ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ប្លែក​ៗ​ពី​នេះ​ពី​នោះ​នៅ​លើ​ពិភពលោក

6 ឆ្នាំ មុន

គ្រូខ្មោច​បន់ស្រន់​ដល់​ដួងវិញ្ញាណ​របស់​អ្នក​ស្លាប់ បុរស​ម្នាក់​ត្រូវជា​គ្រូខ្មោច​កំពុងធ្វើការ​បន់ស្រន់​ដល់​ដួងវិញ្ញាណ​របស់​អ្នក​ស្លាប់​នៅ​ប៉េ​រូ​ឲ្យ​ជួយ​ថែរក្សា នៅ​មុន​ថ្ងៃ​រត់​«Marathon des Sables Peru» នៅ​តំបន់​វាល​ខ្សាច់ «Ica» ។ ទេសភាព​ភ្នំភ្លើង​មើល​ពី​កោះ​បាលី…

គ្រូខ្មោច​បន់ស្រន់​ដល់​ដួងវិញ្ញាណ​របស់​អ្នក​ស្លាប់

បុរស​ម្នាក់​ត្រូវជា​គ្រូខ្មោច​កំពុងធ្វើការ​បន់ស្រន់​ដល់​ដួងវិញ្ញាណ​របស់​អ្នក​ស្លាប់​នៅ​ប៉េ​រូ​ឲ្យ​ជួយ​ថែរក្សា នៅ​មុន​ថ្ងៃ​រត់​«Marathon des Sables Peru» នៅ​តំបន់​វាល​ខ្សាច់ «Ica» ។

ទេសភាព​ភ្នំភ្លើង​មើល​ពី​កោះ​បាលី
ផ្សែង​ដ៏​ខ្មួលខ្មាញ់​ពី​ភ្នំភ្លើង «Agung»​ត្រូវ​បាន​ពលរដ្ឋ​មើលឃើញ​ទេសភាព​យ៉ាង​ស្រស់​ស្អាត​ពី​កោះ​បាលី ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ។

ផ្លូវ​រាង​ដូច​អន្ទង់អាំង​នៅ​ក្រុង​មូ​ស្គូ
គឺជា​រូបភាព​មួយ​ថត​ពី​លំហ​អវកាស​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក ក្រុង​មូ​ស្គូ​បង្ហាញ​ឲ្យ​ឃើញ​ផ្លូវថ្នល់​នានា​មាន​លក្ខណៈ​ដូច​ត្រី​អន្ទង់អាំង ។

មនុស្ស​យន្ត​អ៊ុតអាវ
ការ​អ៊ុត​សម្លៀក​បមពាក់​ដែល​ប្រើ​មនុស្ស​ក្នុង​ពេល​បច្ចុប្បន្ន អាច​នឹង​គ្មាន​នៅ​ពេល​អនាគត ព្រោះ​ក្រុម​អ្នកជំនាញ​នៅ​អេ​ស្ប៉ា​ញ​បាន​ប្រើ មនុស្ស​យន្ត​«TEO» ជំនួស​វិញ ។

នាវា​នេសាទ​កូរ៉េ​ខាងត្បូង​បុក​នាវា​ដឹក​ប្រេង
យ៉ាង​ហោច​មាន​អ្នក​ស្លាប់​ចំនួន​១៣​នាក់​និង​បាត់​ខ្លួន​២​នាក់ នៅ​ក្នុង​ហេតុការណ៍​នាវា​ដឹក​ប្រេង​បុក​ជាមួយ​នាវា​នេសាទ នៅ​ខាងក្រៅ​ឆ្នេរ​ក្រុង​កំពង់​ផែ​អី​ុ​ន​ឆុ​ន កាលពី​ថ្ងៃ​ទី​២ ធ្នូ​២០១៧ ។

មនុស្ស​យន្ត​មាន​ឥរិយាបថ​ដូច​មនុស្ស
ក្រុមហ៊ុន​«​តូ​យ៉ូ​តា​»​របស់​ជប៉ុន​បាន​បង្ហាញ​មនុស្ស​យន្ត​«3 T-HR3»​អាច​ធ្វើ​តម្រាប់​តាម​អ្នក​ប្រើ ខណៈ​ពេល​ខាង​ក្រុមហ៊ុន​បញ្ជាក់​ថា​វា​អាច​ប្រើ​សម្រាប់​ថែទាំ​ចាស់ជរា​បាន ។

ពេជ្រ​មួយ​គ្រាប់​លក់​បាន​៣២,១៦​លាន​ដុល្លារ
គ្រាប់ពេជ្រ «Pink Promise» មាន​ពណ៌​ស៊ីជម្ពូ​លក់​បាន​តំលៃ​៣២,១៦ លាន​ដុល្លារ នៅ​ក្នុង​ការ​ដេញថ្លៃ​នៅ​ហុងកុង​កាលពី​ថ្ងៃ​ទី​២៩ វិច្ឆិកា​កន្លង​មក ។

ប្រហារជីវិត​៧​នាក់​រួម​គ្នា​នៅ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត
អាជ្ញាធរ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​បាន​ប្រហារជីវិត​អ្នកទោស​ចំនួន​៧​នាក់​ជាប់​គ្នា​នៅ​ក្នុង​រឿង​ក្ដី​ឃាតកម្ម និង​ប្លន់​ទ្រព្យសម្បត្តិ ។

វីរុស «HIV»​រាតត្បាត​នៅ​អេ​ហ្ស៊ី​ប
អង្គការសហប្រជាជាតិ​មាន​ក្ដី​បារម្ភ​ពី​វីរុស «HIV» កំពុង​តែ​រាតត្បាត​នៅ​អេ​ហ្ស៊ីប មូល​ហេតុ​​ដោយសារ​ប្រព័ន្ធ​ការពារ​បាន​ចុះ​ខ្សោយ​ដោយ​មាន​អ្នក​ឆ្លង​មេរោគ​អេ​ដស៍​កើន​ខ្ពស់​ដល់​ទៅ​៤០% ក្នុង​រយៈពេល​មួយ​ឆ្នាំ ។

ឪពុក​អប្រិយ​វាយ​កូនស្រី​នៅ​តាម​ផ្លូវ
បុរស​ម្នាក់​ត្រូវ​ចាប់ខ្លួន​ក្រោយ​ពី​បង្កហេតុ​វាយតប់​កូនស្រី​របស់​ខ្លួន​នៅ​បរិវេណ​បញ្ជរ​រង់ចាំ​រថយន្តក្រុង ភាគ​ខាងជើង​ប្រទេស​ចិន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ