ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាប់​ទោស​បទល្មើស​លួច ពេល​ចេញពី​គុក​វិញ​ប្លន់​តែ​ម្តង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ភ្នំពេញ​បាន​អះអាង​ថា អ្នក​ធ្លាប់​ជាប់គុក​បទល្មើស​លួច​ឆក់ ពេល​ចេញ​មក​វិញ ឡើង​ឋានៈ​ដល់​កម្រិត​ប្លន់​តែ​ម្តង សូម​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​មានការ​ប្រុង​ប្រយ័ត្ន និង​ជំ​ម្រុ​ញ​ផែនការ​អប់រំ​ណែនាំ​ឲ្យ​បាន​ល្អ ។ លោក​មាន…

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ភ្នំពេញ​បាន​អះអាង​ថា អ្នក​ធ្លាប់​ជាប់គុក​បទល្មើស​លួច​ឆក់ ពេល​ចេញ​មក​វិញ ឡើង​ឋានៈ​ដល់​កម្រិត​ប្លន់​តែ​ម្តង សូម​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​មានការ​ប្រុង​ប្រយ័ត្ន និង​ជំ​ម្រុ​ញ​ផែនការ​អប់រំ​ណែនាំ​ឲ្យ​បាន​ល្អ ។

លោក​មាន ចាន់​យ៉ា​ដា អភិបាលរង​រាជធានី​ភ្នំពេញ​បាន​លើក​ឡើង​ថា អ្នក​ជាប់​ទោស​តែងតែ​ឡើង​ថ្នាក់ បទល្មើស​ពី​ជាប់​ទោស​លួច​តែ​ពេល​ចេញពី​គុក​វិញ មក​ធ្វើ​សកម្មភាព​ប្លន់​ដែល​ជា​ចំណុច មន្ត្រី​អនុរក្ស​ត្រូវ​យកចិត្តទុកដាក់ និង​កែប្រែ​ឲ្យ​បាន​ល្អ ។ ការ​លើក​ឡើង​បែប​នេះ ក្នុង​កិច្ចប្រជុំ​វគ្គ​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​មុខរបរ​ពិតប្រាកដ​ដល់​ទណ្ឌិត​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០១៧ នៅ​សាលា​រាជធានី​ភ្នំពេញ ដោយ​មាន​វត្តមាន​លោក​ឧត្តម ។

លោក​មាន​ចាន់​យ៉ា​ដា បាន​លើក​ឡើង​ទៀត​ថា កិច្ចប្រជុំ​នេះ​ធ្វើ​ឡើង​ដើម្បី​បញ្ជ្រាប​ការ​យល់​ដឹង​ដល់​មន្ទីរ​ពាក់ព័ន្ធ​រដ្ឋបាល​រាជធានី​ភ្នំពេញ លើ​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​មុខរបរ​ពិតប្រាកដ​ដល់​ជន​ជាប់​ឃុំ នៅ​ពេល​ពួក​គេ​មាន​សេរីភាព​នៅ​ក្នុង​សង្គម ។ ការ​ស្នើ​សុំ​ឲ្យ​រដ្ឋបាល​រាជធានី និង​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​ចូលរួម​គាំទ្រ​ដល់​ការ​បណ្តុះបណ្តាល​មុខ​វិជ្ជាជីវៈ​ទណ្ឌិត​ស្ថិត​នៅ​ជាប់​ឃុំ ។ លោក​បន្ត​ថា ដើម្បី​ឲ្យ​ទណ្ឌិត​ដែល​បាន​ចេញពី​គុក​វិញ បាន​កែប្រែ​នឹង​យក​វិជ្ជាជីវៈ​ដែល​បាន​ហាត់រៀន​ពេល​ជាប់​ទោស​មក​ប្រកប​មុខរបរ​នៅ​ក្នុង​សង្គម​ដោយ​សុចរិត មិន​បន្ត​ធ្វើ​សកម្មភាព​ល្មើសច្បាប់​បន្ត​ទៀត​នោះ មន្ត្រី​អនុរក្ស​ត្រូវ​ចេះ​អប់រំ​ចិត្តសាស្ត្រ​ដល់​ទណ្ឌិត​ឲ្យ​បាន​ល្អ ហើយ​ពេល​ចេញ​មក​វិញ អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​តាមដាន​មើល​ទណ្ឌិត​នោះ​ជាប់​ជា​ប្រចាំ ថា​តើ​ពួក​គេ​បាន​កែប្រែ​ខ្លូ​ន​ឬទេ ។ លោក បាន​ចាត់​ទុក​ការ​បើក​វគ្គ​នេះ គឺ​ការ​ផ្តល់​តម្លៃ​ដល់​អ្នក​ជាប់​ទោស​ក្រោយ ពី​បាន​អប់រំ​កែប្រែ​ខ្លួន និង​ពួក​គេ​បាន​ធ្វើ​សមា​រណកម្ម​វិល​ចូល​ទៅ​ក្នុង​សហគមន៍​ព្រមទាំង​មាន​មូលដ្ឋាន​ទៅ​ប្រកប​មុខរបរ​សុចរិត​នៅ​ក្នុង​សង្គម​វិញ​នោះ ។

លោក​ម៉ៅ សំបុណ្យ ឧត្តម​អគ្គានុរក្ស អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ ក្រសួងមហាផ្ទៃ​មាន​ប្រសាសន៍​ថា អ្នកទោស​មួយ​ចំនួន​បាន​កែប្រែ​ខ្លួន​បាន​យ៉ាង​ល្អ ដូច្នេះ លោក​ចង់​ឲ្យ​ក្រុមហ៊ុន​ដែល​បាន​ដេញថ្លៃ​ពី​ស្ថាប័នរដ្ឋ​អាច​បញ្ជូន​ការ​រងារ​មួយ​ទៅ​ដល់​ទណ្ឌិត​ដែល​បាន​បណ្តុះបណ្ដាល​ក្នុង​ព​ន្ឋ​ធនាគារ​មានការ​ងារ​ធ្វើ និង​ទោះបី​មាន​តម្លៃ​ទាប​ជាង និង​ស្តង់ដារ​ដូច​អ្វី​ដែល​ក្រុមហ៊ុន​ធ្វើ​ក៏​ដោយ ដើម្បី​ឲ្យ​ពួក​គេ​ទទួល​បាន​កម្រៃ​ខ្លះ​ពី​ការងារ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ