ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យី​ហ៊ី ! សាហា.វ​ម្ល៉េះ​លោក​ប្ដី មក​ពី​ផឹកស៊ី​ទាញ​ពូថៅ​កា.ប់​ប្រពន្ធ​រយះ​ក្បាល

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ស្ត្រី​ម្នាក់​រង​របួស​ក្បាល​ធ្ងន់ធ្ងរ សន្លប់​នៅ​នឹង​កន្លែង ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ខណៈ​ប្តី​មក​ពី​ផឹកស្រា​ជួបជុំ​មិត្តភក្តិ​រករឿង​ក៏​បង្ក​ជា​ជម្លោះ​រហូត​ដល់​ទាញ​ពូថៅ​កាប់​ទៅ​លើ​ប្រពន្ធ​រង​របួសធ្ងន់​តែ​ម្តង ។ ហេតុការណ៍​ខាងលើ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៦​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២២…

ខេត្ត​ប៉ៃលិន ៖ ស្ត្រី​ម្នាក់​រង​របួស​ក្បាល​ធ្ងន់ធ្ងរ សន្លប់​នៅ​នឹង​កន្លែង ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ខណៈ​ប្តី​មក​ពី​ផឹកស្រា​ជួបជុំ​មិត្តភក្តិ​រករឿង​ក៏​បង្ក​ជា​ជម្លោះ​រហូត​ដល់​ទាញ​ពូថៅ​កាប់​ទៅ​លើ​ប្រពន្ធ​រង​របួសធ្ងន់​តែ​ម្តង ។

ហេតុការណ៍​ខាងលើ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៦​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០១៧ ស្ថិត​ក្នុងភូមិ​ភ្នំ​ព្រាល ឃុំ​ស្ទឹង​ត្រង ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។
ប្រភព​ព័ត៌មាន​ពី​នគរបាល​បានឱ្យ​ដឹង​ថា ជនសង្ស័យ​មានឈ្មោះ គង់ សា​វឿ​ន ហៅ​ទូច ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ បាន​កាប់​ប្រពន្ធ​នឹង​ខ្នងពូថៅ បណ្ដាល​ឱ្យ​របួស​បែកក្បាល​ធ្ងន់ធ្ងរ ។

ចំណែក​ជន​រង​គ្រោះ​មាន ឈ្មោះ ខ រ ភេទ​ស្រី អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។ ប្រភព​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ជនសង្ស័យ​ខាងលើ បាន​ចេញពីផ្ទះ​ទៅ​ផឹកស៊ី​ជួបជុំ​មិត្តភក្តិ​នៅ​ក្នុងភូមិ តាំងពី​ព្រឹក​រហូត​ដល់​ពេល​ល្ងាច ទើប​ត្រលប់​មក​ផ្ទះ​វិញ ហើយ​ក៏​រករឿង​ជេរ​បញ្ចោរ​ប្រពន្ធ រហូត​ដល់​នាង​ទ្រាំ​មិន​បាន​ក៏​តបត​ទៅ​វិញ ស្រាប់តែ​ប្តី​បាន​ស្ទុះ​ទៅ​ទាញ​យក​ពូថៅ​មក​កាប់​នឹង​ខ្នងពូថៅ ចំ​ពីលើ​ក្បាល​ពេញទំហឹង បណ្ដាល​ឱ្យ​រង​របួសធ្ងន់​សន្លប់​ស្តូកស្តឹង​នៅ​ក្នុងផ្ទះ ហើយ​បាន​អ្នក​ជិតខាង​ឃើញ ក៏​រត់​ទៅ​ជួយ​អន្តរាគមន៍ ។

ក្រោយមក​នគរបាល​ក៏​បាន​ចុះ​ទៅ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ដើម្បី​យក​មក​ប៉ុស្តិ៍​នគរបាល រួច​បញ្ជូន​បន្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី ។

សូម​បញ្ជាក់​ផង​ដែរ​ថា ជនសង្ស័យ​ខាងលើ ធ្លាប់​ប្រើប្រាស់​គ្រឿងញៀន​ជាមួយ​មិត្តភក្តិ​កាលពីមុនផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ