ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​រាជធានី​បើក​កិច្ចប្រជុំ​ត្រៀម​ផែនការ​ការពារ​សន្តិសុខ​សុវត្ថិភាព​ក្នុង​ឱកាស​បុណ្យ​ឆ្លង​ឆ្នាំ​សកល​ខាង​មុខ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០១៧ នេះ ដោយ​មាន​គោលការណ៍​ណែនាំ​ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០១៧ នេះ ដោយ​មាន​គោលការណ៍​ណែនាំ​ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ លោក មាន ចាន់​យ៉ា​ដា អភិបាលរង​រាជធានី​ភ្នំពេញ បាន​ជួប​ប្រជុំ​ជាមួយ​អាជ្ញាធរ និង​កងកម្លាំង​មាន​សមត្ថកិច្ច ចំណុះ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ដាក់​ផែនការ​ការពារ​សន្តិសុខ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ ក្នុង​ឱកាស​បុណ្យ​ឆ្លង​ឆ្នាំ​សកល ឆ្នាំ​២០១៧ ចូល​ឆ្នាំ​២០១៨ ខាង​មុខ ។

លោក​អភិបាលរង​រាជធានី​ភ្នំពេញ បាន​លើក​ឡើង​ថា ទោះបី​ក្នុង​បរិបទ​ដែល​សកលលោក​កំពុង​មាន​ក្តី​កង្វល់​អំពី​ការ​ធ្វើ​ភេរវកម្ម​តាម​ទីប្រជុំជន ដែល​រដ្ឋអំណាច​នីមួយ​ៗ​កំពុង​យកចិត្តទុកដាក់​ជា​ខ្លាំង​ចំពោះ​សន្តិសុខ​ប្រជាពលរដ្ឋ​របស់​ខ្លួន បើ​ទោះ​កម្ពុជា​យើង​ជា​ប្រទេស​មាន​សន្តិភាព​ហើយ​ក្តី ក៏​យើង​មិន​អាច​មើល​ស្រាល​សភាពការណ៍​បាន​នោះ​ដែរ ។
លោក​បន្ត​ថា មិន​ថា​ទីតាំង​ភូមិសាស្ត្រ​ខណ្ឌ គោលដៅ​កម្សាន្ត​សប្បាយ​ឡើយ ទោះជា​ភូមិសាស្ត្រ​ខណ្ឌ​ជុំវិញ ក៏​ត្រូវ​យកចិត្តទុកដាក់​ទប់ស្កាត់​កុំឱ្យ​មាន​បញ្ហា​ចោរលួច ចោរប្លន់ ឬ​ចោរ​គាស់​ផ្ទះ​ជាដើម ។

ក្នុង​ឱកាស​បុណ្យ​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ​២០១៧ ចូល​ឆ្នាំ​២០១៨​ខាង​មុខ​នេះ នៅ​រាជធានី​ភ្នំពេញ​មានការ​រៀបចំ​ប្រគុំ​តន្ត្រី​ឆ្លង​ឆ្នាំ​នេះ​ជា​ច្រើន​កន្លែង នៅ​តាម​ទីតាំង​ឯកជន​របស់​គេ​ដូច​ជា​នៅ​តាម​សណ្ឋាគារ ក្រុមហ៊ុន រោងចក្រ​សហគ្រាស​នានា ចំណែក​ទីតាំង​សាធារណៈ​មាន​តែ​ក្រុមហ៊ុន​ធំ​ៗ​ដូច​ណា​ហ្គ្រា​វើ​ល និង​ក្រុមហ៊ុន​ហង្ស​មាស​ជាដើម ធ្វើ​ក្នុង​នោះ​មាន​រដ្ឋបាល​រាជធានី​ភ្នំពេញ​ធ្វើ​នៅ​វត្ត​ភ្នំ មានការ​បាញ់​កាំជ្រួច​ឆ្លង​ឆ្នាំ​ផង​ដែរ ។

ក្រុមហ៊ុន​ណា​ហ្គា​វើ​ល សុំ​ធ្វើ​នៅ​លើ​សួនច្បារ​មុខ​ណា​ហ្គា​វើ​ល​តែ​ម្ដង តែ​រដ្ឋបាល​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​ឱ្យធ្វើ​នៅ​លើ​សួនច្បារ​ឡើយ ខ្លាច​ខូច​ស្មៅ​សួន និង​ខូច​សណ្ដាប់ធ្នាប់ ដោយ​ឱ្យ​រើស​ទីតាំង​ផ្សេង​ពី​នោះ និង​នៅ​ក្បែរ​ណា​ហ្គា​វើ​ល​នេះ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ