ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាំង២គ្រឿង​ល្បឿនមិនធម្មតាទេ ឡាននិងមនុស្ស​ខ្ទេច​ខ្លួន​​ដូច​គ្នា

6 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ បុរស​ម្នាក់​បាន​ស្លាប់​ក្នុង​សភាព​ខ្ទេច​ជើងដៃ​និង​ក្បាល​គួរ​ឲ្យ​រន្ធត់​នៅ​នឹង​កន្លែង​កើតហេតុ និង​ម្នាក់​ទៀត​រង​របួសធ្ងន់​នៅ​ត្រង់​ក្បាល ហើយ​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ ក៏​ស្លាប់​ដែរ​នៅតាម​ផ្លូវ ក្រោយ​ពី​ជួប​គ្រោះថ្នាក់​រថយន្ត​ធំ​២​គ្រឿងបុក​គ្នា នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣(​កំពត​-​ព្រះ​សីហ​នុ​) ។ ប្រភព​ព័ត៌មានឱ្យដឹង​ថា…

ខេត្តកំពត ៖ បុរស​ម្នាក់​បាន​ស្លាប់​ក្នុង​សភាព​ខ្ទេច​ជើងដៃ​និង​ក្បាល​គួរ​ឲ្យ​រន្ធត់​នៅ​នឹង​កន្លែង​កើតហេតុ និង​ម្នាក់​ទៀត​រង​របួសធ្ងន់​នៅ​ត្រង់​ក្បាល ហើយ​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ ក៏​ស្លាប់​ដែរ​នៅតាម​ផ្លូវ ក្រោយ​ពី​ជួប​គ្រោះថ្នាក់​រថយន្ត​ធំ​២​គ្រឿងបុក​គ្នា នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣(​កំពត​-​ព្រះ​សីហ​នុ​) ។

ប្រភព​ព័ត៌មានឱ្យដឹង​ថា ហេតុការណ៍​គ្រោះថ្នាក់​នេះ ​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៤៥​នាទី​ល្ងាច​ថ្ងៃ​ទី​២៥ ខែធ្នូ រវាង​រថយន្ត​ដឹកស្រូវ បុក​គ្នា​ជាមួយ​រថយន្ត​សណ្តោង នៅ​គល់​ស្ពាន​ព្រែក​ត្នោត ស្ថិត​ក្នុងភូមិ​ព្រែក​គ្រែង ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ។ប្រភព​ព័ត៌មាន​ដដែល​ឲ្យ​ដឹង​ទៀត​ថា រថយន្ត​សណ្តោង​ក្បាល​ពណ៌​លឿង ធ្វើ​ដំណើរ​មក​ពី​កើត​ទៅ​លិច ឯ​រថយន្ត​ដឹកស្រូវ​ពណ៌​ខៀវ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា លុះ​ទៅ​ដល់​ចំណុច​ខាងលើ​ស្រាប់តែ​រេ​ចង្កូត​បុក​គ្នា​ពេញទំហឹង​តែ​ម្តង ។

ក្នុង​គ្រោះថ្នាក់​នេះ បណ្តាល​ឲ្យ​ខាង​រថយន្ត​ដឹកស្រូវ​ស្លាប់​ម្នាក់​ភ្លាម​ៗ និង​របួសធ្ងន់​ម្នាក់​តែ​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ក៏​ស្លាប់​នៅ​តាម​ផ្លូវ​ទៀត ហើយ​រថយន្ត​ដឹកស្រូវ​បាន​ក្រឡាប់​ផ្អៀង​ចាក់​បាវ​ស្រូវ​ចេញពី​រថយន្ត ។
តាម​អ្នក​ឃើញ​ហេតុការណ៍​និយាយ​ថា ការ​បុក​គ្នា​នេះ​អាច​មក​ពី​សភាព​ផ្លូវ​នៅ​ចំណុច​គល់​ស្ពាន​មាន​រាង​កោង​ដូច​ដង​នង្គ័ល ស្រប​ពេល​មាន​ភ្លៀង​ធ្លាក់​ស្រិច​ៗ​ផង ទើប​រថយន្ត​ទាំង​២​គ្រឿង​ជាន់​ហ្វ្រាំង​មិន​សុ​ី ហើយ​រេ​ចង្កូត​ទៅ​បុក​គ្នា​ចំ​ពីមុខ​ទាំង​កំរោល​តែ​ម្តង ។ សមត្ថកិច្ច​ជំនាញ​និយាយ​ថា គ្រោះថ្នាក់​បែប​នេះ​ផ្តើម​មក​ពី​កត្តា​មនុស្ស​សុទ្ធសាធ ពោល​គឺ​ការ​បើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន បើកបរ​ដោយ​គ្មាន​ការ​យោគយល់​គ្នា និង​ក្នុង​ល្បឿន​​លឿន​ដូច​គ្នា ។ ម្យ៉ាងទៀត ចំណុច​ស្ពាន​ព្រែក​ត្នោត​ជា​កំណាត់​ផ្លូវ​មាន​សភាព​កោង​ខ្លាំង​ហើយ​ឧស្សាហ៍​មាន​គ្រោះថ្នាក់​ចរាចរណ៍​ជា​ញឹកញាប់ ។

មន្ត្រី​នគរបាល​ឲ្យ​ដឹង​ទៀត​ថា អ្នក​ស្លាប់​ក្នុង​ករណី​នេះ ម្នាក់​ឈ្មោះ ណី ចំរើន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ (​អ្នកបើកបរ​រថយន្ត​ដឹកស្រូវ​) មានទីលំនៅ​ក្នុងភូមិ​៣ សង្កាត់​លេខ​៤ ខេត្ត​ព្រះ​សីហ​នុ និង​ម្នាក់​ទៀត​ជា​ព្រូ​រថយន្ត​ដឹកស្រូវ ឈ្មោះ នូ កា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ស្នាក់​នៅ​ភូមិ​បឹង​វែង ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​ស៊ី​ហ​នុ ។ បើ​តាម​ការ​អ្នកស្រី រ័​ត្ន សា​រិ​ន អាយុ​៥០​ឆ្នាំ ជា​ម្ចាស់​រថយន្ត​ដឹកស្រូវ បាន​ឲ្យ​ដឹង​ថា រថយន្ត​ដែល​ដឹកស្រូវ​ជួប​គ្រោះថ្នាក់​នេះ គឺជា​រថយន្ត​ធ្លាប់តែ​ដឹក​មេរុ​បូជាសព ហើយ​ទាំង​រថយន្ត​ទាំង​អ្នកបើកបរ គឺជា​អ្នកស៊ីឈ្នួល​បើករថយន្ត​ឲ្យ​គាត់​ទេ ។ ប៉ុន្មាន​ថ្ងៃនេះ ដោយ​អត់​មាន​អ្នក​ស្លាប់​និង​ជួល​មេរុ ទើប​អ្នកបើកបរ​សុំ​ជួល​រថយន្ត​របស់​គាត់​ទៅ​ស៊ីឈ្នួល​ដឹកស្រូវ​ឲ្យ​អ្នក​ផ្សេង​ទៅ​លក់​នៅ​ព្រៃ​ទន្លេ ក្នុងស្រុក​បន្ទាយមាស ព្រំដែន​វៀតណាម ប៉ុន្តែ​មិន​ទាន់​ដល់​គោលដៅ​ផង​ក៏​ជួប​គ្រោះថ្នាក់​បែប​នេះ​ទៅ ។

មន្ត្រី​នគរបាល​ចរាចរណ៍​ខេត្ត​ឲ្យ​ដឹង​ថា រីឯ​អ្នកបើកបរ​រថយន្ត​សណ្តោង​ឈ្មោះ ស្រី ច​ន្ថា ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មាន​ទី​លំ​ភូមិ​ត្រ​សេក​កោង ឃុំ​ថ្មី ស្រុក​ទឹកឈូ រង​របួសធ្ងន់​បាក់ជើង​ម្ខាង ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ប្រទេស​វៀតណាម ។ក្រោយ​កើតហេតុ រថយន្ត​ទាំង​២​គ្រឿង​ត្រុ​វ​បាន​នាំ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ទឹកឈូ ដើម្បី​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ៕ ​

អត្ថបទសរសេរ ដោយ