ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមុទ្រ​បំផ្លិចបំផ្លាញ​តំបន់ឆ្នេរ

6 ឆ្នាំ មុន

អាល់​បា​នី​ជា​ប្រទេស​មួយ​ប្រឈម​មុខ​លើ​ការ​ខូចខាត​នៅ​តំបន់ឆ្នេរ​ជាប់​សមុទ្រ​អេ​ឌ្រី​យ៉ា​ទិ​ក ដោយសារ​តែ​បម្រែបម្រួល​អាកាសធាតុ រួម​ទាំង​ការ​អភិវឌ្ឍ​ទីក្រុង​យ៉ាង​ឆាប់រហ័ស ប៉ុន្តែ​ខ្វះ​ចំណាត់ការ ។ បញ្ហា​ទាំងនេះ​បាន​បង្ក​ឱ្យ​តំបន់ឆ្នេរ​បាត់បង់​យ៉ាង​ឆាប់រហ័ស ខណៈ​ពេល​អ្នកជំនាញ​ផ្នែក​បរិស្ថាន​ពី​មហាវិទ្យាល័យ​ប៉ូលិស ក្នុង​ទីក្រុង​ទី​រ៉ា​ណា បង្ហាញ​ឱ្យ​ដឹង​ថា សមុទ្រ​កំពុង​តែ​សងសឹក​លើ​មនុស្ស​ដែល​ទន្ទ្រាន​និង​បំផ្លិចបំផ្លាញ​ធម្មជាតិ…

អាល់​បា​នី​ជា​ប្រទេស​មួយ​ប្រឈម​មុខ​លើ​ការ​ខូចខាត​នៅ​តំបន់ឆ្នេរ​ជាប់​សមុទ្រ​អេ​ឌ្រី​យ៉ា​ទិ​ក ដោយសារ​តែ​បម្រែបម្រួល​អាកាសធាតុ រួម​ទាំង​ការ​អភិវឌ្ឍ​ទីក្រុង​យ៉ាង​ឆាប់រហ័ស ប៉ុន្តែ​ខ្វះ​ចំណាត់ការ ។ បញ្ហា​ទាំងនេះ​បាន​បង្ក​ឱ្យ​តំបន់ឆ្នេរ​បាត់បង់​យ៉ាង​ឆាប់រហ័ស ខណៈ​ពេល​អ្នកជំនាញ​ផ្នែក​បរិស្ថាន​ពី​មហាវិទ្យាល័យ​ប៉ូលិស ក្នុង​ទីក្រុង​ទី​រ៉ា​ណា បង្ហាញ​ឱ្យ​ដឹង​ថា សមុទ្រ​កំពុង​តែ​សងសឹក​លើ​មនុស្ស​ដែល​ទន្ទ្រាន​និង​បំផ្លិចបំផ្លាញ​ធម្មជាតិ ។

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក បាតុភូត​នានា​ហាក់ដូចជា​គ្មាន​អ្វី​ធ្ងន់ ពិសេស​នៅ​បរិ​វេណ​ខាងកើត​ភាគ​ខាងជើង តាម​មាត់សមុទ្រ​នៅ​ក្បែរ​អគារ​ចំណាស់​ក្នុង​ទីក្រុង Shengjin ឃើញ​ថា​មាន​ដុំ​ឈើ ឬ​គល់ឈើ​ពុក​ជា​ច្រើន​ដើម​អណ្តែត​ទើរ​នៅ​លើ​ឆ្នេរ​ដោយ​បរិវេណ​នេះ​ធ្លា​បប់​ជា​តំបន់​ព្រៃ​ខណ្ឌ​ចែក​រវាង​សមុទ្រ និង​បឹង​ដ៏​ធំ ។

ទិន្នន័យ​បាន​បង្ហាញ​ថា​នៅ​តំបន់ឆ្នេរ​មាន​ប្រវែង​៤២៧​គីឡូក្រាម របស់​អាល់​បា​នី បច្ចុប្បន្ន​មាន​១៥៤​ទីតាំង​បាន​ខូចខាត​ពី​ការ​ហូរ​ច្រោះ ។ ផល​ប៉ះពាល់​នៅ​ពេល​ក្រោយ​គឺ​សត្វព្រៃ​កំពុង​បាត់បង់​ទីជម្រក ដូច​ជា​សត្វ​ទុង មាននៅ​សេសសល់​៧.០០០​ក្បាល បាន​ថយ​ចុះ​ពី​៥០.០០០​ក្បាល​តាំងពី​ឆ្នាំ​១៩៧០​មក ។

អ្នកស្រុក​ដែល​រស់នៅ​តំបន់​នោះ​បាន​បង្ហាញ​កង្វល់​ថា​រយៈពេល​មិនយូរ​ទេ​តំបន់​នោះ​អាច​វិនាស​ប្រសិនបើ​រដ្ឋាភិបាល​មិន​រិះរក​វិធីសាស្ត្រ​ការពារ​ឱ្យ​បាន​ត្រឹមត្រូវ ព្រោះ​ពួក​គេ​បាន​ចង​ចាំ​ព្រឹត្តិការណ៍​ដ៏​អាក្រក់​មួយ​នៅ​ចុងឆ្នាំ​២០០៩ ដែល​កើត​ពី​គ្រោះ​ទឹកជំនន់​ធ្វើ​ឱ្យ​លិច​ភូមិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ