ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេងទំនើង៣នាក់ប្រើដាវសាម៉ូរ៉ៃនិងជំពាមកៅស៊ូត្រូវសមត្ថកិច្ចបង្ក្រាប

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ សមត្ថកិច្ច​នគរបាល​រដ្ឋបាល​ឃុំ​ស្ទឹង​កាច់​បាន​ចុះ​បង្ក្រាប​ចាប់​បាន​ក្មេង​ទំនើង​ចំនួន​៣​នាក់ ដែល​ប្រដាប់​ដោយ​ដាវ​សា​ម៉ូ​រ៉ៃ​ចំនួន​១​ដើម និង​ជំ​ពាម​កៅស៊ូ​ចំនួន​១​ដើម គ្រាប់​សម្រាប់​បាញ់​ជំ​ពាម​ចំនួន​៦​គ្រាប់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​នឹង​៣០​នាទី​យប់ ថ្ងៃ​ទី​២៥ ខែធ្នូ…

ខេត្ត​ប៉ៃលិន ៖ សមត្ថកិច្ច​នគរបាល​រដ្ឋបាល​ឃុំ​ស្ទឹង​កាច់​បាន​ចុះ​បង្ក្រាប​ចាប់​បាន​ក្មេង​ទំនើង​ចំនួន​៣​នាក់ ដែល​ប្រដាប់​ដោយ​ដាវ​សា​ម៉ូ​រ៉ៃ​ចំនួន​១​ដើម និង​ជំ​ពាម​កៅស៊ូ​ចំនួន​១​ដើម គ្រាប់​សម្រាប់​បាញ់​ជំ​ពាម​ចំនួន​៦​គ្រាប់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​នឹង​៣០​នាទី​យប់ ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២១០៧ នៅ​ចំណុច​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

ប្រភព​បន្ត​ទៀត​ថា ក្មេង​ទំនើង​ទី​១-​ឈ្មោះ ធៀ​វ ឆៃ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជា​កសិករ រស់នៅ​ភូមិ​ក្រចាប់ សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន (​ជា​ម្ចាស់​ដាវ​សា​ម៉ូ​រ៉ៃ​), ទី​២-​ឈ្មោះ សាន់ ចាន់​ដា​រ៉ូ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជា​សិស្ស រស់នៅ​ភូមិ​ព្រៃ​មង្គល សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន (​ជា​អ្នក​រួម​ដំណើរ​ជាមួយ​ឈ្មោះ​ខាងលើ​) និង​ទី​៣-​ឈ្មោះ ភៅ ចាន់ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជា​កសិករ រស់នៅ​ភូមិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ (​ជា​ម្ចាស់​ជំ​ពាម​កៅស៊ូ​) ។

ប្រភព​បញ្ជាក់​ថា ដោយ​ឃើញ​ក្មេង​ទំនើង​ខាងលើ​ជួបជុំ​គ្នា​បម្រុង​នឹង​ធ្វើ​សកម្មភាព​វាយ​កាប់​ចាក់​គ្នា លុះ​ទទួល​បាន​ដំណឹង​ពី​ប្រជាពលរដ្ឋ​ទើប​សមត្ថកិច្ច​ចុះ​ប្រតិបត្តិការ​បង្ក្រាប​តែ​ម្តង ។ លុះ​បន្ទាប់​​ពី​សួរនាំ​រួច​ក៏​បញ្ជូន​បន្ត​ដើម្បី​ធ្វើការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ