ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វ​មែន ! បុក​ហើយ​បន្ថែម​ល្បឿន​រះ​ប៉ើង​ម៉ូតូ​២​គ្រឿង រត់​បាត់​យ៉ាង​ស​វត្ថិ​ភាព

6 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ មនុស្ស​ពីរ​នាក់​បាន​រង​របួស​បែកក្បាល​ហូរ​ឈាម​ដេក​សន្លប់​ស្ដូកស្ដឹង បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្នំពេញ បន្ទាប់​ពី​ជួប​គ្រោះថ្នាក់​ចរាចរ រថយន្ត​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង​បុក​រះ​កាលពី​វេលា​ម៉ោង​០៥​និង​២០​នាទី​ល្ងាច ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៧ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥…

ខេត្តពោធិ៍សាត់ ៖ មនុស្ស​ពីរ​នាក់​បាន​រង​របួស​បែកក្បាល​ហូរ​ឈាម​ដេក​សន្លប់​ស្ដូកស្ដឹង បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្នំពេញ បន្ទាប់​ពី​ជួប​គ្រោះថ្នាក់​ចរាចរ រថយន្ត​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង​បុក​រះ​កាលពី​វេលា​ម៉ោង​០៥​និង​២០​នាទី​ល្ងាច ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៧ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​លេខ ១៨៤ ១៨៥ ស្ថិត​ក្នុងភូមិ​មាន់ចែ សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ ។

ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​បាន​និយាយ​ថា គ្រោះថ្នាក់​ចរាចរ​នេះ​បង្ក​ឡើង​រវាង​ម៉ូតូ​ពីរ​គ្រឿង និង​រថយន្ដ​មួយ​គ្រឿង ដោយ​រថយន្ត​បុក​រះ​ទាំង​កំរោល ។ ម៉ូតូ​ពីរ​គ្រឿង មួយ​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ពោធិ៍សាត់ ១C-៧៥២៧ មួយ​គ្រឿង​ទៀត​ម៉ាក​គុប​៩០​ចង្កៀង​មូល ពណ៌​សំបក​ឪឡឹក ។

នៅ​ល្ងាច​នោះ ម៉ូតូ​ទាំង​ពីរ​គ្រឿង​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា ។ ទៅ​ដល់​ចំណុច​កើតហេតុ មាន​មួយ​គ្រឿង​ឡើង​ជែង​រថយន្ដ​មួយ​គ្រឿង​ទៀត បណ្ដាល​ឲ្យ​បុក​រះ​ម៉ូតូ​ដួល​រប៉ាត់រប៉ាយ​លើ​ថ្នល់ ស្រប​ពេល​ជាមួយ​គ្នា​នោះ រថយន្ដ​ក៏​បន្ថែម​ល្បឿ​ង​បុក​បន្ថែម រួច​ហើយ​បើករ​ត់បា​ត់ទៅ ។ អ្នក​បើក​ម៉ូតូ​ទាំង​ពីរ​នាក់​បែកក្បាល​ហូរ​ឈាម​សន្លប់​ស្ដូកស្ដឹង រង​របួស​យ៉ាងធ្ងន់ធ្ងរ ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​ភ្នំពេញ ដើម្បី​សង្គ្រោះ​បន្ទាន់ ។

ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ម្នាក់​ឈ្មោះ ប្រាក់ សុ​ផា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​សង្កាត់​កើតហេតុ​ខាងលើ និង​ម្នាក់​ទៀត​ឈ្មោះ យឹ​ម ផល្លា ភេទ​ប្រុស អាយុ​ជាង​២០​ឆ្នាំ រស់នៅ​ភូមិ​កែវ​សុវណ្ណ​ក្រោម សង្កាត់​បន្ទាយ​ដី ក្រុង​ពោធិ៍សាត់ ។

ម៉ូតូ​ទាំង​ពីរ​គ្រឿង​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់ ដើម្បី​ដោះស្រាយ​នៅ​ពេល​ក្រោយ តាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក ។ ចំណែក​រថយន្ដ​មិន​ស្គាល់​ម៉ាក​ដែល​បើក​រត់​បាត់​ស្រមោល​នោះ សមត្ថកិច្ច​កំពុង​សហការ​គ្នា​តាម​ស្វែងរក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ