ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹងថា ពួកគាត់​កើត​អី​ បើក​រថយន្ត​បំបុក​អ្នក​ដំណើរ​គ្មាន​ប្រណី

6 ឆ្នាំ មុន

ប្រទេស​អូស្ត្រាលី ៖ មនុស្ស​១៣​នាក់​រង​របួស​កាលពី​ថ្ងៃ​ទី​២១ ធ្នូ ក្នុង​នោះ​មាន​កុមារ​ម្នាក់​ដោយសារ​រថយន្ត​មួយ​គ្រឿង​បើក​បំ​បុក​មនុស្ស​ម្នា​ដែល​កំពុង​ដើរ​នៅ​ឯ​ស្ថានីយ​រថយន្ត FLINDERS STREET ក្នុង​សង្កាត់​មាន​មនុស្ស​ច្រើន​កុះករ​នៃ​ទីក្រុង​មែ​ល​ប៊​ន ជាទី​ក្រុង​ធំ​ទី​២​របស់​អូស្ត្រាលី ។…

ប្រទេស​អូស្ត្រាលី ៖ មនុស្ស​១៣​នាក់​រង​របួស​កាលពី​ថ្ងៃ​ទី​២១ ធ្នូ ក្នុង​នោះ​មាន​កុមារ​ម្នាក់​ដោយសារ​រថយន្ត​មួយ​គ្រឿង​បើក​បំ​បុក​មនុស្ស​ម្នា​ដែល​កំពុង​ដើរ​នៅ​ឯ​ស្ថានីយ​រថយន្ត FLINDERS STREET ក្នុង​សង្កាត់​មាន​មនុស្ស​ច្រើន​កុះករ​នៃ​ទីក្រុង​មែ​ល​ប៊​ន ជាទី​ក្រុង​ធំ​ទី​២​របស់​អូស្ត្រាលី ។

អាជ្ញាធរ​និយាយ​ថា នេះ​ជា​អំពើ​ដោយ​ចេតនា​មួយ ។ បណ្តាសារ​ព័ត៌មាន​រៀបរាប់​ពី​មនុស្ស​​១៦​នាក់​រង​របួស ។

កាសែត SKY NEWS AUSTRALIA និយាយ​ថា កុមារ​ម្នាក់​រង​របួស​ត្រង់​ក្បាល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ។

ប៉ូលិស​អូស្ត្រាលី​បាន​ចាប់ខ្លួន​អ្នក​បើករថយន្ត​នេះ ព្រមទាំង​មនុស្ស​ម្នាក់​ទៀត ។

ទូរទស្សន៍​រៀបរាប់​ថា រថយន្ត​ធុន 4×4 SUSUKI ពណ៌ស មាន​មនុស្ស​ជិះ​២​នាក់ ត្រូវ​គេ​បើក​​បំ​បុក​មនុស្ស​ម្នា​ដោយ​ពុំ​បាន​បង្អន់ល្បឿន មុន​ពេល​ទៅ​បុក​ជាប់​នឹង​បង្គោល​មួយ ។

មក​ទល់​ពេល​នេះ គេ​នៅ​ពុំ​ទាន់​ដឹង​ពី​មូលហេតុ​នៃ​ការ​បើក​បំ​បុក​មនុស្ស​នេះ​នៅឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ