ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកឧកញ៉ា អូ​ស្មាន ហា​ស្សាន់ ជួប​សំណេះ​ និង​ចែក​អំណោយ​ជូន​ចាស់ជរា និង​ជន​ក្រីក្រ

6 ឆ្នាំ មុន
  • ភ្នំពេញ

​ខេ​ត្ក​ត​ណ្តា​ល ៖ លោក​ឧកញ៉ា អូ​ស្មាន ហា​ស្សាន់ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង ជា​ប្រធាន​អង្គការ​មូលនិធិ​អភិវឌ្ឍន៍​មុ​ស្លិ​ម​កម្ពុជា នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែធ្នូ…

​ខេ​ត្ក​ត​ណ្តា​ល ៖ លោក​ឧកញ៉ា អូ​ស្មាន ហា​ស្សាន់ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង ជា​ប្រធាន​អង្គការ​មូលនិធិ​អភិវឌ្ឍន៍​មុ​ស្លិ​ម​កម្ពុជា នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០១៧
បាន​អញ្ជើញ​ជា​អធិបតី​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ខ្មែរអ៊ិ​ស្លា​ម​ក្រីក្រ​៣០០​គ្រួសារ​នៅ​ភូមិ​ជ្រោយ​មេត្រី​លើ ឃុំ​ឫស្សី​ជ្រោយ ស្រុក​មុខកំពូល ខេត្តកណ្តាល ។

អំណោយ​ដែល​ចែក​ជូន​នា​ពេល​នេះ​ រួម​មាន​ក្នុង​១​គ្រួសារ ទទួល​បាន​អង្ករ​២០​គីឡូក្រាម មី​១​កេស ត្រីខកំប៉ុង​១​យួរ និង​ថវិកា​២​ម៉ឺន​រៀល ដែល​ជា​ជំនួយ​របស់​អង្គការ Muslim Aid។

លោក Khairul Hafiz នាយក​អង្គការ Muslim Aid បាន​លើក​ឡើង​នូវ​ការ​ថ្លែង​អំណរ​គុណ​​ដល់​អង្គការ​មូលនិធិ​អភិវឌ្ឍន៍​មុ​ស្លិ​ម​កម្ពុជា ដែល​មាន​លោក​ឧកញ៉ា អូ​ស្មាន ហាស្សាន់ ជា​ប្រធាន គឺជា​ភាគី​ដៃគូ​ក្នុងស្រុក ដែល​តាំងពី​ដើម​មក បាន​គាំទ្រ​ក្នុង​នាម​ជា​អង្គការ​ដូច​គ្នា​ផង និង​ក្នុង​នាម​ជា​សមាជិក​រាជរដ្ឋាភិបាល​ផង ដែល​បាន​ធ្វើ​អោយ​អង្គការ​របស់​លោក បាន​ដំណើរការ​យ៉ាង​រលូន ហើយ​បាន​ចូលរួម​គ្រប់​សកម្មភាព​មនុស្សធម៌​នានា​តាំងពី​ឆ្នាំ​២០០៧​មក​ម៉្លេះ។

លោក​បន្ត​ថា គម្រោង​កញ្ចប់​អំណោយ​លើក​នេះ ​មាន​សរុប ១.២៨០​កញ្ចប់ បាន​ធ្វើការ​ចែកចាយ​ដល់​ជន​ក្រីក្រ​ក្នុង​ខេត្ត​-ក្រុង​ចំនួន​៧ ហើយ​ខេត្តកណ្តាល​ គឺជា​គំរោងចុង​ក្រោយ​​ក្នុង​ចំណោម​កញ្ចប់​អំណោយ​ទាំង ១.២៨០​កញ្ចប់​។

លោក​ឧកញ៉ា អូ​ស្មាន ហា​ស្សាន់ បាន​កោតសរសើរ​ពី​សកម្មភាព​មនុស្សធម៌​ដែល​ភាគី​អង្គការ Muslim Aid បាន​ធ្វើ​ឡើង​ក្នុង​កំឡុង​ពេល​១០​ឆ្នាំ​នេះ គឺ​ពិតជា​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​។

លោក អូ​ស្មាន ហា​ស្សាន់ ក៏​បាន​រំលឹក​ពី​ភាព​ជឿនលឿន និង​ការ​រីក​ចំរើន​របស់​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី ដែល​ធ្វើ​​ឱ្យប្រជាពលរដ្ឋ​បាន​រួមរស់​សម្បូរ​សប្បាយ សន្តិ​ភាព សេរីភាព និង​គ្មាន​ការ​រើសអើង​។ លោក​បាន​រំលឹក​ពី​គុណ​បំណាច់​សម​ស្រប​បំផុត ដែល​​ប្រជាពលរដ្ឋ​កម្ពុជា ព្រមទាំង​សាសនិក​អ៊ិ​ស្លាម​ផង​ដែរ ត្រូវ​បន្ត​គាំទ្រ និង​គុណ​ជា​និច្ច​ជូន​ដល់​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល ដែល​បាន​ខំប្រឹង​ការ​កសាង​ប្រទេស​ជាតិ​ពី​បាតដៃ​ទទេ មក​ទទួល​បាន​នូវ​អ្វី​គ្រប់​បែប​យ៉ាង ជា​ពិសេស​សហគមអ៊ិ​ស្លា​ម​ក៏​ត្រូវ​បាន​រាជ​រដ្ឋា​ភិបាល​​បាន​ផ្តល់​សមិទ្ធផល​នានា​មិន​អាច​កាត់ថ្លៃ​បាន ព្រម​ទាំង​បាន​ផ្តល់​នូវ​ភាព​កក់ក្តៅ​យ៉ាង​ខ្លាំងក្លា​ជាទី​បំផុត ជា​គំរូ​សម្រាប់​ប្រទេស​ក្នុង​តំបន់ និង​ឆាក​អន្តរជាតិ​គួរ​យកតម្រាប់​តាម​។

ក្នុង​ឱកាស​នោះ លោក​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី ក៏​បាន​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ទាំង​អស់​ត្រូវ​ទៅ​ផ្ទៀងផ្ទាត់​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​អោយ​បាន​គ្រប់​គ្នា ព្រោះ​ពេ​លវេ​លា​នៃ​ការ​បោះ​ឆ្នោត​តំណាងរាស្ត្រ​ គឺ​នៅ​មិន​​ដល់​១​ឆ្នាំ​ទៀត​ទេ និយាយ​រួម​គឺ​នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨​នេះ​។ អាស្រ័យ​ដូចនេះ​គ្រប់​គ្នា​ សូម​ត្រៀមខ្លួន​ធ្វើ​យ៉ាងណា​ត្រូវ​តែ​ទៅ​បោះ​ឆ្នោត​អោយ​បាន​គ្រប់​ៗ​គ្នា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ