ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្វី​ដែល​ធ្វើ​ឲ្យ​ត្រី​ឆ្នាំ​នេះ​ថយ​ចុះ​ខ្លាំង​ជាង​ឆ្នាំ​មុន ?

6 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ នៅ​លើ​ទីផ្សារ​ខេត្តស្ទឹងត្រែង​នា​ពេល​បច្ចុប្បន្ន​នេះ​ពុំ​សូវ​ឃើញ​មាន​ត្រី​ធំ​ៗ​ត្រី​ប៉ា​វ៉ា រឺ​ប៉ា​សេ​អ៊ី ឡើយ ដោយ​ក្រុម​អ្នក​ប្រកប​របរ​នេសាទ​ត្រី និង​អ្នកទិញ​ត្រី​លក់​ក្នុង​ខេត្ត​ស្ទឹ​ត្រែង​បាន​ត្អូញត្អែ​ពី​ការ​ថយ​ចុះ​នៃ​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ ដោយសារ​ការ​នេសាទ​ត្រី​មិន​បាន ឯ​អ្នកទិញ​ត្រី​លក់​នោះ​វិញ​ក៏​គ្មាន​ត្រី​ច្រើន​សម្រាប់​លក់​នៅ​ក្នុង​ទីផ្សារ​នោះ​ដែរ ជា​ពិសេស…

ខេត្តស្ទឹងត្រែង ៖ នៅ​លើ​ទីផ្សារ​ខេត្តស្ទឹងត្រែង​នា​ពេល​បច្ចុប្បន្ន​នេះ​ពុំ​សូវ​ឃើញ​មាន​ត្រី​ធំ​ៗ​ត្រី​ប៉ា​វ៉ា រឺ​ប៉ា​សេ​អ៊ី ឡើយ ដោយ​ក្រុម​អ្នក​ប្រកប​របរ​នេសាទ​ត្រី និង​អ្នកទិញ​ត្រី​លក់​ក្នុង​ខេត្ត​ស្ទឹ​ត្រែង​បាន​ត្អូញត្អែ​ពី​ការ​ថយ​ចុះ​នៃ​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ ដោយសារ​ការ​នេសាទ​ត្រី​មិន​បាន ឯ​អ្នកទិញ​ត្រី​លក់​នោះ​វិញ​ក៏​គ្មាន​ត្រី​ច្រើន​សម្រាប់​លក់​នៅ​ក្នុង​ទីផ្សារ​នោះ​ដែរ ជា​ពិសេស ត្រី​ប៉ា​សេ​អ៊ី​ដែល​គេ​ចាត់ទុកជា​ប្រភេទ​ត្រី​កម្រ ដោយ​ពួក​គាត់​បាន​អះអាង​ថា ផល​ត្រី​ឆ្នាំ​នេះ​តិច​ជាង​ឆ្នាំ​មុន​ៗ ចំណែក មន្ត្រី​ជំនាញ​ក៏​ទទួលស្គាល់​ថា ផល​នេសាទ​ពិតជា​មានការ​ថយ​ចុះ​ពិតមែន ។

ប្រជា​នេសាទ និង​អ្នកទិញ​លក់​ត្រី​ដែល​មាន​លំនៅ​ដ្ឋា​ន​ប្រប​នឹង​ដង​ទន្លេមេគង្គ និង​ទន្លេសេកុង​ក្នុង​ខេត្តស្ទឹងត្រែង លោក​បាន​អះអាង​ទៀត​ថា ផល​នេសាទ​ឆ្នាំ​នេះ​មានការ​ថយ​ចុះ​ខុស​ពី​ឆ្នាំ​មុន​ៗ​ដែល​អាច​មក​ពី​កត្តា​ពីរ​យ៉ាង គឺ​ដោយសារ​មានការ​ប្រែប្រួល​នៃ​អាកាសធាតុ​រាំង ហើយ​ភ្លៀង​មិន​ទៀត​ទាត់ និង​ការ​បិទ​ទំនប់​វា​រី​អគ្គិសនី​ដ​ន​សា​ហុង នៅ​ទន្លេមេគង្គ​ក្នុង​ប្រទេស​ឡាវ និង​ការ​បិទ​ទំនប់​ទឹក​សេ​សាន្ត​ក្រោម​២ នៅ​ទន្លេសេកុង ក្នុងស្រុក​សេ​សាន្ត ខេត្តស្ទឹងត្រែង ធ្វើ​ឲ្យ​ត្រី​ដែល​ធ្លាប់​ផ្លាស់​ទី​ពី​ទន្លេមេគង្គ​ផ្នែក​ខាងក្រោម​ទៅ​ពួន​ជ្រក​នៅ​ទន្លេមេគង្គ​លើ ដើម្បី​បង្ក​កំណើត​ពង កូន​ទៅ​តាម រដូវ​កាលនោះ ខណៈ​នេះ​ពពួក​ត្រី​ទាំងនេះ​មិន​អាច​ធ្វើការ​ប​ម្លា​ស់​ទី​ចុះ​មក​ទន្លេ​មេ​គ្គ និង​ទន្លេសេកុង​ផ្នែក​ខាងក្រោម វិញ​បាន​នោះ​ទេ ព្រោះ​ត្បិត​ទំនប់​ទឹក​មាន​ទំហំ​ធំ​ឯ​កម្ពស់​ទំនប់​ទឹក​ក៏​ខ្ពស់ វា​ជា​ឧបសគ្គ​មួយ​យ៉ាង​ធំ ដែល​មិន​អាច​ធ្វើ​ឲ្យ​ត្រី​ចុះ និង​ឡើង​បង្ក​កំណើត​បាន​នោះ​ទេ ។


អ្នកនេសាទ​នៅ​តែ​អះអាង​ទៀត​ថា នៅ​ក្នុង​រដូវរំហើយ​នេះ​កាលពី​ឆ្នាំ​មុន​ពួក​គាត់​ធ្វើការ​នេសាទ​បាន​ច្រើន​គួរសម អាច​យក​ត្រី​មក​ធ្វើ​ជា​ផ្អក ប្រហុក និង​នាំ​យក​មក​លក់​នៅ​លើ​ទីផ្សារ ដើម្បី​ដោះ​ដូរ​ជីវភាព​បាន​គ្រាន់បើ​ដែរ ហើយ​ពូជ​ត្រី​សំខាន់​ៗ និង​មាន​តម្លៃ​ខ្ពស់​ដូច​ជា ត្រី​ប៉ា​សេ​អ៊ី ត្រី​ប៉ា​វ៉ា ត្រី​ក្លាំងហាយ ត្រី​សណ្តាយ ត្រី​កេស ត្រី​ខ្លា និង​ត្រី​ដំរី​ជាដើម​នោះ នៅ​រដូវ​ធ្លាក់​ខ្យល់​ឆ្នាំ​នេះ ពួក​គាត់​នេសាទ​មិន​បាន​ជួប​ប្រទះ​នោះ​ទេ  ។

នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តស្ទឹងត្រែង​លោក​ទុំ នី​រ៉ូ លោក​បាន​ទទួលស្គាល់​ថា ផល​ត្រី ឆ្នាំ​នេះ​ពិតជា​មានការ​ថយ​ចុះ​នោះ​មែន ជា​ពិសេស​ត្រី​ប៉ា​សេ​អ៊ី​ជា ប្រភេទ​ត្រី​កម្រ និង​មាន​តម្លៃ​ខ្ពស់​មានការ​ថយ​ចុះ នៃ​បរិមាណ ការ​ថយ​ចុះ​នេះ គឺ​អាច​បណ្តាល​មក​ពី​កត្តា​ច្រើន​យ៉ាង ក្នុង​នោះ​មាន​ពីរ​សំខាន់​ៗ គឺ​កត្តា​មនុស្ស និង​ធម្មជាតិ ។
លោក​នី​រ៉ូ បាន​បញ្ជាក់​ថា ការ​ថយ​ចុះ​នៃ​បរិមាណ​ត្រី​នេះ​ក៏​មានការ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​សាងសង់ នូវ​ទំនប់​វា​រី​អគ្គិសនី​ធំ​ៗ​ពីរ គឺ​ទំនប់​ដ​ន​សា​ហុង សង់កាត់​ទន្លេមេគង្គ ក្នុង​ប្រទេស​ឡាវ និង​ទំនប់​សេ​សាន្ត​២ សង់កាត់​ទន្លេសេកុង ក្នុងស្រុក​សេ​សាន្ត ខេត្តស្ទឹងត្រែង​ក៏​ជា​ចំណែក​មួយ​ធ្វើ​ឲ្យ​មានការ​ថមថយ​នៃ​ពពួក​ត្រី​ទាំងនេះ​ដែរ រួម​ផ្សំ​ជាមួយនឹង​ការ​ធ្វើ​នេសាទ ដោយ​ប្រើ​ឧ​បរ​ណ៍ ល្មើសច្បាប់ នោះ​ផង​ទៀត ។

លោក​បញ្ជាក់​ទៀត​ថា ដើម្បី​ការពារ​ពូជ​ត្រី​កម្រ​នេះ លោក​បាន​ចាត់​មន្ត្រី​ឲ្យ​ចុះ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នេសាទ​នេះ ដោយ​ធ្វើ​ឡើង​មាន​ពីរ​ផ្នែក គឺ​ផ្នែក​ទន់ និង​ផ្នែក​រឹង​ដោយ​លោក​បាន​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​ពី​ច្បាប់​ជលផល ដល់​ប្រជាពលរដ្ឋ និង​អ្នកនេសាទ​ឲ្យ​យល់​ដឹង និង​បញ្ឈប់​ការ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់ និង​នៅ​ក្នុង​ឆ្នាំ​២០១៧​នេះ រដ្ឋបាល​ជលផល បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ រឹបអូស​មង​ប្រវែង​២​ម៉ឺន​៧​ពាន់ ៨៧៨​ម៉ែត្រ សន្ទូចរនង​៥​ពាន់ ១១​ផ្លែ និង​បំផ្លាញ​ចោល​សាច់​ដាយ​១០​មាត់ ២៥៨​ម៉ែត្រ រឹបអូស​ទូក​១​គ្រឿង ថ្ម​ស្អុយ​២​តោន បង្គោល​២០០​ដើម ព្រួល​១០០​ម៉ែត្រ ទូក និង​ម៉ាស៊ីន​៥​គ្រឿង ក្បាល​ឆក់​៦​គ្រឿង អា​គុយ​១ គោម​ភ្លើង​១ ថ្នង​ដងត្រី​៣ រំសេវ​១​កំប៉ុង ស្រកីដូង​សំរាប់​កែ​ច្នៃ​គ្រាប់​បំផ្ទុះ​១​ដុំ និង​បាន​អប់រំ​ណែនាំ​ដល់​ប្រជា​នេសាទ​២១៦​នាក់ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់​៩៩​នាក់​នោះ​ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ