ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូនិងរថយន្តបើកក្នុងល្បឿនលឿនត្រង់ចំណុចផ្លូវកោងពន្លះគ្នាពេញទំហឹង

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្តប៉ៃលិន ៖ យ៉ាងហោចណាស់មានមនុស្សម្នាក់ស្លាប់ និងរងរបួសធ្ងន់ស្រាលជាច្រើននា ក់ក្នុងករណីគ្រោះថ្នាក់ចរាចរម៉ូតូបុកជាមួយនឹងរថយន្តត្រង់ចំណុចផ្លូវកោង ខណៈបើកបរហួសល្បឿ នកំណត់ ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលចរាចរបានបញ្ជូនជនរងគ្រោះទៅសម្រាក…

ខេត្តប៉ៃលិន ៖ យ៉ាងហោចណាស់មានមនុស្សម្នាក់ស្លាប់ និងរងរបួសធ្ងន់ស្រាលជាច្រើននា ក់ក្នុងករណីគ្រោះថ្នាក់ចរាចរម៉ូតូបុកជាមួយនឹងរថយន្តត្រង់ចំណុចផ្លូវកោង ខណៈបើកបរហួសល្បឿ នកំណត់ ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលចរាចរបានបញ្ជូនជនរងគ្រោះទៅសម្រាក នៅមន្ទីរពេទ្យបង្អែកខេត្ត ។

   

ហេតុការណ៍គ្រោះថ្នាក់ចរាចរខាងលើនេះបានកើតឡើងកាលពីវេលា​ម៉ោង៩នឹង៣០នាទីយប់ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅត្រង់ចំណុចផ្លូវក្រវ៉ាត់ព្រំដែន​បង្គោល​សីមាលេខ៦៨ ក្នុងភូមិបហ៊ុយ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ដែលបណ្តាលឱ្យមានមនុស្សស្លាប់​ម្នាក់ របួសធ្ងន់០៣នាក់  ខូចខាតរថយន្ត១គ្រឿង ម៉ូតូ១គ្រឿង ។

ប្រភពព័ត៌មានពីនគរបាលចរាចរខេត្តប៉ៃលិនបានឱ្យដឹងថា អ្នកបើកបររថយន្ដឈ្មោះ សាន សាត ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន គ្មានរបួស ដោយបើកបររថយន្ដប្រភេទ Camry ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ ២B-៧៨៨៦ រងការខូចខាតធ្ងន់ ។ ចំណែកអ្នកបើកបរម៉ូតូឈ្មោះ បារាំង ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិបហុយត្បួង សង្កាត់បយ៉ាខា ក្រុងប៉ៃលិន របួសធ្ងន់ ដោយបើកបរម៉ូតូប្រភេទ HONDA Dream ពាក់ស្លាកលេខ បាត់ដំបង ១H-១៥៨៣ ខូចខាតធ្ងន់ធ្ងរផងដែរ ។

នគរបាលបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរនេះដោយសារតែទាំងម៉ូតូ និងរថយន្តបើកបរក្នុងល្បឿនលឿនត្រង់ចំណុចផ្លូវកោងមើលមិនច្បាស់ក៏បុកគ្នាពេញទំហឹងបណ្តាលឱ្យស្លាប់នឹងរបួសតែម្តង ។ ម្យ៉ាងវិញទៀត ដោយសារតែអ្នកបើកបរថយន្តស្ថិតនៅក្នុងសភាពស្រវឹងជោកជាំលុះទប់ស្មារតីមិនបានក៏បង្កទៅជាគ្រោះថ្នាក់ស្លាប់ និងរបួសតែម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ