន​ទទួល​បាន​អង្ករ​ចំនួន​២០​គីឡូ​ក្រាម ត្រីខ ៦​កំប៉ុង​, ស្ករសរ​១​គីឡូក្រាម​, មី​១០​កញ្ចប់​, ទឹកត្រី​២​ដប ,​និង​ទឹកស៊ីអ៊ីវ​២​ដប​។

ទិដ្ឋភាព​ក្នុង​ពិធី​ប្រគល់​អំណោយ​ជូន​ចាស់ជរា ដោយ​ឧកញ៉ា អូ​ស្មាន ហា​ស្សាន់ និង​លោក​ជំទាវ

សម្រាប់​គំរោង​ឧបត្ថម្ភ​ចាស់ជរា​នោះ គឺ​ត្រូវ​បាន​កំណត់​ជ្រើសរើស​ចាប់ពី​អាយុ​៧៥​ឆ្នាំ​ឡើង​ទៅ រួម​ទាំង​ជន​ពិការ​គ្មាន​ទីពឹង​។ នៅ​ក្នុង​នោះ​ក៏​មាន​ចាស់ជរា ដែល​មាន​អាយុ​វែង​រហូត​ដល់​១១២​ឆ្នាំ​ក៏​មាន​ដែរ​។

លោក​ឧកញ៉ា អូ​ស្មាន ហា​ស្សាន់ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា ទោះ​បីជា​ការ​ឧបត្ថម្ភ​នេះ​មិន​ច្រើន​មែន ប៉ុន្តែ​នេះ​ជា​ទ​ង្វើ​រ​មនុស្សធម៌​ដែល​រូប​លោក និង​ភរិយា ព្រមទាំង​សហការី​ទាំងអស់ នឹង​អនុវត្ត​ជា​បន្តបន្ទាប់​ជា​ប្រចាំខែ ដើម្បី​ដោះស្រាយ​ទុក្ខ​លំបាក​ខ្លះ​ៗ​របស់​លោកតា​លោកយាយ​ចាស់ជរា ដើម្បី​ជួយ​សម្រួល​ដល់​ការ​លំបាក និង​ម្យ៉ាងទៀត​ជា​ការ​ប៉ាវ ដល់​លោកយាយ​លោកតា សម្រាប់​អាហារ​មួយ​ពេល​ឱ្យ​ឆ្ងាញ់​ផង​ដែរ​។

ទិដ្ឋភាព​ក្នុង​ពិធី​ប្រគល់​អំណោយ​ជូន​ចាស់ជរា ដោយ​ឧកញ៉ា អូ​ស្មាន ហា​ស្សាន់ និង​លោក​ជំទាវ

លោក​ឧកញ៉ា​បន្ត​ទៀត​ថា ក្នុង​យុទ្ធនាការ​ដំបូង​នេះ លោក​ចាប់​យក​ឃុំ​បឹង​ជា​គំរោង​ដំបូង ហើយនឹង​មាន​បន្ត​សម្រាប់​ខេត្តកំពង់ធំ​ទាំងមូល ក៏​ដូច​ជា​ខេត្ត​នានា​ជា​ច្រើន​ទៀត​។

លោក​បញ្ជាក់​ថា នេះ​ជា​គំរោង​មនុស្សធម៌​ដែល​មាន​ភាព​ងាយស្រួល និង​បើកចំហ​ដល់​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅ​ស្រុក ចាប់ផ្តើម​ងាក​មក​យកចិត្តទុកដាក់​ពី​សុខទុក្ខ​របស់​ចាស់ជរា ។

ទិដ្ឋភាព​ក្នុង​ពិធី​ប្រគល់​អំណោយ​ជូន​ចាស់ជរា ដោយ​ឧកញ៉ា អូ​ស្មាន ហា​ស្សាន់ និង​លោក​ជំទាវ

ក្នុង​នាម​អ្នក​ផ្តួចផ្តើម​គំរោង​នេះ​ឡើង លោក​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី ក៏​បាន​ជំរាប​ដល់​សាធារណជន​ឱ្យ​ងាក​មក​ចូលរួម​ក្នុង​វប្បធម៌​ចែករំលែក ទោះ​តិច ឬ​ច្រើន​ក្តី ព្រោះ​ការ​​បរិច្ចាគ ការ​ចែករំលែក​នេះ គឺជា​វប្បធម៌​ល្អ​មួយ​ដែល​ញ៉ាំង​ឱ្យ​បុគ្គល​នីមួយ​ៗ​មាន​សេច​ក្តីសុខ​ទាំង​កាយ និង​ផ្លូវចិត្ត និង​ដឹកនាំ​សង្គម​មួយ​ឱ្យ​កាន់តែ​មាន​សន្តិភាព និង​សុខ​ដមរ​មនា​៕

ទិដ្ឋភាព​ក្នុង​ពិធី​ប្រគល់​អំណោយ​ជូន​ចាស់ជរា ដោយ​ឧកញ៉ា អូ​ស្មាន ហា​ស្សាន់ និង​លោក​ជំទាវ

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ