ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​បានជា Apple ត្រូវការ​ទិន្នន័យ​ពី​អ្នក​ប្រើប្រាស់ ?

6 ឆ្នាំ មុន

ទិន្នន័យ​ប្រៀប​បានជា​រូបិយប័ណ្ណ​ដ៏​មាន​តម្លៃ​សម្រាប់​ក្រុមហ៊ុន​ជា​ច្រើន ។ អ្នក​ប្រើប្រាស់​កាន់តែ​ច្រើន​ក៏​ចាប់ផ្តើម​ដឹង​ពី​តម្លៃ​នៃ​ភាព​ឯកជន​របស់​ពួក​គេ​ដែរ ។ ដូច្នេះ វា​ពិតជា​សំខាន់​​ណាស់​សម្រាប់​ក្រុមហ៊ុន​ក្នុង​ការ​ប្រមូល​ទិន្នន័យ​ពី​អ្នក​ប្រើប្រាស់​របស់​ខ្លួន ដោយ​គ្មាន​ការ​រំលោភសិទ្ធិ ។ នៅ​ពេល​ចេញ iOS…

ទិន្នន័យ​ប្រៀប​បានជា​រូបិយប័ណ្ណ​ដ៏​មាន​តម្លៃ​សម្រាប់​ក្រុមហ៊ុន​ជា​ច្រើន ។ អ្នក​ប្រើប្រាស់​កាន់តែ​ច្រើន​ក៏​ចាប់ផ្តើម​ដឹង​ពី​តម្លៃ​នៃ​ភាព​ឯកជន​របស់​ពួក​គេ​ដែរ ។ ដូច្នេះ វា​ពិតជា​សំខាន់​​ណាស់​សម្រាប់​ក្រុមហ៊ុន​ក្នុង​ការ​ប្រមូល​ទិន្នន័យ​ពី​អ្នក​ប្រើប្រាស់​របស់​ខ្លួន ដោយ​គ្មាន​ការ​រំលោភសិទ្ធិ ។

នៅ​ពេល​ចេញ iOS 10 ក្រុមហ៊ុន​Apple បាន​ប្រកាស​ថា ពួក​គេ​កំពុង​តែ​សាកល្បង​ប្រព័ន្ធ​ប្រមូល​ទិន្នន័យ​អ្នក​ប្រើប្រាស់ ឈ្មោះ​ថា Differential Privacy ។ ប្រព័ន្ធ​នេះ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​អាច​ប្រមូល​ទិន្នន័យ​ពី​អ្នក​ប្រើប្រាស់​បាន​យ៉ាងច្រើន ទាំង​ដែល​មិនដឹង​ពី​អត្ត​សញ្ញាណ​របស់​ពួក​គេ ។

ដូច្នេះ មាន​ន័យ​ថា Apple មិន​អាច​ដឹង​ពី​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​អ្នក​ប្រើប្រាស់​ណា​ម្នាក់​ឡើយ ប៉ុន្តែ Apple មាន​ទិន្នន័យ​ដែល​អាច​ឲ្យ​ធ្វើការ​សិក្សា​ជា​ចង្កោម​បាន ។

កាលពី​ឆ្នាំ​២០១៦ Apple បាន​ប្រើប្រាស់​ប្រព័ន្ធ​នេះ​ដើម្បី​ប្រមូល​ទិន្នន័យ​ពី Keyboard ក្នុង iOS 10 និង​ពី​កម្មវិធី Notes ។ ប៉ុន្តែ​បន្ទាប់​ពី​មើលឃើញ​ភាព​ជោគជ័យ​លើ iOS 10 មក ក្រុមហ៊ុន​នេះ​បាន​ពង្រីក​ការ​ប្រមូល​ទិន្នន័យ​ពី​ប្រព័ន្ធ iOS កាន់តែ​ច្រើន និង​ពី​កម្មវិធី​ជា​ច្រើន​បន្ថែម រួម​ទាំង Safari ជាដើម ។

ហេតុ​អ្វី​បានជា Apple ត្រូវការ​ទិន្នន័យ​ទាំងនេះ ? តើ​ទិន្នន័យ​ទាំងនេះ​នឹង​យក​ទៅ​ប្រើ​ប្រាស់​សម្រាប់​ធ្វើ​អ្វី ? ទិន្នន័យ​ទាំងនេះ​អនុញ្ញាត​ឲ្យ Apple ឆ្លើយ​តប​យ៉ាង​លឿន​ទៅ​នឹង​និន្នាការ​ថ្មី​ៗ​របស់​អ្នក​ប្រើប្រាស់ និង​ផ្តល់​បទ​ពិសោធន៍​កាន់តែ​ល្អ​តាម​ដែល​អាច​ធ្វើ​បាន។

ឧទាហរណ៍ ទិន្នន័យ​ដែល​ប្រមូល​បាន​ពី​ការ​ប្រើប្រាស់ Emoji ក្នុង​ភាសា​ខុស​ៗ​គ្នា ឬ​ព័ត៌​មាន​ទាក់ទង​នឹង​និន្នាការ​ថ្មី​ៗ​ដែល​បង្ក​ឲ្យ​មាន​ពាក្យ​ថ្មី ដូច​ជា Despacito គឺ​អាច​នឹង​លោត​​ឡើង​កាន់តែ​ញឹកញាប់​នៅ​ពេល​អ្នក​ចុច​លើ​ក្តារ Keyboard ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ