ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅត្រជាក់​តែថ្ងៃទី២១ ធ្នូ​ នេះ​​ទេ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក​និង​ឧតុនិយម នៅ​ថ្ងៃ​ទី​២០ ខែធ្នូ បាន​ចេញ​សេចក្តីជូនដំណឹង​ពី​ស្ថានភាព​អាកាសធាតុ​ចាប់ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០១៧ ដោយ​បង្ហាញ​ថា…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក​និង​ឧតុនិយម នៅ​ថ្ងៃ​ទី​២០ ខែធ្នូ បាន​ចេញ​សេចក្តីជូនដំណឹង​ពី​ស្ថានភាព​អាកាសធាតុ​ចាប់ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០១៧ ដោយ​បង្ហាញ​ថា បន្ទាប់ពី​បាន​តាមដាន​លើ​ស្ថានភាព​អាកាសធាតុ​រួច​មកឃើញ​ថា ៖

១-​ធាតុអាកាស​ត្រជាក់​ខ្លាំង​នឹង​បន្ត​គ្របដណ្តប់​លើ​ព្រះរាជាណាចក្រ​កម្ពុជា​១​ថ្ងៃ​ទៀត (​ថ្ងៃ​ទី​២១ ខែធ្នូ​) ។
២-​ចាប់ពី​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​៣១ ខែធ្នូ សីតុណ្ហភាព​អប្បបរមា​ក្នុង​ក្រប​ខណ្ឌ​ទូ​ទាំង​ប្រទេស នឹង​ចាប់​កើន​ឡើង​ មក​នៅ​ក្នុង​រង្វង់​ពី​២៣-២៤​អង្សា​សេ លើកលែងតែ​ខេត្ត​មួយ​ចំនួន​ដូច​ជា ខេត្ត​ប៉ៃលិន ព្រះ​វិហារ ស្ទឹង​ត្រែង​, មណ្ឌលគិរី និង​ខេត្តរតនគិរី សីតុណ្ហភាព​អប្បបរមា​ស្ថិត​នៅ​ក្នុង​រង្វង់​ពី​១៩-២០​អង្សា​សេ ៕