ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធីតែងតាំង​អភិបាលស្រុក​បាកាន​ថ្មី

6 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ ដើម្បី​ពង្រឹង​ក្បាលម៉ាស៊ីន​ដឹកនាំ​ឲ្យ​កាន់តែ​រឹង​មាំ​នៅ​ថ្នាក់​មូលដ្ឋាន លោក ម៉ៅ ធនិន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខ​តំណែង…

ខេត្តពោធិ៍សាត់ ៖ ដើម្បី​ពង្រឹង​ក្បាលម៉ាស៊ីន​ដឹកនាំ​ឲ្យ​កាន់តែ​រឹង​មាំ​នៅ​ថ្នាក់​មូលដ្ឋាន លោក ម៉ៅ ធនិន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខ​តំណែង អភិបាល នៃ​គណៈ​អភិបាលស្រុក​បាកាន ដែល​បាន​ប្រារព្ធ​ធ្វើ​កាលពី​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០១៧ នៅ​សាលាស្រុក​បាកាន ។

តាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា លេខ​១៣៨៩ អន​ក្រ​.​ត​ត ចុះ​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០១៧ និង​ប្រកាស​របស់​ក្រសួងមហាផ្ទៃ លេខ​៧១៨២ ប្រក ចុះ​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០១៧ ត្រូវ​បាន​សម្រេច​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខ​តំណែង លោក ផាយ ឡេ​ង ឋានន្តរស័ក្តិ​វរមន្ត្រី ថ្នាក់​លេខ​៣ ពី​អភិបាលស្រុក​កណ្តៀង ឲ្យ​ទៅ​កាន់​មុខ​តំណែង ជា​អភិបាលស្រុក​បាកាន ជំនួស​លោក សៅ ដា​រឿ​ន ដែល​បាន​ដាក់​ឲ្យ​ចូល​និវត្តន៍ ។ លោក ជា សុ​ជាតិ អភិបាលរង​ស្រុក​ភ្នំក្រវាញ ឲ្យ​ទៅ​កាន់​តំណែង​ជា​អភិបាលរង​ស្រុក​បាកាន លោក ទៀង វឌ្ឍនៈ អភិបាលរង​ស្រុក​បាកាន ឲ្យ​ទៅ​កាន់​តំណែង ជា​អភិបាលរង​ស្រុក​ភ្នំក្រវាញ លោក ហៃ ស៊ី​ម៉េ​ង នាយក​រដ្ឋបាល​សាលាស្រុក​បាកាន ឱ្យ​កាន់​តំណែង​ជា​អភិបាលរង​ស្រុក​បាកាន និង​លោក គង់ វិបុល អភិបាលរង​ស្រុក​បាកាន ឱ្យទៅ​បម្រើ​ការងារ​នៅ​សាលាខេត្ត​ពោធិ៍សាត់ ។

លោក ផាយ ឡេ​ង អភិបាលស្រុក​បាកាន ដែល​ទើប​ប្ដូរ​មក​ថ្មី បាន​ថ្លែងអំណរគុណ ចំពោះ​លោក​អភិបាលខេត្ត ពិសេស​ប្រមុខ​រាជរដ្ឋាភិបាល និង​ក្រសួងមហាផ្ទៃ ដែល​មាន​ជំនឿ​ទុកចិត្ត​លើ​ចាត់តាំង​ឲ្យ​រូប​លោក​មក​កាន់​មុខ​តំណែង​ជា​អភិបាលស្រុក​បាកាន នា​ពេល​នេះ ។ លោក​បាន​ប្តេជ្ញា​ចិត្ត​ខិតខំ​អនុវត្ត និង​បំពេញការងារ​ឲ្យ​អស់ពី​សមត្ថភាព តាម​បទបញ្ជា​របស់​ថ្នាក់លើ​ប្រគល់​ឲ្យ​ទាំង​ការ​គោរព​ច្បាប់ លិខិត​បទដ្ឋាន​នានា ការងារ​គ្រប់គ្រង​រដ្ឋបាល​ស្រុក ការងារ​អភិវឌ្ឍន៍ ជំរុញ​កា​ងារ​អនុវត្ត​គោលនយោបាយ ភូមិ ឃុំ មាន​សុវត្ថិភាព បង្កា និង​បង្ក្រាប​បទល្មើស​ផ្សេង​ៗ​ឲ្យ​មាន​ប្រសិទ្ធិ​ភាព ដើម្បី​ជា​សេនាធិការ​ដ៏​រឹង​មាំ ឲ្យ​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត និង​ផ្តល់​សេចក្តីសុខ​ជូន​ប្រជាពលរដ្ឋ ។

លោក ម៉ៅ ធនិន បាន​ថ្លែង​ថា ការ​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខ​តំណែង អភិបាល អភិបាលរង​ស្រុក​នា​ពេល​នេះ គឺជា​ការ​គិតគូរ​របស់​រាជរដ្ឋាភិបាល​ក៏​ដូច​ក្រសួងមហាផ្ទៃ ដើម្បី​ដកស្រង់​បទ​ពិសោធន៍​គ្នា​ទៅ​វិញ​ទៅ​មក និង​ពង្រឹង​ការ​ដឹកនាំ​ការងារ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត ។ ត្រូវ​មាន​សាមគ្គីភាព​ផ្ទៃក្នុង​ល្អ​ជាមួយ​មន្ត្រី​ក្រោម​ឱវាទ ចៀសវាង​ប្រកាន់​បក្ខពួក នាំ​ឲ្យ​ប៉ះពាល់​ដល់​សតិអារម្មណ៍​ធ្វើ​ឲ្យ​ការ​អនុវត្តន៍​ការងារ​មិន​រលូន​ទៅ​មុខ ។

ក្នុង​ឱកាស​នោះ លោក​អភិបាលខេត្ត បាន​ជូន​សារុង​ម្នាក់​មួយ​ដល់​អ្នកចូលរួម​ប្រមាណ​៨០០​នាក់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ