ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លិខិត​បង្គាប់ការ​ចូល​កាន់​តំណែង​ថ្មី​ដល់​អធិការ​នគរបាល​ក្រុងប៉ៃលិន

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ នៅ​ក្នុង​សាល​ប្រជុំ​ធំ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន បាន​ប្រារព្ធ​កម្មវិធី​ប្រកាស​លិខិត​បង្គាប់ការ ចូល​កាន់​មុខ​តំណែង​ថ្នាក់​អធិការ​នគរបាល​ក្រុង​-​ស្រុក ខេត្ត​ប៉ៃលិន​នា​រសៀល​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០១៧ ក្រោម​អធិបតីភាព លោក​ឧត្តមសេនីយ៍ត្រី​ជា…

ខេត្ត​ប៉ៃលិន ៖ នៅ​ក្នុង​សាល​ប្រជុំ​ធំ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន បាន​ប្រារព្ធ​កម្មវិធី​ប្រកាស​លិខិត​បង្គាប់ការ ចូល​កាន់​មុខ​តំណែង​ថ្នាក់​អធិការ​នគរបាល​ក្រុង​-​ស្រុក ខេត្ត​ប៉ៃលិន​នា​រសៀល​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០១៧ ក្រោម​អធិបតីភាព លោក​ឧត្តមសេនីយ៍ត្រី​ជា ចាន់​ឌិន ស្នងការ​នគរបាល​ខេត្ត ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក​ឡូ លុយ អភិបាលរង​ស្រុក​សាលា​ក្រៅ និង​កងកម្លាំង​នគរបាល​ក្រោម​ឱវាទ​ចូលរួម​សរុប​ចំនួន​១២០​នាក់ (​ស្រី​០៣​នាក់​) ។

លោក​ឧត្ដមសេនីយ៍ត្រី​ជា ចាន់​ឌិន ស្នងការ​នគរបាល​ខេត្ត​មាន​ប្រសាសន៍ និង​ណែនាំ​មួយ​ចំនួន​ថា មេដឹកនាំ​ត្រូវ​តែ​ចេះ​គ្រប់គ្រង​កងកម្លាំង​របស់​ខ្លួន​ឱ្យ​បាន​ហ្មត់ចត់ ហើយ​លោក​អធិការ​នគរបាល​ថ្មី ត្រូវ​យកចិត្តទុកដាក់​លើ​កិច្ច​ការងារ​រដ្ឋបាល និង​ខិតខំ​បម្រើសេវា​សាធារណ​ជូន​ដល់​ប្រជាពលរដ្ឋ​ឱ្យ​បាន​ល្អ​ប្រសើរ និង​ត្រូវ​មាន​កិច្ចសហការ​ល្អជា​មួយ​អាជ្ញាធរ​ដែនដី​ពាក់ព័ន្ធ ។ លោក​បន្ត​ទៀត​ថា មន្ត្រី​នគរបាល​យុត្តិធម៌​ទាំងអស់​ត្រូវ​មាន​កិច្ចសហការ​ល្អជា​មួយ​ស្ថាប័ន​តុលា និង​អយ្យការ​អម​សាលាដំបូង​ខេត្ត ។ លើស​ពី​នេះ​នគរបាល​យុត្តិធម៌​ត្រូវ​យកចិត្តទុកដាក់​លើ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព ។

កងកម្លាំង​អធិការ​នគរបាល​ក្រុង​-​ស្រុក និង​នាយ​បុ​ស្តិ៍​នគរបាល​រដ្ឋបាល​ទាំងអស់​ត្រូវ​មាន​កងកម្លាំង​ប្រចាំ​បញ្ជារ​ជាប់​ជា​និច្ច ។ ត្រូវ​ចេះ​សាមគ្គីភាព និង​ឯកភាព​ផ្ទៃក្នុង​គ្នា​ឲ្យ​បាន​ល្អ ម្យ៉ាងវិញទៀត លំហូរ​ការណ៍​គ្រប់យ៉ាង​ត្រូវ​តែ​ច្បាស់លាស់​ជាក់លាក់ និង​ទុកចិត្ត​បាន ។ ហើយ​បញ្ហា​ដែល​សំខាន់​ជាង​នេះ គឺ​កងកម្លាំង​ទាំងអស់​ត្រូវ​គោរព​ពេលវេលា​ម៉ោង​ធ្វើការ​ឱ្យ​បាន​ល្អ ។

សូម​បញ្ជាក់​ថា ស្នងការ​នគរបាល​ខេត្ត​បង្គាប់ការ​លោក​យ៉ែ​ម សា​រិ​ទ្ធ ជា​នាយ​រង​នគរបាល​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អា​នីតិជន​ឱ្យ​ក្លាយទៅជា​អធិការ​នគរបាល​ក្រុងប៉ៃលិន លោក​ចាន់ វាសនា ជា​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ឱ្យទៅ​ជា​អធិការ​នគរបាល​ស្រុក​សាលា​ក្រៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ