ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ច្នៃ​ដឹក​ពោត​លើស​ទម្ងន់​រេ​ចង្កូត​ចូល​ផ្ទះ​ពលរដ្ឋ

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រថយន្ត​ច្នៃ​មួយ​គ្រឿង​ដឹក​ពោត​ពេញ​ទ្រុង​លើស​ទម្ងន់ លុះ​រអិល​ការុង​ពោត​ធ្លាក់​ចំ​អ្នកបើកបរ បណ្តាល​ឱ្យ​រេ​ចង្កូត​ទៅ​បុក​សំយាបផ្ទះ​អ្នកលក់​គ្រឿងអគ្គិសនី​មួយ​កន្លែង បណ្តាល​ឲ្យ​បាក់​សសរ​សំយាប​តូប​យ៉ាងធ្ងន់ធ្ងរ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាល​ពេលវេលា​ម៉ោង​០៦​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២២ ខែធ្នូ…

ខេត្ត​ប៉ៃលិន ៖ រថយន្ត​ច្នៃ​មួយ​គ្រឿង​ដឹក​ពោត​ពេញ​ទ្រុង​លើស​ទម្ងន់ លុះ​រអិល​ការុង​ពោត​ធ្លាក់​ចំ​អ្នកបើកបរ បណ្តាល​ឱ្យ​រេ​ចង្កូត​ទៅ​បុក​សំយាបផ្ទះ​អ្នកលក់​គ្រឿងអគ្គិសនី​មួយ​កន្លែង បណ្តាល​ឲ្យ​បាក់​សសរ​សំយាប​តូប​យ៉ាងធ្ងន់ធ្ងរ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាល​ពេលវេលា​ម៉ោង​០៦​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០១៧ នៅ​បណ្តោយ​ផ្លូវជាតិ​លេខ​៥៧ ស្ថិត​នៅ​ក្នុងភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា អ្នកបើកបរ​មានឈ្មោះ សំ​អឿ​ន ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិប​ហ៊ុយ​ជើង ស​ង្តា​ត់ប​យ៉ា​ខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ច្នៃ​ខាងលើ​នេះ ដឹក​ពោត​ហៀរ​ពីលើ​ទ្រុង ដោយ​បើកបរ​ចេញពី​ភូមិ​ក្រចាប់ សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន សំដៅ​ទៅ​ទុក​នៅផ្ទះ​របស់​ខ្លួន ។ តែ​ដោយសារ​ការ​ផ្ទុក​លើស​ទម្ងន់ បណ្តាល​ឲ្យ​រអិល​ការុង​ពោត​ធ្លាក់​ទៅ​សង្កត់​លើ​អ្នកបើកបរ បណ្ដាល​ឲ្យ​រេ​ចង្កូត​ទៅ​បុក​សំយាបផ្ទះ​អាជីវករ​លក់​គ្រឿងអគ្គិសនី​តែ​ម្តង ។ សំណាងល្អ​ដែល​មិន​មាន​មនុស្ស​នៅ​ជិត តែ​ម្ចាស់ផ្ទះ​គ្រាន់តែ​ឮ​សម្លេង​រថយន្ត​បុក​សំយាបផ្ទះ ក៏​ព្រលឹង​ចុង​សក់ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ក្រោយ​ពេល​កើតហេតុ ម្ចាស់​រថយន្ត​ច្នៃ​នេះ ព្រម​សង​សំណង​ដល់​ម្ចាស់ផ្ទះ​នោះ ដើម្បី​បញ្ចប់រឿង​ភ្លាម​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ