ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ប្រមូល​លុយ​ពី​ប៉ូលិស​គ្នា​ឯង​រឿង​ឡើង​ស័ក្តិ

6 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ការិយាល័យ​បុគ្គលិក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ទទួល​រង​ការ​ចោទប្រកាន់​ពី​មន្ត្រី​នគរបាល​ដែល​ទទួល​ការ​ដំឡើង​ស័ក្តិ​ថា បាន​កំណត់​ឲ្យ​មន្ត្រី​នគរបាល​ណា​ដែល​ត្រូវ​ដំឡើង​ស័ក្តិ ត្រូវ​បង់លុយ​ជា​កំណត់​ទៅ​តាម​ការ​បំពាក់ស័ក្តិ​នីមួយ​ៗ ហើយ​មាន​មន្ត្រី​នគរបាល​ខ្លះ​បង់ហើយ និង​ខ្លះ​ទៀត​បង់​ឲ្យ​ទាំង​បង្ខំចិត្ត ករណី​បែកធ្លាយ​ការិយាល័យ​បុគ្គលិក​នេះ​គឺ​យោង​តាម​ឯកសារ​ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១២…

ខេត្តតាកែវ ៖ ការិយាល័យ​បុគ្គលិក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ទទួល​រង​ការ​ចោទប្រកាន់​ពី​មន្ត្រី​នគរបាល​ដែល​ទទួល​ការ​ដំឡើង​ស័ក្តិ​ថា បាន​កំណត់​ឲ្យ​មន្ត្រី​នគរបាល​ណា​ដែល​ត្រូវ​ដំឡើង​ស័ក្តិ ត្រូវ​បង់លុយ​ជា​កំណត់​ទៅ​តាម​ការ​បំពាក់ស័ក្តិ​នីមួយ​ៗ ហើយ​មាន​មន្ត្រី​នគរបាល​ខ្លះ​បង់ហើយ និង​ខ្លះ​ទៀត​បង់​ឲ្យ​ទាំង​បង្ខំចិត្ត ករណី​បែកធ្លាយ​ការិយាល័យ​បុគ្គលិក​នេះ​គឺ​យោង​តាម​ឯកសារ​ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០១៧ ថ្មី​ៗ​នេះ ហើយ​បន្ទាប់​មក​ស្នងការដ្ឋាន​ក៏​បាន​បើក​កិច្ចប្រជុំ​បូក​សរុប​សភាពការណ៍​ប្រចាំ​ខែធ្នូ និង​លើក​ទិស​ដៅ​បន្ត និង​ផ្ទេរ​ភារៈកិច្ច​មុខ​តំណែង បំពាក់​ឋានន្តរស័ក្តិ​ឲ្យ​មន្ត្រី​នគរបាល​ជាតិ​នៅ​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០១៧ ។

មន្ត្រី​នគរបាល​ដែល​ត្រូវ​បាន​ដំឡើង​ស័ក្តិ​បាន​បញ្ជាក់​ប្រាប់​កោះសន្តិភាព​យើង​ថា ក្នុង​ការ​បង់លុយ​នោះ មាន​មន្ត្រី​នគរបាល​ដែល​ពាក់​ស័ក្តិ​១​ខ្លះ​បង់​១០​ម៉ឺន​រៀល ស័ក្តិ​២​ខ្លះ​២០​ម៉ឺន​រៀល រហូត​ដល់​ខ្លះ​ទៀត​ជាង​១០០​ដុល្លារ​ក៏​មាន ។ ទាក់ទិន​នឹង​ករណី​នេះ បាន​កើតឡើង​នៅ​អធិការដ្ឋាន​ស្រុក​អង្គរបុរី ស្រុក​បូ​រី​ជលសារ នៅ​មានស្រុក​ផ្សេង​ទៀត​ក៏​មាន​ដែរ ។

នៅ​វេលា​ម៉ោង​០៩​និង​៥៣​នាទី​ព្រឹក ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០១៧ នេះ លោក ភី ឆុ​ន អធិការ​ស្រុក​អង្គរបុរី​បាន​ថា បញ្ហា​រឿង​ប្រមូល​លុយកាក់​នេះ លោក​មិន​បានដឹង​ទេ ខាង​ការិយាល័យ​បុគ្គលិក នៃ​ស្នងការដ្ឋាន​ខេត្ត​បានដឹង ព្រោះ​ខាង​នោះ​គេ​ជា​អ្នក​ធ្វើ ។ ចំណែក​លោក​ស័ក្តិ​៥ ឃី វ​ណ្ណា ប្រធាន​ការិយាល័យ​បុគ្គលិក នៃ​ស្នងការដ្ឋាន​ខេត្ត បាន​ឲ្យ​ដឹង​មុន​ថ្ងៃ​បំពាក់ស័ក្តិ​ថា លោក​មិន​បាន​យក​ដល់​១០​ឬ​២០​ម៉ឺន​រៀល ឬ​មួយ​រាប់រយ​ដុល្លារ​នោះ​ទេ លោក​យក​ត្រឹមតែ​២ ឬ ៣​ម៉ឺន​ប៉ុណ្ណោះ​ទេ សម្រាប់​ទិញ​កាវ​បិទ​ស័ក្តិ នឹង​ធ្វើ​ឯកសា​ផ្សេង​ៗ ដោយ​មិន​បាន​កំណត់​ឲ្យ​បង់​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ