ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ និង​ម៉ូតូ​លេង​គ្នា​ចឹ​ង​ហ្មង​អី !

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​០១​លើក​រវាង​ម៉ូតូ​បុក​ជាមួយនឹង​ម៉ូតូ​ដោយ​ជិះ​ស្រប​ទិស​គ្នា​បណ្តាល​ឱ្យ​មនុស្ស​រង​របួសធ្ងន់​ចំនួន​ម្នាក់ និង​ស្រាល​ម្នាក់​នៅ​ចំណុច​លើ​ផ្លូវជាតិ​លេខ​៥៧A ស្ថិត​ក្នុងភូមិ​អូរ​ពឺត សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។ ជន​បង្កហេតុ​ឈ្មោះ​តិ​ប…

ខេត្ត​ប៉ៃលិន ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​០១​លើក​រវាង​ម៉ូតូ​បុក​ជាមួយនឹង​ម៉ូតូ​ដោយ​ជិះ​ស្រប​ទិស​គ្នា​បណ្តាល​ឱ្យ​មនុស្ស​រង​របួសធ្ងន់​ចំនួន​ម្នាក់ និង​ស្រាល​ម្នាក់​នៅ​ចំណុច​លើ​ផ្លូវជាតិ​លេខ​៥៧A ស្ថិត​ក្នុងភូមិ​អូរ​ពឺត សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

ជន​បង្កហេតុ​ឈ្មោះ​តិ​ប សា​វិ​ន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​អូរ​ច្រា​លើ សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន មុខរបរ​លក់ដូរ រង​របួសធ្ងន់ បើកបរ​ម៉ូតូ​ពណ៌​ខ្មៅ មិន​ស្គាល់​ស៊េរី​គ្មាន​ស្លាក​លេខ ខូចខាត​ធ្ងន់ ។ ចំណែក​ភាគី​រង​គ្រោះ​ឈ្មោះ អុ​ន ស៊ី​ថា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន មុខរបរ​នគរបាល​រង​របួសស្រាល បាន​ជិះ​ម៉ូតូ​ស៊េរី ២០១៥ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ។

ហេតុការណ៍​នេះ​បណ្តាល​មក​ពី​កត្តា​មនុស្ស​បើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន និង​មាន​ល្បឿន​លឿន​បាន​បុក​ពីក្រោយ​ពេញទំហឹង​បណ្តាល​ឱ្យ​របួសធ្ងន់​ស្រាល​តែ​ម្តង ។ ករណី​នេះ​សមត្ថកិច្ច​ជំនាញ​ខេត្ត​បាន​ចុះ​វាស់វែង និង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​ខេត្ត ដើម្បី​រង់ចាំ​ការ​ដោះស្រាយ ចំណែក​ជន​រង​គ្រោះ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ