ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កីឡដ្ឋាន​ដែល​ចំណាយ​លុយច្រើនជាងគេ​បំផុត​​លើ​លោក​មាននៅ​ប្រទេស​ណាខ្លះ?

6 ឆ្នាំ មុន

ដោយសារ​តែ​កីឡា​ជាទី​ពេញ​និយម​របស់​មនុស្ស​ភាគច្រើន​នៅ​លើ​ពិភពលោក​ជា​ពិសេស​នៅ​ប្រទេស​អ្នកមាន ទើប​គេ​សង្កេត​ឃើញ ប្រទេស​ដែល​មាន​សក្ដានុពល​ខាង​សេដ្ឋកិច្ច​មួយ​ចំនួន ហ៊ាន​ចំណាយ​លុយរាប់​រយ​-​ពាន់​លាន​ដុល្លារ​ដើម្បី​សាងសង់​ពហុ​កីឡដ្ឋាន​បម្រើ​ឱ្យ​វិស័យ​មួយ​នេះ ។ ខាងក្រោម​នេះ កោះសន្តិភាព​សូម​បង្ហាញ​កីឡដ្ឋាន​ចំនួន​៧​ដែល​ចំណាយ​លុយ​សាង​សង់​​អស់​ច្រើន​បំផុត​យោង​តាម​ការ​ចេញផ្សាយ​របស់​គេហទំព័រ​អង់គ្លេស The Sun កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ…

ដោយសារ​តែ​កីឡា​ជាទី​ពេញ​និយម​របស់​មនុស្ស​ភាគច្រើន​នៅ​លើ​ពិភពលោក​ជា​ពិសេស​នៅ​ប្រទេស​អ្នកមាន ទើប​គេ​សង្កេត​ឃើញ ប្រទេស​ដែល​មាន​សក្ដានុពល​ខាង​សេដ្ឋកិច្ច​មួយ​ចំនួន ហ៊ាន​ចំណាយ​លុយរាប់​រយ​-​ពាន់​លាន​ដុល្លារ​ដើម្បី​សាងសង់​ពហុ​កីឡដ្ឋាន​បម្រើ​ឱ្យ​វិស័យ​មួយ​នេះ ។

ខាងក្រោម​នេះ កោះសន្តិភាព​សូម​បង្ហាញ​កីឡដ្ឋាន​ចំនួន​៧​ដែល​ចំណាយ​លុយ​សាង​សង់​​អស់​ច្រើន​បំផុត​យោង​តាម​ការ​ចេញផ្សាយ​របស់​គេហទំព័រ​អង់គ្លេស The Sun កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ។

១-​កីឡដ្ឋាន Mercedes-Benz នៅ​សហរដ្ឋអាមេរិក
•​ ​តម្លៃ​សាងសង់​ ៖ ១,៣៨​ពាន់​លាន​ផោន​ស្មើ​ជាង ១,៨២ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក
•​ ​ប្រើប្រាស់​ដោយ​ ៖ ក្រុមបាល់ទាត់ Atlanta United
•​ ​បើក​ដំណើរការ​ ៖ ឆ្នាំ​២០១៧
•​ ​ផ្ទុក​អ្នក​ទស្សនា ៖ ៧១.០០០​នាក់

២-​កីឡដ្ឋាន MetLife នៅ​សហ រដ្ឋ​អា​មេ​រិ​ក
•​ ​តម្លៃ​សាងសង់ ៖ ១,២១​ពាន់​លាន​ផោន ស្មើ​ជិត​១,៦០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក
•​ ​ប្រើប្រាស់​ដោយ ៖ ក្រុម​បាល់ឱប New York Giant និង New York Jets
•​ ​បើក​ដំណើរការ ៖ ឆ្នាំ​២០១០
•​ ​ទំហំ​ផ្ទុក​អ្នក​ទស្សនា ៖ ៨២.៥៦៦​នាក់

៣-​កីឡដ្ឋាន Yankee នៅ​សហរដ្ឋ អា​មេ​រិ​ក
•​ ​តម្លៃ​សាងសង់ ៖ ១,១៤​ពាន់​លាន​ផោន ស្មើ​ជាង ១,៥០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក
•​ ​ប្រើប្រាស់​ដោយ ៖ ក្រុម​បាល់ឱប New York Yankees និង ក្រុមបាល់ទាត់ New York City FC

•​ ​បើក​ដំណើរការ ៖ ឆ្នាំ​២០០៩
•​ ​ផ្ទុក​អ្នក​ទស្សនា ៖ ៤៩.៦៤២​នាក់

៤-​កីឡដ្ឋាន Montreal Olympic នៅ​ប្រទេស​កា​ណា​ដា
•​ ​តម្លៃ​សាងសង់ ៖ ១,១៤​ពាន់​លាន​ផោន ស្មើ​ជាង​១,៥០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក
•​ ​ប្រើប្រាស់​ដោយ ៖ មិន​មាន​បញ្ជាក់​ក្រុម​ច្បាស់លាស់
•​ ​បើក​ដំណើរការ ៖ ឆ្នាំ​១៩៧៦
•​ ​ផ្ទុក​អ្នក​ទស្សនា ៖ ៨០.០០០​នាក់

៥-​កីឡដ្ឋាន Wembley នៅ​ចក្រភព​អង់គ្លេស
•​ ​តម្លៃ​សាងសង់ ៖ ១,០៦​ពាន់​លាន​ផោន ស្មើ​ជាង​១,៤០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក
•​ ​ប្រើប្រាស់​ដោយ ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​អង់គ្លេស និង​ក្រុមបាល់ទាត់​Tottenham Hotspur (​បណ្ដោះអាសន្ន​)

•​ ​បើក​ដំណើរការ ៖ ឆ្នាំ​២០០៧
•​ ​ផ្ទុក​អ្នក​ទស្សនា ៖ ៩០.០០០​នាក់

៦-​កីឡដ្ឋាន AT&T នៅ​សហរដ្ឋ អា​មេ​រិ​ក
•​ ​តម្លៃ​សាងសង់ ៖ ៩៩០​លាន​ផោន ស្មើ​ជាង​១,៣០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក
•​ ​ប្រើប្រាស់​ដោយ ៖ ក្រុម​បាល់ឱប Dallas Cowboys
•​ ​បើក​ដំណើរការ ៖ ឆ្នាំ​២០០៩
•​ ​ផ្ទុក​អ្នក​ទស្សនា  ៖ ៨០០០០​នាក់

៧-​កីឡដ្ឋាន Levi’s នៅ​សហរដ្ឋ អា​មេ​រិ​ក
•​ ​តម្លៃ​សាងសង ៖ ៩៩០​លាន​ផោន ស្មើ​ជាង​១,៣០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក
•​ ​ប្រើប្រាស់​ដោយ ៖ ក្រុម​បាល់ឱប San Francisco 49ers
•​ ​បើក​ដំណើរការ ៖ ឆ្នាំ​២០១៤
•​ ​ផ្ទុក​អ្នក​ទស្សនា ៖ ៦៨.៥០០​នាក់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ