ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វេទិការ​សាធារណៈ​ពិគ្រោះ​យោបល់​រវាង​ស្ថានទូត និង​ពលរដ្ឋ​ខ្មែរ​នៅ​កូរ៉េ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ថានទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ​ខាងត្បូង បាន​អះអាង​ថា បញ្ហា​កង្វល់​ដែល​ជា​សំណូមពរ​របស់​សហគមន៍​ខ្មែរ​នៅ​សាធារណរដ្ឋ​កូរ៉េ ត្រូវ​បាន​លាតត្រដាង និង​រួម​គ្នា​ដោះស្រាយ បន្ទាប់​ពី​លោក ឡុ​ង ឌី​ម៉​ង់…

រាជធានី​ភ្នំពេញ ៖ ស្ថានទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ​ខាងត្បូង បាន​អះអាង​ថា បញ្ហា​កង្វល់​ដែល​ជា​សំណូមពរ​របស់​សហគមន៍​ខ្មែរ​នៅ​សាធារណរដ្ឋ​កូរ៉េ ត្រូវ​បាន​លាតត្រដាង និង​រួម​គ្នា​ដោះស្រាយ បន្ទាប់​ពី​លោក ឡុ​ង ឌី​ម៉​ង់ កោះ​អញ្ជើញ​ភាគី​ពាក់ព័ន្ធ​ប្រជុំ​ពិភាក្សា ។

មន្ត្រី​ស្ថានទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ បាន​ឲ្យ​ដឹង​ថា ស្ថានទូត​កម្ពុជា​បាន​អញ្ជើញ​ថ្នាក់ដឹកនាំ​សមាគម​ន៍​មូល​នី​ធិ​ក្រុម​សិល្បៈ និង​បណ្ដាញ​ស្ត្រី​ខ្មែរ នៅ​សាធារណរដ្ឋ​កូរ៉េ ដើម្បី​ជួប​ពិភាក្សា​ដក​ពិសោធន៍ សិក្សា​ពី​ចំណុចខ្លាំង និង​ចំណុចខ្សោយ​ជម្រះ​នូវ​មន្ទិល​សង្ស័យ និង​កែ​លម្អ​នូវ​ចំណុច​ខ្វះខាត ក្នុង​ការ​បំពេញ​យុទ្ធនាការ​រួម​គ្នា​ជួយ​ដោះស្រាយ​បញ្ហា​បស់​ប្រជាជន​ខ្មែរ​នៅ​កូរ៉េ និង​ការ​ចូលរួម​លើក​ស្ទួយ​អភិរក្ស​មរតក​វប្បធម៌​ប្រពៃណី​ទំនៀមទម្លាប់​របស់​ជាតិ ។

មន្ត្រី​ស្ថានទូត​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ពេល​ដឹកនាំ​ប្រជុំ​លើក​ទី​៤ ក្នុង​ទីក្រុង​ស៊ូ​វ៉ុ​ន កាលពី​ចុង​ស​ប្តា​ហ៏​កន្លង​មកនេះ លោក ឡុ​ង ឌី​ម៉​ង់ ឯកអគ្គរាជទូត​កម្ពុជា បាន​សម្រេច​ថា បន្ដ​យុទ្ធនាការ​ចុះ​ផ្ដល់​សេវា​បន្ដ​លិខិតឆ្លងដែន​ប្រឹក្សា​យោបល់ និង​បើក​វេទិកាសាធារណៈ នៅ​មូលដ្ឋាន​ឲ្យ​បាន​ច្រើន និង​ទៅ​ឲ្យ​ដល់​សហគមន៍​មូលដ្ឋាន ដែល​នៅ​ឆ្ងាយ ។
បន្ដ​យុទ្ធនាការ​ជាមួយ​សមាគម​ន៍​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ចុះ​ផ្ដល់​សេវា​ពិនិត្យ​ព្យាបាល​សុខភាព​ទូទៅ ពិនិត្យ​បេះដូង​ចាក់​វ៉ាក់សាំង​ការពារ​ផ្ដាសាយ និង​ថត X-Ray ជូន​ដោយ​ឥត​គិតថ្លៃ ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ច្រើន​ឡើង​បន្ថែម​ទៀត ។

រៀបចំ​កម្មវិធី​អប់រំ​សីលធម៌ អប់រំ​ផ្លូវចិត្ត តាម​បែប​ព្រះពុទ្ធ​សាសនា ដើម្បី​បំពេញតម្រូវការ​របស់​សហគមន៍​ខ្មែរ​នៅ​កូរ៉េ​ឲ្យ​បាន​២​ដង​ក្នុង​មួយ​ឆ្នាំ ដោយ​និមន្ដ​ព្រះ​ស​ង្ឈ​ដែល​ប៉ិនប្រសព្វ​មក​ពី​ខ្មែរ ។

បន្ដ​យុទ្ធនាការ​ជួយ​ដោះស្រាយ​បញ្ហា​របស់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​កំពុង​រស់នៅ​ធ្វើការ និង​សិក្សា នៅ​សាធារណៈរដ្ឋ​កូរ៉េ ឲ្យ​បាន​កាន់តែ​ទូលំទូលាយ និង​ប្រសើរ​ឡើង​បន្ថែម​ទៀត ។
មន្ត្រី​ស្ថានទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ បាន​បញ្ជាក់​ថា ក្នុង​ឱកាស​នោះ លោក ឡុ​ង ឌី​ម៉​ង់ បាន​ស្នើ​ត្រលប់​ទៅ​ថ្នាក់ដឹកនាំ​សមាគម​ន៍​មូល​នី​ធិ​ឲ្យ​រៀបចំ​បង្កើត​កម្មវិធី​ជួបជុំ​ធំ​-​តូច តាម​លទ្ធភាព​ដើម្បី​អប់រំ​ផ្សព្វផ្សាយ​ពី​ច្បាប់​ការងារ ការ​ថែទាំ​សុខភាព ការ​វិនិយោគ​ខុសច្បាប់ ឬ​ការ​ស្វែងរក​សេវា​រត់ការ​ខុសច្បាប់​ផ្សេង​ៗ ការ​ជម្រុញ​លើកទឹកចិត្ត​ដល់​ពលករ​ខ្មែរ​ឲ្យ​ត្រលប់​ទៅ​កម្ពុជា​វិញ ដោយ​ស្របច្បាប់​ពេល​ចប់​អាណត្តិ​ការងារ ដើម្បី​ចូលរួម​រក្សា​កូតា​ជ្រើសរើស​ពលករ​កម្ពុជា​ថ្មី​បន្ថែម​ទៀត ដែល​ក្រុមការងារ​ស្ថានទូត​សន្យា នឹង​ចូលរួម​តាម​គ្រប់​រូបភាព ។

មន្ត្រី​រូប​នោះ បាន​បញ្ជាក់​ទៀត​ថា អង្គប្រជុំ​នោះ ក៏​បាន​ពិភាក្សា​លើ​ការងារ​រៀបចំ​មហាសង្ក្រាន្ត​ខ្មែរ នៅ​កូរ៉េ​លើក​ទី​ពីរ ដែល​ជា​ព្រឹត្តិការណ៍​វប្បធម៌​ប្រពៃណី​ធំ​ជាងគេ​ប្រចាំឆ្នាំ ដើម្បី​អបអរសាទរ​ពិ​ធិ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ