ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ជំងឺផ្តាសាយបក្សី​ទៀត​ហើយ នៅ​ស្រុក​ចម្ការលើ

6 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ដោយសារ​តែ​ឃើញ​មាន់​ដែល​ប្រជាពលរដ្ឋ​នៅ​ភូមិ​ត្រពាំង​ឫស្សី ឃុំ​ជយោ ស្រុកចម្ការ លើ បាន​ឈឺ​ងាប់​បន្តបន្ទាប់​នោះ អាជ្ញាធរ​មូលដ្ឋាន​បាន​រាយការណ៍​មក​ជំនាញ លុះ​ពេល​ដែល​បាន​យក វត្ថុធាតុដើម​ទៅ​ពិនិត្យ​នៅ​រាជធានី​ភ្នំពេញ…

ខេត្តកំពង់ចាម ៖ ដោយសារ​តែ​ឃើញ​មាន់​ដែល​ប្រជាពលរដ្ឋ​នៅ​ភូមិ​ត្រពាំង​ឫស្សី ឃុំ​ជយោ ស្រុកចម្ការ
លើ បាន​ឈឺ​ងាប់​បន្តបន្ទាប់​នោះ អាជ្ញាធរ​មូលដ្ឋាន​បាន​រាយការណ៍​មក​ជំនាញ លុះ​ពេល​ដែល​បាន​យក
វត្ថុធាតុដើម​ទៅ​ពិនិត្យ​នៅ​រាជធានី​ភ្នំពេញ ទើប​ដឹង​ថា​ផ្ទុះ​ជំងឺផ្តាសាយបក្សី​។ ហើយ​នេះ​ជា​លើក​ទី​២​ហើយ ដែល​លើក​ទី​១​បាន​ផ្ទុះ​ឡើង​នៅ​ភូមិ​កោះ​ស្វាយ ឃុំ​ត្រពាំង​ព្រះ ស្រុក​ព្រៃឈរ ដោយ​មាន​មាន់​ងាប់​រហូត​ដល់​ទៅ​ជិត​២.០០០​ក្បាល​ផង​ដែរ​។ លោក គឹ​ម សា​វឿ​ន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត មាន​ប្រសាសន៍​ឲ្យ​ដឹង​នៅ​រសៀលថ្ងៃ​ទី​២៦ ធ្នូ ២០១៧​ថា បន្ទាប់​ពី​បានដឹង​ថា នៅ​ភូមិ​ឃុំ​ខាងលើ​នោះ មាន​មាន់​ងាប់​រូប​លោក​បាន​ចាត់​ឲ្យការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្ត ចុះ​ទៅ​ពិនិត្យ​មើល​ដល់​លំនៅ​ដ្ឋា​ន​របស់​ប្រជាពលរដ្ឋក្នុង​នោះ​បាន​បូម​ឈាមមាន់​ទៅ​វិភាគ ដោយឡែក​មាន់​ដែល​ឈឺ និង​ងាប់ ត្រូវ​បាន​យក​ទៅ​ដុត​កម្ទេច​ចោល​ដើម្បី​សុវត្ថិភាព​មិន​ឲ្យ​ឆ្លង​មេរោគ​ពី​សត្វ​មក​មនុស្ស​។

លោក គឹ​ម សា​វឿ​ន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត មាន​ប្រសាសន៍​បន្ត​ថា ពលរដ្ឋ​ដែល​ចិញ្ចឹម​មាន់​ជា​លក្ខណៈ​គ្រួសារ​នៅ​ភូមិ​ត្រពាំង​ឫស្សី មិន​បាន​ឆ្លង​មេរោគ​នោះ​ទេ ដោយសារ​តែ​ពួក​គាត់​មានការ​ប្រុង​ប្រយ័ត្នព្រោះថា​រោគ​សញ្ញា​ផ្តាសាយ​បក្សី (H5N1) នៅ​លើ​ក្បាលមាន់ ចែ​របស់​វា​មាន​លេច​សញ្ញា​ជាំ​ពណ៌​ស្វាយ​។ នៅ​តាម​ខ្នង​ផ្ទះ​មួយ​ចំនួន​ត្រូ​បាន​បាញ់ថ្នាំ​សម្លាប់​មេរោគ ដោយ​សកម្មភាព​ចុះ​អន្ត​តា​គម​ន៍​បន្តបន្ទាប់​ចំនួន​០៣​លើក តាម​លទ្ធផល​វិភាគ​នៅ​ថ្ងៃ​ទី​២៥ ធ្នូ បាន​ប្រកាស​ថា មាន់​ដែល​ឈឺ​ងាប់​នោះ​ពិតជា​កើត​ផ្តាសាយ​បក្សី​មែន​។ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ធ្នូ ២០១៧ កម្លាំង​ខេត្ត​បាន​ចុះ​សហ​ការណ៍​ជាមួយនឹង​ស្រុក​ចុះ​បាញ់ថ្នាំ​បន្ត​ទៀត ព្រមទាំង​បាន​ចែក​ខិតប័ណ្ណ​ដើម្បី​ផ្ស​ព​ផ្សាយ​ដល់​អ្នក​ភូមិ ឲ្យ​កាន់តែ​មានការយល់​ដឹង​បន្ថែម​ទៀត​។

ប្រសិនបើ​មាន​មាន់ ឬ​ទា​ឈឺ​មិន​ត្រូវ​យក​មក​ធ្វើ​ម្ហូប​នោះ​ទេ ត្រូវ​យក​ទៅ​កប់​នៅ​ក្នុងរណ្តៅ​ដី​ជីក​ឲ្យ​ជ្រៅ​ដាក់​ម្សៅ​កំបោរ​ពី​ខាងក្រោម និង​ខាងលើ​កប់​ដី​ឲ្យ​ណែន​ល្អ​ចៀសវាង​ការពារ​កុំ​ឲ្យ​សត្វ​ឆ្កែ​ទៅ​កាយ​ពាំ​យក​មក​ស៊ី ដែល​ជា​ប្រភព​ឆ្លង​ជំងឺ ។ ដើម្បី​សុវត្ថិភាព​ក្នុង​កាំ​រង្វង់​ចំងាយ​៣​គីឡូម៉ែត្រមិន​ឲ្យ​មាន​ចរាចរណ៍​បក្សី​ទាំង​យក​ចូល និង​យក​ចេញ ស្ថានភាព​ខាងលើ​ក្រុមការងារ​របស់​លោក​គ្រប់គ្រងបាន​ដោយ​មិន​បាន​ឆ្លង​មក​មនុស្ស​ទេ ទោះជា​យ៉ាងណា​ក៏​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​ចេះ​ការពារ​ខ្លួនឯង​ហើយបើ​ឃើញ​មាន់​និង​ទា​ងាប់ ត្រូវ​ប្រញាប់​រាយការណ៍​មក​ជំនាញ​ជា​បន្ទាន់​។ គួរ​រំលឹក​ថា​ករណី​ផ្ទុះ​ជំងឺផ្តាសាយបក្សី (H5N1) លើក​ទី​១​កើត​នៅ​កសិដ្ឋាន​ចិញ្ចឹម​មាន់​របស់​លោក ឃុន សំបូរ ភូមិ​កោះ​ស្វាយ ឃុំ​ត្រពាំង​ព្រះ ស្រុក​ព្រៃឈរ ដែល​ធ្វើ​ឲ្យ​មាន់​ឈឺ​ងាប់​បន្តបន្ទាប់​រហូត​ដល់​ទៅ​ជិត​២០០០​ក្បាល តែ​សំណាង​មិន​បាន​ឆ្លង​មក​មនុស្ស​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ