ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ចប្រជុំបូកសរុបការងារជំនាញអត្ដសញ្ញាណកម្ម

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ អនុវត្ត​តាម​ការ​ណែនាំ​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ត្រី ទិ​ត្យ ណា​រ៉ុ​ង ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប នា​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ផែន​អត្តសញ្ញាណ​កម្ម​បាន​រៀបចំ​ពិធី​ប្រជុំ​បូក​សរុប​ការងារ​ប្រចាំ​ខែធ្នូ…

ខេត្តសៀមរាប ៖ អនុវត្ត​តាម​ការ​ណែនាំ​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ត្រី ទិ​ត្យ ណា​រ៉ុ​ង ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប នា​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ផែន​អត្តសញ្ញាណ​កម្ម​បាន​រៀបចំ​ពិធី​ប្រជុំ​បូក​សរុប​ការងារ​ប្រចាំ​ខែធ្នូ ឆ្នាំ​២០១៧ ក្រោម​អ​ធិ​តី​ភាព​លោក​ឧត្តមសេនីយ៍ត្រី កែវ រក្សា ស្នងការ​រង​នគរបាល​ខេត្ត​ទទួល​ផែន​អត្តសញ្ញាណ​កម្ម​ដោយ​មានការ​ចូលរួម​ពី​សំណាក់​អស់លោក​នាយ នាយ​រង​ការិយាល័យ និង​មន្ត្រី​ជំនាញ​ចំណុច​ផែន​អត្តសញ្ញាណ​កម្ម​អស់លោក​អធិការរង​ទាំង​១២ ក្រុង​/​ស្រុក រួម​ទាំង​នាយ​ផ្នែក​អញ្ជើញ​ចូលរួម​ជា​ច្រើន​នាក់​ទៀត​ផង​ដែរ ។  

បន្ទាប់​ពី​អស់លោក​មន្ត្រី​ជំនាញ តាម​បណ្ដា អធិការដ្ឋាន នគរបាល​ក្រុង​/​ស្រុក បាន​ឡើង​រាយការណ៍​អំពី​ការ​អនុវត្ត​ជំនាញ​ក្នុង​ការ​បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​របស់​ខ្លួន​ជូន​អង្គពិធី​រួច​មក​នៅ​ក្នុង​អង្គពិធី​បាន​ធ្វើការ​ពិភាក្សា ផ្លាស់​ប្ដូរ​យោបល់ និង បញ្ហា​ប្រឈម​នានា​និង​បទ​ពិសោធន៍​ល្អ​ល្អ​ៗ​ដើម្បី​យក​ទៅ​អនុវត្ត​បន្ត​ឱ្យ​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់ ។

អញ្ជើញ​មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​នា​ឱកាស​នោះ​ដែរ​លោក​ឧត្តមសេនីយ៍ត្រី កែវ រក្សា ស្នងការ​រង​នគរបាល​ខេត្ត​ទទួល​ផែន​អត្តសញ្ញាណ​កម្ម បាន​ថ្លែង​នូវ​ការ​កោតសរសើរ​ដល់​កងកម្លាំង​នគរបាល​ជំនាញ​ទាំងអស់​ដែល​កន្លង​មក​បាន ខិតខំ​ប្រឹងប្រែង ក្នុង​ការ​អនុវត្ត​ភារកិច្ច​ជំនាញ​និង​តួនាទី​របស់​ខ្លួន​ទន្ទឹម​នឹង​នេះ​សូម​ឱ្យ​កម្លាំង​ទាំងអស់​ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់​អនុវត្ត​បន្ត​នូវ​តួនាទី​និង​ភារកិច្ច​ជំនាញ​របស់​ខ្លួន​ក្នុង​ការ​បំពេញភារកិច្ច​ជំនាញ​ពង្រឹង​ការ​អនុវត្ត​នូវ​លិខិត​បទដ្ឋាន និង​ច្បាប់​របស់​រដ្ឋ និង​ឯកសារ​ពាក់ព័ន្ធ​ឱ្យ​បាន​ត្រឹមត្រូវ​រាល់ បណ្តាល​អធិការ​នគរបាល​ក្រុង​/​ស្រុក​ពិសេស​ប៉ុស្តិ​នគរបាល​រដ្ឋបាល ត្រូវ​បន្តការងារ​បំរើ សេវា​សា​ធារ​ណះ​ចុះ​ធ្វើ សៀវភៅ ស្នាក់​នៅ សៀវភៅ​គ្រួសារ និង អត្តសញ្ញាណប័ណ្ណ ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​កាន់តែ​ល្អ​និង​បន្ត​ចុះ​សាកសួរ​សុខទុក្ខ​ដល់​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ​ត្រូវ​បន្ត​បើក​វេទិការ​សាធារណៈ​ជូន​ប្រពល​រដ្ឋ និង ធ្វើការ​ផ្សព្វផ្សាយ​នូវ​គោលនយោបាយ ភូមិ​/​ឃុំ មាន​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​ចលនា​ប្រជា​ការពារ​ចូលរួម​ចំណែក​ក្នុង​ការ​រក្សា សន្តិសុខ សុវត្ថិភាព និង សណ្តាប់ធ្នាប់ សង្គម​បង្ការ ទប់ស្កាត់​បទល្មើស​គ្រប់​ប្រភេទ ។

ក្នុង​នោះ​កម្លាំង​យើង​ទាំងអស់ ត្រូវ​មាន​សាមគ្គីភាព ឯកភាព ផ្ទៃក្នុង និង កិច្ចសហការ​គ្នា​ល្អជា​មួយ អង្គភាព​ពាក់ព័ន្ធ ក្នុង​កិច្ច​សហ ប្រតិបត្តិ​ការណ៍ បង្ការ​ទប់ស្កាត់ និង បង្ក្រាប​បទល្មើស​រក្សា​នូវ សន្តិសុខ សុវត្ថិភាព និង សណ្តាប់ធ្នាប់ សង្គម​ជូន​ប្រជាពលរដ្ឋ​យើង​ឱ្យ​បាន​កាន់តែ​ល្អ​ប្រសើរ​ទ្វេ​ឡើង​ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ