ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណបក្ស​ហ៊្វុ​ន​ស៊ិ​ន​ប៉ិច​ ៖ បដិសេធន៍​ថា​ បាន​ទទួល​ជំនួញ​ហិរញ្ញវត្ថុ​ពី​បក្ស​កុ​ម្មុនី​ស្ត​ចិន​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ គណបក្ស​ហ៊្វុ​ន​ស៊ិ​ន​ប៉ិច​បាន​បដិសេធន៍​ថា​ បាន​ទទួល​ជំនួយ​ពី​គណ​បក្ស​​កុម្មុយនីស្ត​ចិន​ផ្នែក​ហិរញ្ញ​វត្ថ ។ ការ​បដិសេធន៍​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​មានការ​ចុះ​ផ្សាយ​​ព័ត៌មាន​មួយ​ចំនួន​ដែល​បាន​ស្រង់​បន្ទូល​របស់​សម្តេច​ក្រុមព្រះ​នរោត្តម​រណ​ឬ​ទ្ធិ ព្រះប្រធាន​បក្ស​ហ៊្វុន​ស៊ិ​ន​ប៉ិចថា​ នឹង​ស្នើ​សុំ​ជំនួយ​ពី​ចិន​ ដើម្បី​មក​ព​ង្រឹ​គណបក្ស​កាល​ពេល​ថ្មី​ៗ​កន្លង​មកនេះ​។​ ​ជា​ពិសេស​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ចែង​ថា…

រាជធានី​ភ្នំពេញ​៖ គណបក្ស​ហ៊្វុ​ន​ស៊ិ​ន​ប៉ិច​បាន​បដិសេធន៍​ថា​ បាន​ទទួល​ជំនួយ​ពី​គណ​បក្ស​​កុម្មុយនីស្ត​ចិន​ផ្នែក​ហិរញ្ញ​វត្ថ ។ ការ​បដិសេធន៍​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​មានការ​ចុះ​ផ្សាយ​​ព័ត៌មាន​មួយ​ចំនួន​ដែល​បាន​ស្រង់​បន្ទូល​របស់​សម្តេច​ក្រុមព្រះ​នរោត្តម​រណ​ឬ​ទ្ធិ ព្រះប្រធាន​បក្ស​ហ៊្វុន​ស៊ិ​ន​ប៉ិចថា​ នឹង​ស្នើ​សុំ​ជំនួយ​ពី​ចិន​ ដើម្បី​មក​ព​ង្រឹ​គណបក្ស​កាល​ពេល​ថ្មី​ៗ​កន្លង​មកនេះ​។​

​ជា​ពិសេស​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ចែង​ថា គណបក្ស​នយោបាយ​មិន​អាច​ទទួលយក​ជំនួយ​ពី​បរទេស សង្គម​ស៊ី​វិល​លើ​ហិរញ្ញវត្ថុ​បាន​ទេ ។ ក្នុង​ករណី​ដែល​គណ​បក្ស​នយោបាយ​ណាមួយ​ទទួល​​​ជំនួយ និង​ទទួលទោស​បញ្ញត្តិ​ក្នុង​ច្បាប់​ដែល​មាន​ចែង​ជា​ធរមាន រហូត​ដល់ «​ផ្អាក​សកម្មភាព​ន​យោ​​បាយ​បណ្តោះអាសន្ន​» ទៀត​ផង​។

​យោង​តាម​សេចក្តីថ្លែងការណ៍​របស់​គណបក្ស​រាជា​និយម​ហ៊្វុន​ស៊ិ​ន​ប៉ិច នៅ​យប់​ថ្ងៃ​ទី​២៧ ខែធ្នូ បានឱ្យ​ដឹង​ថា គណបក្ស​រាជា​និយម​ហ៊្វុន​ស៊ិ​ន​ប៉ិច​សូម​បញ្ជាក់​យ៉ាង​ច្បាស់​ថា រហូត​ដល់​​ពេល​នេះ​គណបក្ស​ហ៊្វុន​ស៊ិ​ន​ប៉ិច​មិន​ដែល​ទទួល​បាន​ជំនួយ​ហិរញ្ញវត្ថុ​ម្តងណា​ឡើយ​ពី​គណបក្ស​កុម្មុយនីស្ត​ចិន ។

​សេចក្តីថ្លែងការណ៍​នេះ​ដដែល​បាន​ធ្វើ​ឡើង​ថា ការ​ពិត​វាជា​​ការ​វាយប្រហារ​ដោយ​អ្នក​វិភាគ និង​សារព័ត៌មាន​មួយ​ចំនួន​ទៅ​លើ​បន្ទូល​របស់​សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ ព្រះ​ប្រធាន​គណបក្ស​ក្នុង​ពេល​ជួប​ជាមួយ​ប្រតិភូ​ចិន​ដែល​ដឹកនាំ​ដោយ​លោក វ៉ាង វៃ​គួ​ង ប្រធាន​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​សង្គម​ចិន នៅ​សណ្ឋាគារ intercontinental កាលពី​ថ្ងៃ​ទី​២៥ ខែធ្នូ ដែល​ក្នុង​ជំនួប​នោះ សម្តេចក្រុមព្រះ​បាន​ស្នើ​ឱ្យ​ភាគី​ចិន​ជួយ​ឧបត្ថម្ភ​ដល់​គណ​បក្ស​ហ៊្វុន​ស៊ិ​ន​ប៉ិច ​ដែល​កំពុង​ខ្សត់ខ្សោយ ខណៈ​ដែល​បក្ស​មួយ​នេះ​កំពុង​ឈរ​នៅ​លេខ រៀង​ជាប​ក្សធំ​ទី​២ នៅ​ក្នុង​ប្រទេស​កម្ពុជា ក្រោយ​តុលាការ​កំពូល​សម្រេច​រំលាយ​គណ​បក្ស​​សង្គ្រោះ​ជាតិ​កាលពី​ខែវិច្ឆិកា​ កន្លង​មក​។ សេចក្តីថ្លែងការណ៍​បាន​ចោទប្រកាន់​ទៅ​អ្នកវិភាគ​សង្គម​ម្នាក់ ​គឺ​លោក មាស​ ​នី ដែល​បាន​វិភាគ​ និង​ចាត់​ទុក​ថា​ គឺ​ខុស​នឹង​ច្បាប់​គណ​បក្ស​នយោបាយ​ថ្មី ហើយ​បាន​ប្រៀបធៀប​ទៅ​នឹង​ករណី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។​

​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​បស់​គណបក្ស​ហ៊្វុន​ស៊ិ​ន​ប៉ិច បាន​បញ្ជាក់​យ៉ាង​ច្បាស់​ដូច្នេះ​ថា ៖ «​គណបក្ស​ហ៊្វុន​ស៊ិ​ន​ប៉ិច ពុំដែល​បាន​ទទួល​វិភាគទាន គឺ​ជំនួយ​ជា​ហិរញ្ញវត្ថុ​ពី​បក្ស​កុម្មុយ​នីស្ត​ចិន​ម្តងណា​ឡើយ ហើយ​បក្ស​កុ​ម្មុនី​ស្ត​ចិន ក៏​មិន​ដែល​ផ្តល់​វិភាគទាន​ខាងលើ​ដល់​គណបក្ស​ហ៊្វុន​ស៊ិ​ន​ប៉ិច​នោះ​ដែរ​»​។

​នៅ​ក្នុង​សេចក្តី​ថ្លែង​នេះ​ក៏​បាន​បញ្ជាក់​ទៀត​ថា​ នៅ​ក្នុង​ជំនួប​ជាមួយ​ភាគី​ចិន នៅ​សណ្ឋា​គារ intercontinental សម្តេចក្រុមព្រះ​បាន​មាន​ព្រះ​បន្ទូល​ប្រាប់​ចិន​ពី​ចំណង​មេត្រីភាព​រវាង​ព្រះ​បរម​រតន​កោដ្ឋ ជាមួយ​ថ្នាក់ដឹកនាំ​គ្រប់​ជំនាន់​របស់​បក្ស​កុម្មុយនីស្ត​ចិន​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ