ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥទ្ធិពល​របស់​ព្យុះ​ទី​27 មាន​ភ្លៀង​ពី​មធ្យម​ទៅ​ច្រើន ចាប់ពី​ថ្ងៃ​26​ដល់​28​ ធ្នូ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក​ និង​ឧតុនិយម កាលពី​ថ្ងៃ​ទី​២១ ​ធ្នូ បាន​ចេញ​សេចក្តីជូនដំណឹង​ពី​ឥទ្ធិពល​ព្យុះ​ទី​២៧ ឈ្មោះ​តឹ​ម ប៊ី​ន មក​លើ​ព្រះរាជាណាចក្រ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក​ និង​ឧតុនិយម កាលពី​ថ្ងៃ​ទី​២១ ​ធ្នូ បាន​ចេញ​សេចក្តីជូនដំណឹង​ពី​ឥទ្ធិពល​ព្យុះ​ទី​២៧ ឈ្មោះ​តឹ​ម ប៊ី​ន មក​លើ​ព្រះរាជាណាចក្រ​កម្ពុជា ។

តាមសេចក្តីជូនដំណឹង​នេះ​បាន​បង្ហាញ​ថា ស្ថានភាព​អាកាសធាតុ​ចាប់ពី​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​២៨ ខែធ្នូ នឹង​មាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​ច្រើន​នៅ​ទូ​ទាំង​ប្រទេស ពិសេស​តាម​បណ្តា​ខេត្ត​ស្ថិត​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​វៀតណាម និង​តំបន់​មាត់សមុទ្រ រួម​ទាំង​លើ​ផ្ទៃសមុទ្រ ហើយ​រលក​សមុទ្រ​ក៏​មាន​កម្ពស់​ខ្ពស់​ដែរ ។

តាម​សេចក្តីជូនដំណឹង​នេះ បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​ដែនដី ប្រជាពលរដ្ឋ ពិសេស​បងប្អូន​អ្នកនេសាទ និង​អ្នក​ដំណើរ​តាម​សមុទ្រ ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចៀសវាង​គ្រោះថ្នាក់​ផ្សេង​ៗ​ដែល​អាច​កើត​មាន​ជាយថាហេតុ ។ ខាងក្រោម​នេះ គឺជា​ការ​ថតចម្លង​សេចក្តីជូនដំណឹង​ដែល​ចុះហត្ថលេខា​ដោយ​លោក​រដ្ឋមន្ត្រី លឹ​ម គាន​ហោ ។