អាជ្ញាធរ​ខេត្ត​រៀបចំ​ធ្វើ​ទិវា​អនុវត្ត​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​លើក​ទី​២


​ខេត្ត​ប៉ៃលិន ៖ នៅ​ក្នុង​សាល​ប្រជុំ​សាលាខេត្ត​ប៉ៃលិន​កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០១៧ អាជ្ញាធរ ខេត្ត​បាន​រៀបចំ​ទិវា​អនុវត្ត​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿងញៀន​ខុសច្បាប់​លើក​ទី​២​ក្រោម​អធិប តី​ភាព​លោក​ឧត្តមសេនីយ៍ឯក ឡាយ គឹ​ម​លី អគ្គលេខាធិការ​រង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង ជា​ប្រធាន​ដឹកនាំ​វេទិកា​ជំនួប​វិស័យ​ឯកជន​នៅ​ខេត្ត​ប៉ៃលិន ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក កើត សុធា អភិបាលខេត្ត អភិបាល អភិបាលរង​ក្រុង​ស្រុក មេឃុំ​ចៅសង្កាត់ ម្ចាស់ផ្ទះ​សំណាក់ សណ្ឋាគារ ម្ចាស់​កាស៊ីណូ ចូលរួម​ជា​ច្រើន​នាក់​ផង​ដែរ ។    

​លោក​ឧត្តមសេនីយ៍ឯក ឡាយ គឹ​ម​លី បានឱ្យ​ដឹង​ថា ខាង​លោក​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​ខេត្ត រៀបចំ​ក្រុម​កា រងារ​ឱ្យ​ចុះ​ទៅ​ចាក់​ផ្សាយ​វី​ដេ​អូ​អប់រំ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ដល់​ភូមិ​ឃុំ​ស្រុក​ទាំងអស់ តាម​ដែល​អាច​ធ្វើ​ទៅ បាន ដើម្បី​កាត់​បន្ថយ​ការ​រីក​រាលដាល​នៃ​គ្រឿងញៀន និង​ទប់ស្កាត់​ការ​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​ផង​ដែរ ។

លោក​បន្ត​ទៀត​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​អត់​មានការ​ផលិត​គ្រឿងញៀន​នោះ​ទេ ពោល​គឺ​គ្រឿងញៀន ត្រូវ​បាន​គេ​នាំ​ចូល​មក​ពី​ប្រទេស​ផ្សេង​ៗ​ដូច​ជា​ថៃ ម៉ា​យ៉ា​ន់​មា ឡាវ ជាដើម ដែល​ជា​តំបន់ត្រីកោណមាស ហើ យ​ការ​នាំ​ចូល​គ្រឿងញៀន​នេះ​តាម​៣​កន្លែង ដោយ​ទី​១.​តាម​រយ​:​ផ្លូវអាកាស ទី​២.​តាម​រយ​:​ផ្លូវគោក និង​ទី​៣. តាម​រយ​:​ផ្លូវទឹក ដោយ​ឈ្មួញ​បរទេស​មួយ​ចំនួន​ដែល​រកស៊ី​គ្រឿងញៀន​ខុសច្បាប់​ទាំងនោះ ។

លោក​បញ្ជាក់ ថា មូលហេតុ​ដែល​មិន​អាច​បំបាត់​គ្រឿង​ញៀន​បាន ដោយសារ​តែ​គ្រឿងញៀន​គេ​ផលិត​ចេញពី​ដើម​អាភៀន ដែល​ត្រូវ​បាន​គេ​ដាំ​ជា​ច្រើន នៅ​ប្រទេស​ជិតខាង​យើង ដើម្បី​យក​ទៅ​ធ្វើ​ជា​ឪ​ស​ថ​សម្រាប់​ព្យាបាល​មនុស្ស លុះ​ជនខិលខូច​ឆ្លៀតឱកាស​នេះ ក៏​យក​ទៅ​ផ្សំ​ធ្វើ​ជា​គ្រឿងញៀន ដើម្បី​លក់​ចែកចាយ​ឱ្យ​អ្នក​ប្រើប្រាស់​តែ​ម្តង ។

​លោក កើត សុធា អភិបាលខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា វេទិកា​នេះ អាជ្ញាធរ​ខេត្ត តែងតែ​យកចិត្ត​ទុក ដាក់​ក្នុង​ការ​បង្ក្រាប​គ្រឿងញៀន ហើយ​ក៏​មិន​ទទួល​បាន​លទ្ធផល​ល្អ​ទាំងស្រុង​នោះ​ដែរ ដោយសារ​តែ​នៅ​តាម មន្ទីរ ស្ថាប័ន មន្ទីរ​អប់រំ និង​មន្ទីរ​ពាក់ព័ន្ធ​ផ្សេង​ៗ មិន​បាន​សហការ​ជាមួយ​ខាង​នគរបាល ។ បើ​ចង់ឱ្យ​ទទួល​បា ន​ជោគជ័យ​ទាល់តែ​គ្រប់​មន្ទីរ​ទាំងអស់​រួម​សហការ​ជាមួយ​គ្នា​មិន​ត្រូវ​ទម្លាក់​ទៅ​ខាង​ណាមួយ​នោះ​ឡើយ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ