ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោទ​ថា​សាលាដំបូង​ធ្វើការ​យឺត​ជាង​ដង្កូវបាក់ខ្នង

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ជន​រង​គ្រោះជា​ម្ចាស់ផ្ទះ​ម្នាក់​ឈ្មោះ អ៊ុយ ទិ​ត្យ ហៅ​ង៉ែត វ​ណ្ណី អាយុ​៥៤​ឆ្នាំ រស់នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់…

ខេត្ត​ប៉ៃលិន ៖ ជន​រង​គ្រោះជា​ម្ចាស់ផ្ទះ​ម្នាក់​ឈ្មោះ អ៊ុយ ទិ​ត្យ ហៅ​ង៉ែត វ​ណ្ណី អាយុ​៥៤​ឆ្នាំ រស់នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ បាន​សម្តែង​នូវ​ការ​អស់សង្ឃឹម​យ៉ាង​ខ្លាំង ខណ​:​រង់ចាំ​រយៈពេល​ជា​ច្រើន​ថ្ងៃខែ​មក​ហើយ នៅ​តែ​មិន​ទាន់​ឃើញ​មានការ​ដោះស្រាយ​ពី​អាជ្ញាធរ​ខេត្ត ក៏​ដូច​ជា​ខាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន បន្ទាប់​ពី​អ្នកមាន​លុយ​ម្នាក់ ប្រើ​អំណាច​យក​គ្រឿងចក្រ​ទៅ​ជីក​កកាយ​ព្រំ​ដី​របស់​ខ្លួន ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ផ្ទះ​អ្នក​ដទៃ ។

បន្ទាប់​ពី​ទន្ទឹងរង់ចាំ​ដំណឹង​ស្ងាត់ឈឹង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ទើប​ជន​រង​គ្រោះ​បន្ត​ដាក់​ពាក្យបណ្តឹង​ទៅ​ឧទ្ធរណ៍ ឱ្យ​ជួយ​រក​យុត្តិធម៌ ហើយ​ក៏​បាន​ចេញ​លិខិត​មក​ឱ្យ​ថ្នាក់ ក្រោម​ធ្វើការ​ដោះស្រាយ​ជា​បន្ទាន់​ផង​ដែរ ។ គេ​រង់ចាំ​មើល​ថា តើ​ថ្នាក់​ខេត្ត​នឹង​គិតគូរ​យ៉ាងណា​ដល់​ជន​រង​គ្រោះ ដែល​កំពុង​មាន​បញ្ហា​ប្រឈម​នឹង​ជំងឺ ព្រមទាំង​ធនាគារ​ជិត​រឹបអូស​យក​ផ្ទះ ។

សូម​បញ្ជាក់​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៧ កន្លង​មក អាជ្ញាធរ​ភូមិ​ផ្សារ​ព្រំ នគរបាល​ប៉ុស្តិ៍​ស្ទឹង​កាច់ និង​មន្ត្រី​សុរិយោដី​ខេត្ត បាន​ចុះ​ត្រួតពិនិត្យ​សំណង់​អគារ​រង​គ្រោះ​ខាងលើ ដែល​កំពុង​រង​ការ​បាក់​ដី បន្ទាប់​ពី​ពលរដ្ឋ​មួយ​គ្រួសារ ក្នុង​ចំណោម​៣​គ្រួសារ ដែល​សង់ផ្ទះ និង​ផ្ទះ​ជួល​ជាប់​ៗ​គ្នា ស្ថិត​នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ព្រួយបារម្ភ​ពី​សុវត្ថិភាព ខណ​:​បុរស​ម្នាក់​ឈ្មោះ តូ សុភា ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​ប៉ា​លិ​ឡៃ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ បាន​យក​គ្រឿងចក្រ​ទៅ​ជីក​កកាយ​ព្រំ​ដី​របស់​ខ្លួន ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​គ្រឹះ​ផ្ទះ​ជន​រង​គ្រោះ បណ្តាល​ឱ្យ​ប្រេះស្រាំ និង​បាក់​ដី ពេល​មាន​ភ្លៀង​ធ្លាក់ ។ ម្យ៉ាងវិញទៀត ផ្ទះ និង​ផ្ទះ​ជួល​ចំនួន​១៣​បន្ទប់ របស់​ជន​រង​គ្រោះ ដែល​ធ្លាប់​រក​ចំណូល​ប្រចាំ​ថ្ងៃ ព្រោះ​មាន​ភ្ញៀវ​ខ្មែរ និង​ថៃ ស្នាក់​នៅ ក៏​លែង​មាន​អ្នក​ណា​ហ៊ាន​ជួល​នៅ​ទៀត​ដែរ ។

បើ​តាម​ការ​រៀបរាប់​ពី​លោក អ៊ុយ ទិ​ត្យ ជា​ម្ចាស់ផ្ទះ​រង​គ្រោះ​ខាងលើ​បានឱ្យ​ដឹង​ថា រហូត​មក​ដល់​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០១៧ នេះ ស្ថានភាព​គ្រឹះ​ផ្ទះ​របស់​ខ្លួន បន្ត​ប្រេះស្រាំ​កាន់តែ​ធ្ងន់ធ្ងរ​ទៅ​ៗ ខណ​:​គ្មាន​ការ​ដោះស្រាយ​ពី​អាជ្ញាធរ​ខេត្ត និង​ខាង​តុលាការខេត្ត​ប៉ៃលិន យឺត​ដូច​ដង្កូវបាក់ខ្នង ហើយ​លើស​ពី​នេះ ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ ដែល​ទទួល​បាន​ពី​ផ្ទះ​របស់​ខ្លួន ដើម្បី​ផ្គត់ផ្គង់​ជីវភាព និង​យក​ទៅ​បង់ការ​ប្រាក់​ឱ្យ​ខាង​ធនាគារ​ក៏​ចប់​ទាំងស្រុង​ដែរ ។ លោក​បន្ត​ទៀត​ថា បច្ចុប្បន្ន ដោយ​គ្មាន​លុយ​បង់​អត្រា​ការ​ប្រាក់​ឱ្យ​អង្គការ និង​ធនាគារ គេ​បាន​ប្តឹង​លោក ដើម្បី​នឹង​រឹបអូស​យក​ផ្ទះ​របស់​ខ្លួន​ថែម​ទៀត ហើយ​ពិតជា​ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​ខ្លួន​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ។ ដូច្នេះ​ហើយ ទើប​កាលពី​មួយ​អាទិត្យ​កន្លង​ទៅ​នេះ បន្ទាប់​ខាង​លោក​បាន​ដាក់​ពាក្យបណ្តឹង​បន្ត​ទៅ​ថ្នាក់លើ ខាង​មហាអយ្យការ​អម​សាលាឧទ្ធរណ៍ បាន​ចេញ​លិខិត​ឱ្យ​ខាង​ថ្នាក់​ខេត្ត ដោះស្រាយ​ជា​បន្ទាន់​ដាច់ខាត តែ​ស្ងៀមឈឹង​ដដែល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ