ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុក​ឲ្យ​មនុស្ស​រង​គ្រោះ​រាប់​មិន​អស់ ព្រោះតែ​មន្ត្រី​មិន​អើពើ(មានវីដេអូ)

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​ផ្លូវជាតិ​១​កន្លែង រង​ការ​ខូចខាត​បន្តិច​ម្តង​ៗ រហូត​ដល់​ធ្វើ​ឱ្យ​អ្នកបើកបរ​ម៉ូតូ​ដួល​ជា​ញឹកញាប់ ខណៈ​គេ​មិនឃើញ​ខាង​អាជ្ញាធរ​ស្រុក​សាលា​ក្រៅ និង​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​ប៉ៃលិន​រៀបចំ​ជួសជុល មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៧ ខែធ្នូ…

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​ផ្លូវជាតិ​១​កន្លែង រង​ការ​ខូចខាត​បន្តិច​ម្តង​ៗ រហូត​ដល់​ធ្វើ​ឱ្យ​អ្នកបើកបរ​ម៉ូតូ​ដួល​ជា​ញឹកញាប់ ខណៈ​គេ​មិនឃើញ​ខាង​អាជ្ញាធរ​ស្រុក​សាលា​ក្រៅ និង​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​ប៉ៃលិន​រៀបចំ​ជួសជុល មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០១៧ នេះ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ បាន​ធ្វើការ​រិះគន់​ថា មិន​គួរ​អាជ្ញាធរ​ស្រុក​សាលា​ក្រៅ និង​មន្ទីរ​ពាក់ព័ន្ធ​ព្រងើយកន្តើយ និង​ផ្លូវជាតិ​លេខ​៥៧ ដែល​ទទួល​រង​ការ​ខូចខាត​តិចតួច​ទុក​ឱ្យ​ខូច​ក្លាយទៅជា​ជង្ហុក​កាន់តែ​ធំ​បែប​នេះនោះ​ទេ ។

ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​បានឱ្យ​ភ្នាក់ងារ​សារព័ត៌មាន​ដឹង​ថា ផ្លូវជាតិ​លេខ​៥៧ កែង​នឹង​ផ្លូវ​ក្រាល​កៅស៊ូ ត្រង់​ចំណុច​សំបុកចាប ក្នុងភូមិ​ផ្សារ​ព្រំ ទទួល​រង​ការ​ខូចខាត​អស់​រយៈពេល​ជា​យូរយា​ណាស់​មក​ហើយ តែ​គេ​មិន​ធ្លាប់​ឃើញ​លោក​អភិបាលស្រុក​សាលា​ក្រៅ និង​ខាង​មន្ទីរ​សាធារណការ​ខេត្ត​ប៉ៃលិន យកចិត្តទុកដាក់​ជួសជុល​នោះ​ឡើយ ។

ប្រភព​បន្ត​ទៀត​ថា គេ​សង្កេត​ឃើញ​ទឹកលូ​ស្អុយ​ហូរ​នៅ​លើ​ផ្លូវ​ខាងលើ​នេះ​ដែរ តែ​គ្មាន​អាជ្ញាធរ​មូលដ្ឋាន​ណា​ម្នាក់ អើពើ​ជួសជុល​ជីក​កកាយ​កន្លែង​ទឹក​ស្ទះ​នោះ​ឡើយ ប្រហែលជា​ទុក​ឱ្យ​ខូចខាត​កាន់តែ​ធំ​ទើប​ធ្វើ​ថ្មី ។ ម្យ៉ាងវិញទៀត​កម្មករ​-​កម្មការិនី និង​បុគ្គលិក​កាស៊ីណូ ដែល​ជិះ​ម៉ូតូ​ទៅ​ធ្វើការ​ពេល​ថ្ងៃ និង​យប់​តែងតែ​ដួល​ជា​ញឹកញាប់ ធ្វើ​ឱ្យ​រង​របួសធ្ងន់ និង​ស្រាល​ព្រមទាំង​ខាតបង់​ពេលវេលា និង​ទ្រព្យសម្បត្តិ​ផង​ដែរ ។

ចំណែក​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ព្រំដែន​កម្ពុជា​ថៃ​មក​លេង​នៅ​ក្នុង​ក្រុងប៉ៃលិន​បាន​រិះគន់​ថា ផ្លូវ​ខាងលើ​ជា​ផ្លូវ​អន្តរជាតិ​មិន​គួរ​ណា​បណ្តែតបណ្តោយ​ឱ្យ​មានទឹក​ស្អុយ​ហូរ​ឆ្លងកាត់​ជះក្លិន​អា​សោច ហើយ​ទទួល​រង​ការ​ខូចខាត​ក្លាយទៅជា​ជង្ហុក​តូច​ធំ​បែប​នេះ​ដែរ គួរតែ​យកចិត្តទុកដាក់​ជួសជុល​ឱ្យ​បាន​ទាន់​ពេលវេលា ដើម្បី​រក្សា​អនាម័យ​បរិស្ថាន និង​ធ្វើ​ឱ្យ​មាន​សោភ័ណ​ភាព ច្រក​ទ្វារ​អន្តរជាតិ​ផង​ដែរ ។ ប្រភព​បន្ត​ទៀត​ថា បើសិនជា​បណ្តែតបណ្តោយ​បែប​នេះ​ទៀត​នាំ​ឱ្យ​ខូចខាត​កាន់តែ​ខ្លាំង​ឡើង​ៗ ហើយ​ក៏​នាំ​ឱ្យ​ចំណាយ​ថវិកាជាតិ ក្នុង​ការ​ជួសជុល​កាន់តែ​ច្រើន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ