ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញពីរាំការគេ បើកឆាកប្រយុទ្ធ​សងសឹក

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ យុវជន​ពីរ​នាក់​ក្នុង​ចំណោម​បក្សពួក​ជា​ច្រើន​នាក់ ​ត្រូវ​បាន​រង​របួស​​ធ្ងរ ​បន្ទាប់​ពី​រាំវង់​ក្នុង​កម្មវិធី​មង្គលការ​គេចប់ ​ធ្វើ​សកម្មភាព​ដេញ​កាប់​គ្នា​យ៉ាង​សាហាវ​​ ជាមួយ​និង​យុវជន​មួយ​ក្រុម​ទៀត បង្ក​ការ​​ភ្ញាក់ផ្អើល​ឡើង​ កាលពី​វេលា​ម៉ោង​០១​ និង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៥…

រាជធានីភ្នំពេញ​ ៖ យុវជន​ពីរ​នាក់​ក្នុង​ចំណោម​បក្សពួក​ជា​ច្រើន​នាក់ ​ត្រូវ​បាន​រង​របួស​​ធ្ងរ ​បន្ទាប់​ពី​រាំវង់​ក្នុង​កម្មវិធី​មង្គលការ​គេចប់ ​ធ្វើ​សកម្មភាព​ដេញ​កាប់​គ្នា​យ៉ាង​សាហាវ​​ ជាមួយ​និង​យុវជន​មួយ​ក្រុម​ទៀត បង្ក​ការ​​ភ្ញាក់ផ្អើល​ឡើង​ កាលពី​វេលា​ម៉ោង​០១​ និង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៥ ​ធ្នូ ​ស្ថិត​ខាងជើង​សា​កលវិទ្យាល័យ​អន្តរជាតិ​អាយ​​យូ តាម​ប​ណ្តោ​ផ្លូវ​បេតុង ​​ក្នុងភូមិ​សែន​សុខ​ទី​៦ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ​។

តាម​ប្រភព​​ឱ្យ​​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ កាលពី​ល្ងាច​ថ្ងៃ​ទី​២៤ ​ធ្នូ មានកម្ម​វិធី​មង្គលការ​នៅ​ក្នុងភូមិ​សែន​សុខ​ទី​៧ លុះដល់​ពេល​យប់​ក៏​មាន​វិធី​រាំរែក​យ៉ាង​សប្បាយ​កុះករ​នៅ​ក្នុង​រោង​មង្គលការ​នោះ ហើយ​ការ​រាំង​រែក​ក៏​ត្រូវ​បាន​បញ្ចប់​នៅ​ម៉ោង​១២​យប់​ដោយ​មិន​មាន​បញ្ហា​អ្វី​នោះ​ទេ​។ លុះដល់​វេលា​កើតហេតុ​ខាងលើ ស្រាប់តែ​មាន​ក្មេង​ស្ទាវ​ចំនួន​ពីរ​ក្រុម​មិនដឹង​ថា​មកពីណា​នោះ​ទេ មួយ​ក្រុម​ៗ​មាន​គ្នា​ជាង​ដប់​នាក់​ប្រដាប់​ដោយ​ដាវ​និង​ដំបង​គ្រប់​ដៃ បាន​ធ្វើការ​រត់​ដេញ​កាប់​គ្នា​ទៅ​វិញ​ទៅ​មក​បណ្តាល​អោយ​យុវជន​ម្នាក់​រង​របួស​រយះ​មាត់​និង​ដៃ​ខាងឆ្វេង​ ហើយ​បាន​រត់​ចូល​ទៅ​ក្នុងផ្ទះ​នៅ​ក្បែរ​កន្លែង​កើតហេតុ​ត្រូវ​បាន​សាច់ញាតិ​ដឹក​តាម​រ៉ឺ​ម៉ក​ម៉ូតូ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ និង​យុវជន​ម្នាក់​ទៀត​ត្រូវ​បាន​យុវជន​បង្ក​ព្រួត​គ្នា​កាប់​ចិញ្ច្រាំ​បណ្តាល​ឲ្យ​ដាច់​ម្រាមដៃ​ខាងឆ្វេង​និង​បែកក្បាល​ដេក​សន្លប់​ក្នុង​ថ្លុកឈាម​នៅ​កណ្តាលផ្លូវ​ត្រង់​ចំណុច​កើតហេតុ និង​មាន​បន្សល់​ទុក​ដាវ​កែ​ច្នៃ​មួយ​ដើម្បី​និង​ដំបង់​ជា​ច្រើន​កំណាត់​នៅ​និង​កន្លែង​កើតហេតុ​។

ក្រោយ​ពេល​កើតហេតុ ​ជន​រង​គ្រោះ​ខាង​រថយន្ត​សា​មុ​យ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​។ បច្ចុប្បន្ន​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​វែក​រកមុខ​ជនសង្ស័យ​យក​ទៅ​ដាក់ទោស​ទៅ​តាម​ផ្លូវច្បាប់​៕