ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ពង្រឹង​ការ​អប់រំ​ច្បាប់​ចរាចរណ៍​នៅ​ក្រុងព្រះសីហនុ

6 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ លោក​វរសេនីយ៍ទោ ស​ម្រឹត លន់ នាយ​រង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការ​រង​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែធ្នូ…

ខេត្ត​ព្រះ​សីហ​នុ ៖ លោក​វរសេនីយ៍ទោ ស​ម្រឹត លន់ នាយ​រង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការ​រង​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៧ កន្លង​មកនេះ លោក​បាន​ដឹកនាំ​កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក​ចំនួន​១៥​នាក់ ដើម្បី​ចូលរួម​សហការ​ក្នុង​កម្ម​ពិធី​ចែក​មួក​សុវត្ថិភាព​ចំនួន​ចំនួន​១០០​មួក និង​ផ្សព្វផ្សាយ​អប់រំ​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ជូន​ប្រជាពលរដ្ឋ​អ្នកបើកបរ និង​អ្នក​រួម​ដំណើរ​តាម​ទោចក្រយានយន្ត​ប្រមាណ​ជាង​១០០​នាក់ នៅ​តាម​វិ​ថី​ឯករាជ្យ ត្រង់​ចំណុច​ទល់មុខ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះ​សីហ​នុ ស្ថិត​ក្នុងភូមិ​០៤ សង្កាត់​លេខ​០៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។

ប្រភព​ខាងលើ​បាន​បន្ត​ថា ការ​ចុះ​អប់រំ​ច្បាប់​ចរាចរណ៍​ខាងលើ​នេះ ក៏​ទទួល​បានការ​អញ្ជើញ​ចូលរួម​ដោយ​លោកស្រី មីន មាណវី រដ្ឋលេខាធិការ​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក លោក អ៊ី សុខ​ឡេ​ង អភិបាល​ក្រុងព្រះសីហនុ មន្ត្រី​អគ្គនាយករង​អគ្គនាយកដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវគោក នាយកដ្ឋាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក លោក ណុ​ប ហេង ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​ខេត្ត​ព្រះ​សីហ​នុ ព្រមទាំង​មន្ត្រី​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត នៃ​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ចូលរួម​យ៉ាង​កុះករ ។

ឆ្លៀតឱកាស​ខាងលើ​នោះ លោកស្រី មីន មាណវី លោក អ៊ី សុខ​ឡេ​ង អភិបាល​ក្រុងព្រះសីហនុ និង​លោក ណុ​ប ហេង ប្រធាន​មន្ទីរ​សាធារណៈកា​រដឹក​ជញ្ជូន​ខេត្ត បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ពិសេស​អ្នក​ប្រើប្រាស់​ទ្រូងផ្លូវ​ទាំងអស់ ទាំង​មធ្យោបាយ​រថយន្ត និង​ម៉ូតូ ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក ឲ្យ​បានជា​ប្រចាំ ទោះ​ចម្ងាយ​ផ្លូវ​ជិត ឬ​ឆ្ងាយ​បែប​ណា​ក្តី ដើម្បី​ការពារ​អាយុជីវិត​ខ្លួនឯង និង​ក្រុម​គ្រួសារ រួមចំណែក​ក្នុង​ការ​កាត់​បន្ថយ​ករណី​គ្រោះថ្នាក់​ចរាចរ​ទៅ​ថ្ងៃ​អនាគត ។

លោកស្រី មីន មាណវី មាន​ប្រសាសន៍​សង្កត់ធ្ងន់​ថា ដើម្បី​កាត់​បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរ​នៅ​ខេត្ត​ព្រះ​សីហ​នុ ក៏​ដូច​ជា​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា អ្នកបើកបរ​គ្រប់​មធ្យោបាយ និង​អ្នក​រួម​ដំណើរ​ទាំងអស់ ដាច់ខាត​ត្រូវ​តែ​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ជា​ប្រចាំ​ដូច​ជា បើកបរ​ម៉ូតូ​ត្រូវ​ពាក់មួក​ការពារ​សុវត្ថិភាព អ្នកបើកបរ​រថយន្ត​គ្រប់​ប្រភេទ​ត្រូវ​តែ​ពាក់​ខ្សែក្រវាត់​ការពារ​សុវត្ថិភាព​ឲ្យ​បាន​គ្រប់​គ្នា និង​ជា​ប្រចាំ មិន​ថា​ចម្ងាយ​ផ្លូវ​ធ្វើ​ដំណើរ​ជិត ឬ​ឆ្ងាយ​នោះ​ទេ បើកបរ​ក្នុង​ល្បឿន​ច្បាប់​បាន​កំណត់ បើ​ពិសារ​គ្រឿង​ស្រវឹង សូមកុំ​បើកបរ ៕|

bty
bty
bty
bty

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ