ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឌី រ័ត្នខេមរុណ បន្តចុះសំណេះសំណាលនិងសួរសុខទុក្ខកម្មករកម្មការនីរោងចក្រនៅតាមផ្ទះជួល

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អភិបាលរង​ខណ្ឌមានជ័យ​លោក ឌី រ័​ត្ន​ខេ​ម​រុណ នា​វេលា​ល្ងាច​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០១៧ បាន​ដឹកនាំ​ក្រុម​មន្ត្រី​ក្រោម​ឱវាទ​ចុះ​សំណេះសំណាល​សួរសុខទុក្ខ និង​នាំ​យក​អំណោយ​មនុស្សធម៌​ចែក​ជូន​បងប្អូន​កម្មករ​កម្ម​ការ​នី​រោងចក្រ​ចំនួន​២៩​គ្រួសារ​ដល់​តាម​លំនៅ​ឋាន…

រាជធានី​ភ្នំពេញ ៖ អភិបាលរង​ខណ្ឌមានជ័យ​លោក ឌី រ័​ត្ន​ខេ​ម​រុណ នា​វេលា​ល្ងាច​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០១៧ បាន​ដឹកនាំ​ក្រុម​មន្ត្រី​ក្រោម​ឱវាទ​ចុះ​សំណេះសំណាល​សួរសុខទុក្ខ និង​នាំ​យក​អំណោយ​មនុស្សធម៌​ចែក​ជូន​បងប្អូន​កម្មករ​កម្ម​ការ​នី​រោងចក្រ​ចំនួន​២៩​គ្រួសារ​ដល់​តាម​លំនៅ​ឋាន ស្ថិត​ក្នុងភូមិ​ចំរើន​ផល​៣ សង្កាត់​បឹង​ទំពុន​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

លោក​បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា កាលពី​ពេល​កន្លង​ទៅ​បងប្អូន​កម្មករ​-​កម្ម​ការ​នី​បម្រើ​ការងារ​នៅ​តាម​បណ្តា​រោងចក្រ​នីមួយ​ៗ កំពុង​ជួប​ប្រទះ​ការ​លំបាក​មួយ​ចំនួន​ទាក់ទង​បញ្ហា​ថវិការ ព្រោះ​ប្រាក់ខែ​របស់​បងប្អូន​មិន​ដល់​១៥០​ដុល្លារ​ផង ដូច្នេះ​បងប្អូន​ប្រាកដជា​ជួប​ការ​លំបាក​ច្រើន​សម្រាប់​ការ​យក​ថវិការ​ដែល​បាន​ពី​ការ​ខិតខំ​នេះ​យក​ទៅ​ផ្គត់ផ្គង់​សម្រាប់​ការ​ចាយវាយ​ខ្លួនឯង ចិញ្ចឹម​ក្រុម​គ្រួសារ និង​ការ​ចំណាយ​លើ​បញ្ហា​ផ្សេង​ៗ ។

លោក ឌី រ័​ត្ន​ខេ​ម​រុណ ក៏​បាន​ផ្តាំផ្ញើ​ក្តី​នឹករលឹក និង​ការ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា​ដែល​ជា​និច្ចកាល​តែងតែបាន​គិតគូរ និង​យកចិត្តទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ទូ​ទាំង​ប្រទេស ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ ព​ណ៍​សប្បុរ ឬ​ក៏​សាសនា​អ្វី​ឡើយ ពោល​គឺ​ទីណា​មានការ​លំបាក​ទីនោះ​មាន​កាកបាទក្រហមកម្ពុជា​តែងតែ​ចុះ​ជួយ​ជា​និច្ច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ