ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​រាជធានី ៖ យុទ្ធនាការ​ស្ដារ​លូ​ឆ្នាំ​២០១៨

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​អះអាង​ថា នៅ​ដើមឆ្នាំ​២០១៨​ឆាប់​ៗ​នេះ​ខាង​មុខ ក្រុមការងារ​ជំនាញ​ផ្នែក​ប្រឡាយ​លូ នឹង​បើក​យុទ្ធនាការ​ស្តារ​លូ​៤៦០​គីឡូម៉ែត្រ និង​ស្តារ​ប្រឡាយ​មួយ​ចំនួន ដើម្បី​កាត់​បន្ថយ​ការ​ជន់​លិច ដោយ​ជំនន់​ទឹកភ្លៀង ហើយ​គ្រោង​នឹង​ធ្វើ​ឲ្យ​រួចរាល់​នៅ​មុន​រដូវវស្សា…

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​អះអាង​ថា នៅ​ដើមឆ្នាំ​២០១៨​ឆាប់​ៗ​នេះ​ខាង​មុខ ក្រុមការងារ​ជំនាញ​ផ្នែក​ប្រឡាយ​លូ នឹង​បើក​យុទ្ធនាការ​ស្តារ​លូ​៤៦០​គីឡូម៉ែត្រ និង​ស្តារ​ប្រឡាយ​មួយ​ចំនួន ដើម្បី​កាត់​បន្ថយ​ការ​ជន់​លិច ដោយ​ជំនន់​ទឹកភ្លៀង ហើយ​គ្រោង​នឹង​ធ្វើ​ឲ្យ​រួចរាល់​នៅ​មុន​រដូវវស្សា ។

ក្នុង​កិច្ចប្រជុំ​ជាមួយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ និង​អភិបាល​ខណ្ឌ​ទាំង​១២ ក្រោម​ឱវាទ​រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០១៧ នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​លើក​ឡើង​ថា យុទ្ធនាការ​ស្តារ​លូ និង​ប្រឡាយ នឹង​ចាប់​ផ្តើ​អនុវត្ត​នៅ​ដើមឆ្នាំ​២០១៨ គឺ​ក្រោយ​ពី​រៀបចំ​ពិធី​ទិវា​ជ័យជម្នះ​៧​មក​រា​រួច លើ​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​លូ​ប្រឡាយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ធ្វើ​យ៉ាងណា​ដើម្បី​ដោះស្រាយ​បញ្ហា​ទឹក ដែល​កន្លង​មក​បាន​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង ។

លោក​បន្ត​ថា យុទ្ធនាការ​នេះ គឺ​ផ្ដោត​សំខាន់​លើ​ខណ្ឌ​នៅ​កណ្តាល រាជធានី​ភ្នំពេញ ចំនួន​៤ សំដៅលើ​ខណ្ឌដូនពេញ ចំការមន ៧​មក​រា និង​ខណ្ឌទួលគោក ដែល​មាន​ប្រវែង​៤៦០​គីឡូម៉ែត្រ ដោយ​ធ្វើការ​បែងចែក​ការងារ រវាង​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ ទទួល​លើ​ការ​ស្តារ​ប្រព័ន្ធ​លូ​មេ ចំណែក​ខណ្ឌ​ទាំង​៤​ខាងលើ ទទួល​បណ្ដាញ​លូ​រង នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ ប្រសិនបើ​លូ ដែល​បាន​ស្តារ​ទាំងនោះ គឺ​ត្រូវ​ទទួលខុសត្រូវ​រៀង​ៗ​ខ្លួន ។

លោក ឃួ​ង ស្រេង មាន​ប្រសាសន៍​ទៀត​ថា ការ​ស្តារ​ប្រព័ន្ធ​ប្រឡាយ​លូ​នេះ ត្រូវធ្វើ​ជា​ប្រព័ន្ធ ដោយ​មិន​ធ្វើ​ដាច់​ដោយ​ដុំ​បាន​ទេ ដើម្បី​ឲ្យ​ប្រព័ន្ធ​ទឹក​ហូរ​ទម្លាក់​ទៅ​ក្នុង​ស្ថានីយ៍ ឬ​ហូរ​ចេញ​ទៅ​ក្រៅ​រាជធានី​បាន​ស្រួល ។

លោក​បញ្ជាក់​ថា អាជ្ញាធរ​រាជធានី​ភ្នំពេញ ត្រៀម​បើក​ការដ្ឋាន​សាងសង់​ស្ថានីយ៍​បូមទឹក​នៅ​តំបន់​លូ​៥ ដែល​អាច​រំដោះ​ទឹក​ពី​តំបន់​ខាងកើត និង​ខាងត្បូង​ព្រ​លាន​យន្តហោះ ព្រមទាំង​តំបន់​ជា​ច្រើន​ទៀត​ដែរ ។

លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា យុទ្ធនាការ​នៃ​ផែនការ​ស្តារ​ប្រឡាយ​លូ​នេះ ត្រូវ​អនុវត្តន៍​ព្រម​ៗ​គ្នា ដោយ​ប្រើ​រយៈពេល​៥​ខែ សម្រុក​ឲ្យ​រួចរាល់​មុន​រដូវវស្សា​មក​ដល់ ហើយ​ការងារ​ទាំងនោះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បង្កើត​គណៈកម្មាធិការ​មួយ​ច្បាស់លាស់ ដើម្បី​ជំរុញ​ការងារ​បាន​ល្អ និង​ទាន់​ពេលវេលា និង​កាត់​បន្ថយ​ការ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​ឆ្នាំ​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ