ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​ដៃ​ម្ល៉េះ​! វាយ​មនុស្ស​មើល​តែ​សត្វ​ធាតុ

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ យុវជន​ម្នាក់​រង​របួស​បែកក្បាល​ហូរ​ឈាម​ជោកខ្លួន ខណៈ​ឪពុកចុង​មក​ពី​ផឹកស្រា​ស្រវឹង​ជោកជាំ រួច​ឈ្លោះ​ទាស់ទែង​គ្នា ហើយ​ទាញ​យក​ដំបង​ឈើ​ជ្រុង វាយ​ទៅ​លើ​ជន​រង​គ្រោះ​បណ្តាល​ឱ្យ​រង​របួសធ្ងន់​តែ​ម្តង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​២០​នាទី​ល្ងាច​ថ្ងៃ​ទី​១៧ ខែធ្នូ…

ខេត្ត​ប៉ៃលិន ៖ យុវជន​ម្នាក់​រង​របួស​បែកក្បាល​ហូរ​ឈាម​ជោកខ្លួន ខណៈ​ឪពុកចុង​មក​ពី​ផឹកស្រា​ស្រវឹង​ជោកជាំ រួច​ឈ្លោះ​ទាស់ទែង​គ្នា ហើយ​ទាញ​យក​ដំបង​ឈើ​ជ្រុង វាយ​ទៅ​លើ​ជន​រង​គ្រោះ​បណ្តាល​ឱ្យ​រង​របួសធ្ងន់​តែ​ម្តង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​២០​នាទី​ល្ងាច​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០១៧ ភូមិ​ក្ងោក ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

ព័ត៌មាន​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​ផុ​ន ភ័​ណ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ បាន​យក​ដំបង​ឈើ​ជ្រុង​ប្រវែង​ប្រហែល​០១​ម៉ែត្រ វាយ​ទៅ​លើ​ជន​រង​គ្រោះ​ត្រូវជា​កូនចុង បណ្តាល​ឱ្យ​បែកក្បាល​ខាងឆ្វេង​របួសធ្ងន់ និង​ចំ​ដៃ​ខាងស្តាំ​បណ្តាល​ឱ្យ​មាន​ស្នាម​ជាំ​ផង​ដែរ ។

ប្រភព​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ ជន​បង្ក​បាន​ផឹកស្រា​ជួបជុំ​មិត្តភក្តិ​តាំងពី​ព្រឹក​រហូត​ដល់​ល្ងាច​ស្រវឹង​ក៏​ដើរទៅ​រករឿង​ជេ​ប្រមាថ​ជន​រង​គ្រោះ​ដែល​ត្រូវជា​កូនចុង​របស់​ខ្លួន ហើយ​ពេល​នោះ​ជន​រង​គ្រោះ​បាន​តមាត់​ពីរ​បី​ម៉ាត់ ស្រាប់តែ​ជន​ដៃដល់​បាន​ស្ទុះ​ទៅ​ទាញ​យក​ដំបង​ឈើ​ជ្រុង​វាយ​យ៉ាង​ពេញទំហឹង​ទៅ​លើ​ជន​រង​គ្រោះ បណ្តាល​ឱ្យ​បែកក្បាល​ហូរ​ឈាម និង​របួស​ដៃស្តាំ​តែ​ម្តង ។

ក្រោយ​ពេល​ប្រព្រឹត្ត​បទ​លើ្ម​សរួច ជន​បង្ក​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​ភ្លាម​ៗ រហូត​ដល់​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៧ ទើប​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ស្ទឹង​កាច់ ធ្វើការ​ស្រាវជ្រាវ​ចាប់​ជនសង្ស័យ ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ