ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​គេ​ស្រួល​ណាស់ ពេល​តាម​ទាន់​ទើប​ដឹង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ធ្វើ​សកម្មភាព​គាស់​ដំបូង​ផ្ទះ​វី​ង​មួយ​កន្លែង រួច​ចូល​ទៅ​លួច​លុយ​នៅ​ក្នុង​នោះ​បាន​ជាង​១​លាន​រៀល ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០១៧​នៅ​ចំណុច​ផ្ទះ​លេខ​៦៥ C ក្នុងភូមិ​ត្រាំ​ដោក…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ធ្វើ​សកម្មភាព​គាស់​ដំបូង​ផ្ទះ​វី​ង​មួយ​កន្លែង រួច​ចូល​ទៅ​លួច​លុយ​នៅ​ក្នុង​នោះ​បាន​ជាង​១​លាន​រៀល ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០១៧​នៅ​ចំណុច​ផ្ទះ​លេខ​៦៥ C ក្នុងភូមិ​ត្រាំ​ដោក សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ខាងលើ​ឈ្មោះ រឿង ចាន់​ថេ​ន អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល ក្នុងភូមិ​ឃុំ​កន្លែង​កើតហេតុ​ខាងលើ ហើយ​ក្រោយ​ពី​ពិនិត្យ​ទឹកនោម ឃើញ​ជន​នោះ​មាន​សារធាតុ​ញៀន​នៅ​ក្នុង​ខ្លួន​ផង​ដែរ ។ ចំណែក​ជន​រង​គ្រោះ​ម្ចាស់ផ្ទះ​វី​ង​ឈ្មោះ​ឈិ​ត វ៉ា​ន់​ធា ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ផ្ទះ​លេខ​៦៥ C ភូមិ​ត្រាំ​ដោក សង្កាត់​ពងទឹក ខណ្ឌដង្កោ បាត់​បង់លុយ​ចំនួន​១,២០០,០០០​រៀល (​មួយ​លាន​ពីរ​សែន​រៀល​) ។
ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​យប់​ថ្ងៃ​កើតហេតុ​ខណៈ​ពេល​ដែល​ម្ចាស់ផ្ទះ​វី​ង​ខាងលើ​បិទទ្វារ​ចូល​ដេក​អស់ ជនសង្ស័យ​ម្នាក់​នោះ​បាន​ធ្វើ​សកម្មភាព​គាស់​ពិ​ដាន ចូល​ទៅ​លួច​ប្រមូល​យក​លុយ​បាន​ចំនួន ១,២០០,០០០​រៀល (​មួយ​លាន​ពីរ​សែន​រៀល​) បន្ទាប់​មក​បាន​គេចខ្លួន​បាត់​ស្រមោល ។

លុះដល់​វេលា​ព្រឹក​ថ្ងៃ​ទី​២០ ខែធ្នូ​នេះ ខណៈ​ពេល​ភ្ញាក់ពីដេក​ទើប​ដឹង​ថា ពិ​ដាន​បន្ទប់​វី​ង​វេរ​លុយ​ត្រូវ​បាន​ចោរ​គាស់​ហើយ​មើល​លុយ​បាត់​អស់ ក៏​មានការ​ភ្ញាក់ផ្អើល ។ ប្រភព​បន្ត​ឲ្យ​ទៀត​ថា ពេល​នោះ​ជន​រង​គ្រោះ​បាន​ឆែក​មើល​កាមេរ៉ា​សុវត្ថិភាព ស្រាប់តែ​បានឃើញ​ជនសង្ស័យ​ជា​អ្នក​ធ្វើ​សកម្មភាព​លួច ។ លុះដល់​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ដដែល​ទើប​ទៅ​ប្ដឹង​នគរបាល​ប៉ុស្ដិ៍​ពងទឹក ហើយ​កម្លាំង​បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ និង​ពិនិត្យ​មើល​កាមេរ៉ា​សុវត្ថិភាព​ពិតជា ឃើញ​ជនសង្ស័យ​ឈ្មោះ រឿង ចាន់​ថេ​ន បាន​ធ្វើ​សកម្មភាព​លួច​មែន ។
ដោយឡែក​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព គាស់​បន្ទប់​វី​ង​នោះ​ចូល​ទៅ​លួច​លុយ​ពិតប្រាកដ​មែន និង​បាន​យក​ទៅ​ស៊ីចាយ​អស់ហើយ ៕
ភ្លាម​ៗ​នោះ​កម្លាំង​នគរបាល​បាន​ធ្វើការ​ឃាត់ខ្លួន​ក្នុង​ខណៈ​ពេល​ដែល​ជន​នោះ​កំពុង​ស្នាក់​នៅ​ក្នុង ផ្ទះ​ជួល ក្នុងភូមិ​ត្រាំ​ដោក សង្កាត់​ពងទឹក បន្ទាប់​មក​សាកសួរ​នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ពងទឹក ទើ​បញ្ជូន បន្ត​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ដើម្បី​ចាត់ការ​តាម​ច្បាប់ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ