ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះ​លោក​ត្រាំ គំរាម​ថ្កោលទោស​ដោយ​សំឡេង​ភាគច្រើន​ការ​សម្រេច​ទទួលស្គាល់​ក្រុង​ជា​រដ្ឋធានី

6 ឆ្នាំ មុន

អង្គការសហប្រជាជាតិ ៖ ប្រធានាធិបតី​អា​មេ​រិ​ក​ស្ថិត​នៅ​ឯកោ​ជា​ថ្មី​លើ​ឆាក​អន្តរជាតិ ។ មហាសន្និបាត អ​.​ស​.​ប បាន​អនុម័ត​ដោយ​សំឡេង​ភាគច្រើន​កាលពី​ថ្ងៃ​ទី​២១ ធ្នូ នូវ​ដំណោះស្រាយ​មួយ​ដែល​ថ្កោលទោស​ការ​ទ​ទួ​​លស្គាល់​របស់​លោក​ត្រាំ ក្រុង​ហ្សេ​រុយ​សា​ឡឹម…

អង្គការសហប្រជាជាតិ ៖ ប្រធានាធិបតី​អា​មេ​រិ​ក​ស្ថិត​នៅ​ឯកោ​ជា​ថ្មី​លើ​ឆាក​អន្តរជាតិ ។ មហាសន្និបាត អ​.​ស​.​ប បាន​អនុម័ត​ដោយ​សំឡេង​ភាគច្រើន​កាលពី​ថ្ងៃ​ទី​២១ ធ្នូ នូវ​ដំណោះស្រាយ​មួយ​ដែល​ថ្កោលទោស​ការ​ទ​ទួ​​លស្គាល់​របស់​លោក​ត្រាំ ក្រុង​ហ្សេ​រុយ​សា​ឡឹម ថា​ ជារដ្ឋធានី​អ៊ី​ស្រា​អែ​ល ។

ក្នុង​ចំណោម​ប្រទេស​ទាំង​១៩៣ ជា​សមាជិក អ​.​ស​.​ប ប្រទេស​១២៨ បោះ​ឆ្នោត​គាំទ្រ​ដំណោះស្រាយ​នេះ ។ ប្រទេស​៩​គឺ​សហរដ្ឋ​អាមេរិ​ក អ៊ី​ស្រា​អែ​ល ហ្គា​តេ​ម៉ា​ឡា ហុង​ឌូ​រ៉ាស់ តូ​ហ្គោ មីក្រូ​នេ​ស៊ី ណូ​រូ ប៉ា​ឡាវ (PALAOS) និង​ម៉ា​សាល់ បាន​បោះ​ឆ្នោត​ប្រឆាំង ។

ដោយ​ខ្លាច​ការ​គំរាមកំហែង និង​ការ​គាបសង្កត់​របស់​អា​មេ​រិ​ក​រដ្ឋ​៣៥ បាន​បោះ​ឆ្នោត​អនុប្បវាទ ហើយ​ប្រទេស​២១ ពុំ​ចូលរួម​ក្នុង​ការ​បោះ​ឆ្នោត ។

ដំណោះស្រាយ​នេះ​ពុំ​មែន​ជា​ការ​ចាប់បង្ខំ​ឡើយ​រួច​រដ្ឋការ​អា​មេ​រិ​ក​ឱ្យ​ដឹង​ថា ខ្លួន​នឹង​ពុំ​ប្តូរ​ជំហរ​ឡើយ ។ ឯកអគ្គរដ្ឋទូត​អាមេ​រិ​ក​ប្រចាំ អ​.​ស​.​ប លោកស្រី​នី​ក​គី ហា​ឡី មុន​ពេល​បោះ​ឆ្នោត​និយាយ​ថា សហរដ្ឋ​អា​​មេ​រិ​ក​នឹង​ពុំ​អើពើ​ចំពោះ​ទិវា​បោះ​ឆ្នោត​នេះ​ដែល​នៅ​មុខ​មហាសន្និបាត អ​.​ស​.​ប បំបិទ​សិទ្ធិ​របស់​យើង​ជា​ប្រទេស​អធិបតេយ្យ​មួយ ។ យើង​នឹក​តែ​ដល់​ពេល​គេ​នឹង​ស្នើ​យើង​ជា​ថ្មី​ម្តងទៀត​នូវ​ការ​ជួយ​បង់​វិភាគទាន​ហិរញ្ញវត្ថុ​យ៉ាងច្រើន​សម្រាប់ អ​.​ស​.​ប ។ លោកស្រី​គំរាម​ជា​ថ្មី​ថា នឹង​ចាយវាយ​ប្រាក់​អា​មេរិ​ក​ឱ្យ​បាន​ល្អ​នា​ពេល​អនាគត ។

កាលពី​ថ្ងៃ​ទី​១៨ ធ្នូ ពេល​មានការ​បោះ​ឆ្នោត​អនុម័ត​ដំណោះស្រាយ​ទាមទារ​ឱ្យ​អា​មេ​រិ​ក​លុប​ចោល​វិញ ការ​សម្រេច​ទទួលស្គាល់​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម​ជា​រដ្ឋធានី​អ៊ី​ស្រា​អែ​ល​សហរដ្ឋ​អា​មេ​រិ​ក​ធ្លាប់​គំរាម​បែប​នេះ​រួច​មក​ហើយ ។ ក្នុង​ក្រសែភ្នែក​ច្រឡោត ពេល​នោះ​លោកស្រី​ហា​ឡី និយាយ​ថា នេះ​ជា​ការ​ប្រមាថ​មួយ​ដែល​យើង​នឹង​ពុំ​ភ្លេច​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ