ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នី មុ​ល្លី​កា ទើប​សម្រាល​កូនស្រី​ ខណៈ​អ្នកគាំទ្រ​ចង់​ឲ្យ​វិល​ត្រឡប់​មក​សម្តែង​វិញ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​នាង​នី មុ​ល្លី​កា ជា​តារាភាពយន្ត​ល្បីឈ្មោះ​ធ្លាប់​សាង​ស្នាដៃ​ច្រើន​បញ្ចាំង​នៅ​ទូរទស្សន៍​ស៊ីធី​អិន ក្រោម​ការ​ដឹកនាំ​រឿង​របស់​អ្នកស្រី​ពាន់ ភួង​បុ​ប្ជា ។ បច្ចុ​ប្បន្ន​អតីត​តារា​សម្តែង​រូប​នេះ​រស់នៅ​អា​មេ​រិ​ក ហើយ​ទើប​សម្រាល​កូនស្រី​ទី​២…

រាជធានី​ភ្នំពេញ ៖ អ្នក​នាង​នី មុ​ល្លី​កា ជា​តារាភាពយន្ត​ល្បីឈ្មោះ​ធ្លាប់​សាង​ស្នាដៃ​ច្រើន​បញ្ចាំង​នៅ​ទូរទស្សន៍​ស៊ីធី​អិន ក្រោម​ការ​ដឹកនាំ​រឿង​របស់​អ្នកស្រី​ពាន់ ភួង​បុ​ប្ជា ។ បច្ចុ​ប្បន្ន​អតីត​តារា​សម្តែង​រូប​នេះ​រស់នៅ​អា​មេ​រិ​ក ហើយ​ទើប​សម្រាល​កូនស្រី​ទី​២ ។

នី មុ​ល្លី​កា បាន​ចូល​រោងការ​ជាមួយ​លោក គឹ​ម ប៊ុ​ណ្ណា ជា​វិស្វករ​អាយុ​៤១ ឆ្នាំ​រស់នៅ​រដ្ឋ​អូ​ហៃ​យ៉ូ សហរដ្ឋអាមេរិក កាលពី​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១១​។ បន្ទាប់​ពី​រៀប​ការ​រួច​មិនយូរ​ប៉ុន្មាន នី មុ​ល្លី​កា ត្រូវ​ស្វាមី​ធានា​ចេញ​ទៅ​រស់នៅ​ជាមួយ ហើយ​នាង​ទទួល​បានកូន​ប្រុស​ម្នាក់​កាលពី​អំឡុង​ខែឧសភា ឆ្នាំ​២០១៦ ។

អ្នក​នាង​នី មុ​ល្លី​កា ជា​តួឯក​ស្រី​ក្នុង​រឿង​«​កុមារី​អាយុ​២៥​ឆ្នាំ​» បាន​បង្ហាញ​រូបភាព​ជា​ច្រើន សន្លឹក​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​នាង នា​ពេល ថ្មី​ៗ​កន្លង​មក ជា​រូបភាព​នៃ​ការ​ពពោះ​កូនស្រី​ដែល​នាង​ចង់​បានជា​យូរ​មក​ហើយ បន្ទាប់​ពី​មានកូន​ច្បង​ជា​កូនប្រុស ។ កូនប្រុស​របស់​នាង​មានឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា «Zachary» ។

ក្រោយ​ពពោះ​ជា​ច្រើន​ខែ កាលពីដើម​ស​ប្តា​ហ៍​មុន​នេះ​នី មុ​ល្លី​កា សម្រាល​បានកូន​ស្រី ។ កូនស្រី​របស់​នាង​ដាក់​ឈ្មោះ​ថា​«​ណា​តា​លី​(Natalie)»​។ នាង​បាន​បង្ហោះ​រូបភាព​ចុង​ក្រោយ ដែល​បង្ហាញ​ពី​ការ​សម្រាល​បានកូន​ស្រី​ម្នាក់​ដែល​មាន​សុខ​ភាពរឹងមាំ ។ មក​ដល់​ពេល​នេះ​កូន​របស់​នាង​មាន​វ័យ​ជិត​១០​ថ្ងៃ​ហើយ ។

ក្រៅពី​សារ​ជូនពរ​ជា​ច្រើន​ពី​អ្នកគាំទ្រ​តាម​ហ្វេ​ស​ប៊ុ​ក មាន​អ្នកមួយ​ចំនួន​ស្នើ​ឲ្យ​នី មុ​ល្លី​កា វិល​មក​ចាប់​អាជីព​សម្តែង​ជា​ថ្មី ប៉ុន្តែ​មិន​ទទួល​បានការ​ឆ្លើយ​តប​ពី​នាង​ទេ ។

ក្រោយ​ពេល​មិន​ជាប់​ជ័យ​លា​ភី​ក្នុង​កម្មវិធី ប្រលង​ស្រី​ស្រស់​ប្រុស​ស្អាត​ឆ្នាំ​២០០៥ របស់ ស្ថានីយទូរទស្សន៍ CTN មក នី មុ​ល្លី​កា ទទួល​បាន​ឱកាស​ច្រើន​ក្នុង​ការ​សម្តែង​ភាពយន្ត​ភាគ​របស់​ទូរទស្សន៍​មួយ​នេះ ក្រោម​ការ​ដឹកនាំ​រឿង​របស់​អ្នកស្រី​ពាន់ ភួង​បុប្ផា ។ អំឡុង​ពេល​នោះ​នី មុ​ល្លី​កា ល្បីឈ្មោះ​ក្នុង​ស្រទាប់​មហាជន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ