គំនិត​អា​មេ​រិ​ក​បង្កើត​ក្រុមចម្រុះ​មួយ​ ពុំ​មែន​ជា​រឿង​ថ្មី​អ្វី​ឡើយ


សហរដ្ឋអាមេរិក​-​ប្រទេស​អ៊ីរ៉​ង់ ៖ មុន​នេះ​លោកស្រី​និក​គី​ហា​ឡី ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ប្រចាំ​អង្គការសហប្រជាជាតិ​និយាយ​ថា សហរដ្ឋអាមេរិក​នឹង​កសាង​ក្រុមចម្រុះ​មួយ​ប្រឆាំង​អ៊ីរ៉​ង់​ដោយ​លោកស្រី​អះអាង​ថា មី​ស៊ី​ល​ដែល​បាញ់​ចេញពី​យេ​ម៉ែ​ន​លើ​ទីក្រុង​រី​យ៉ា​ដ​ជា​មី​ស៊ីល​ផលិត​នៅ​អ៊ីរ៉​ង់ ។ អ្នកវិភាគ​អ៊ី​រ៉​ង់​ម្នាក់​ថ្លែងប្រាប់​SPUTNIK ថា ការ​គំរាមកំហែង​បែប​នេះ​ពុំ​មាន​អ្វី​ថ្មី​នោះ​ទេ​។

លោក​អា​លី​រី​ហ្សា​រី​ហ្សា​ហា​ហ៍ អ្នក​សង្កេតការណ៍​នយោបាយ​នៃ​មជ្ឈមណ្ឌល​វិភាគ​អម​មេ​ដឹង​នាំ​កំពូល​អ៊ី​រ៉​ង់​គូសបញ្ជាក់​ថា​វា​ពុំ​មែន​ជា​លើក​ទី​អួ​យ​ឡើយ​ដែល​លោកស្រី​ហា​ឡី​ធ្វើ​ការ​គំរាមកំហែង​អ៊ីរ៉​ង់​នោះ ព្រោះ​ការ​គំរាមកំហែង​ប្រហាក់ប្រហែល​គ្នា​នោះ​ធ្លាប់់​បញ្ចេញ​ដោយ​រដ្ឋការ​អា​មេ​រិ​ក​មុន រួច​តែង​លើក​ឡើង​ជាប់​ក្រោម​ប្រធានាធិបតី​លោក​ដូ​ណា​ល់​ត្រាំ។

អ្នក​សង្កេតការណ៍​នយោបាយ​អ៊ី​រ៉​ង់​រូប​នេះបន្ត​ថា ការ​ចោទប្រកាន់​បែប​នោះ​តែង​ធ្វើ​ជាប់
ចាប់តាំងពី​ឆ្នាំ​១៩៧៩​មក ពិសេស​ចាប់តាំងពី​ជ័យជម្នះ​នៃ​បដិវត្តន៍​អ៊ិ​ស្លា​ម​មក​ម្ល៉េះ ។

ម្យ៉ាងវិញទៀត​គំនិត​បង្កើត​ក្រុមចម្រុះ​មួយ​ប្រឆាំង​អ៊ី​រ៉​ង់​របស់​អា​មេ​រិ​ក​គ្មាន​អ្វី​ថ្មី​ទេ ព្រោះ​គេ​ធ្លាប់​បង្កើត​រួច​ហើយ​កាលពី​អតីតកាល​។

លោក​រំលឹក​ជា​ពិសេស​ពី​ក្រុមចម្រុះ​អន្តរជាតិ​ប្រឆាំង​ចលនា​តស៊ូ​អ៊ិ​ស្លា​ម​ដែល​អ៊ី​រ៉​ង់​ដើរតួ​នាទី​សំខាន់​មួយ​ព្រមទាំង​ពី​ប្លុក​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត អា​មេ​រិ​ក អ៊ី​ស្រា​អែ​ល ដែល​ប្រមូលផ្ដុំ​ប្រទេស​ជា​ច្រើន​នៅ​ឈូង​សមុទ្រ​ពែ​រ្ស៍ ។ លោក​បន្ត​ថា កាលពីមុន​ក្រុង​វ៉ា​ស៊ិ​ន​តោន​ធ្លាប់​ចោទប្រកាន់​ទាក់​រឿង​ទីកន្លែង​ដែល​អ៊ី​រ៉​ង់​មាន​វត្ត​មាននៅ​ស៊ីរី ក៏​ប៉ុន្តែ​ពេល​នេះ​ទោះបីជា​លោក​ខាងលិច​ក៏​ពុំ​ហ៊ាន​បដិសេធ​តួនាទី​សំខាន់​របស់​អ៊ី​រ៉​ង់​ក្នុង​ដំណោះស្រាយ​នៃ​វិបត្តិ​និង​ការ​តស៊ូ​ប្រឆាំង​ភេរវកម្ម​នៅ​ស៊ី​រី​ដែរ​។

និយាយ​ពី​យេ​ម៉ែ​ន​លោក​អា​លី​រី​ហ្សា​រី​ហ្សាហា​ហ៍ ធ្វើការ​កត់​សម្គាល់ថា អ៊ី​រ៉​ង់​បាន​ផ្ដល់​ឲ្យ​យេ​ម៉ែ​ន​ហើយនឹង​បន្ត​ផ្ដល់​នា​ពេល​អនាគត​ផង​ដែរ​នូវ​ជំនួយ​មួយ​ពិសេស​ជំនួយ​មនុស្សធម៌​។

ប្រសិនបើ​ចាំបាច់​អ៊ី​រ៉​ង់​ក៏​នឹង​បញ្ជូន​ផង​ដែរ​បណ្ដា​ទីប្រឹក្សាយោធា​របស​ខ្លូ​ន់​ទៅ​ចូលរួម​ក្នុង​ប្រតិបត្តិការ​ជួយ​ទ្រទ្រង់​ដល់​ប្រជាជន​យេ​ម៉ែ​ន​រង​ការ​ជិះជាន់​សង្កត់សង្កិន ។ គេ​ក៏​ត្រូវ​ចង​ចាំ​ដែរ​ថា អ៊ីរ៉​ង់​ពុំ​មែន​ជា​ប្រភព​នៃ​រាល់​ឧប្បត្តិហេតុ​ដែល​កើត​មាន​ក្នុង​តំបន់​ឡើយ​។

សហរដ្ឋអាមេរិក​អះអាង​ថា ម៉ី​ស៊ី​លបាញ់​ចេញពី​យេ​ម៉ែ​ន​កាលពី​ខែ​មុន​មក​លើ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ដោយ​ពួក​ឧទ្ទាម​ស៊ី​អ៊ី​ត​ហ៊ូ​ធី​ជា​មី​ស៊ី​ល​ផលិត​នៅ​អ៊ីរ៉​ង់ ហើយ​ចោទ​អ៊ី​រ៉​ង់​ថា​រំលោភ​បំពាន​បណ្ដា​ដំណោះស្រាយ​អង្គការសហប្រជាជាតិ​ដែល​ហាមឃាត់​មិន​ឲ្យ​ផលិត​បណ្ដា​មី​ស៊ី​ល ។ លើស​ពី​នេះ​ទៀត​អា​មេ​រិ​ក​ចោទ​អ៊ីរ៉​ង់​ថា​ជួយ​ទ្រទ្រង់​ដល់​ភេរវកម្ម​ព្រមទាំង​មាន​ឥរិយាបថ​ឈ្លានពាន​ក្នុង​តំបន់​ទៀត​ផង​៕

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ