ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងរាជអាវុធហត្ថ​ខេត្ត​នាំ​យក​ថវិកា និង​គ្រឿង​ឧបភោគ ចូលរួម​ក្នុង​ពិធី​បុណ្យសព​លោកតា​ប្លែក

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ លោកតា អ៊ុ ប្លែក អតីត​ជា​មេ​ភូមិ​អង្គា​បុស្ស ឃុំ​កោះ​ពង​សត្វ ស្រុក​មង្គល​បូ​រី នា​អំឡុង​ឆ្នាំ​១៩៨៧-១៩៨៨ តែ​ដោយ​គាត់​កាល​ណោះ​មានការ​ទៅ​ប្រជុំ​នៅ​សាលាស្រុក​មង្គល​បូ​រី…

ខេត្តបន្ទាយមានជ័យ ៖ លោកតា អ៊ុ ប្លែក អតីត​ជា​មេ​ភូមិ​អង្គា​បុស្ស ឃុំ​កោះ​ពង​សត្វ ស្រុក​មង្គល​បូ​រី នា​អំឡុង​ឆ្នាំ​១៩៨៧-១៩៨៨ តែ​ដោយ​គាត់​កាល​ណោះ​មានការ​ទៅ​ប្រជុំ​នៅ​សាលាស្រុក​មង្គល​បូ​រី បាន​ដើរ​ឆ្លងស្ពាន រអិល​ធ្លាក់​ចូល​ប្រឡាយ​ជា​ហេតុ​បង្ក​ឲ្យ​គាត់​ឈឺ​ធ្លាក់ខ្លួន​ពិការ​ជើង​ទាំង​២ រួម​ទាំង​មានកូន​ស្រី​ម្នាក់​ទៀត​ក្រោយ​ពី​មាន​ប្តី​ក៏​ធ្លាក់ខ្លួន​ពិការ​ភ្នែក​ទាំង​២​ដែរ ដោយ​បន្សល់​ទុក​កូនប្រុស​ម្នាក់​ឲ្យ​បងស្រី​រ៉ាប់រង​ចិញ្ចឹម​។ តែ​ឥឡូវ នេះ​លោកតា អ៊ុ ប្លែក បាន​ទទួលមរណភាព​នៅ​អាយុ​៨៩​ឆ្នាំ នៅ​ព្រឹក​ថ្ងៃ​៣​កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព​,​ស​២៥៦១ ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៧​នេះ ដោយ​បន្សល់​ទុក​កូនស្រី​ពិការ​ភ្នែក​ម្នាក់ និង​ចៅប្រុស​ម្នាក់​កំពុង​សិក្សា​។ ដោយ​ពិនិត្យ​ឃើញ​ជីវភាព​ជាក់ស្តែង របស់​លោកតា អ៊ុ ប្លែក ឯកឧត្តម រ័​ត្ន ស្រ៊ា​ង អតីត​មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ក៏​បាន​ជួយ​ឧបត្ថម្ភ​ជា​រៀង​រាល់​ខែ​នូវ​អង្ករ និង​ថវិកា សម្រាប់​ចិញ្ចឹមជីវិត ក្នុង​គ្រួសារ​នេះ​។

ទោះបីជា​ឯកឧត្តម រ័​ត្ន ស្រ៊ា​ង បាន​ត្រូវ​ផ្លាស់​ប្តូរ​ភារកិច្ច​ទៅ​បម្រើ​ការងារ​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​នៅ​រាជធានី​ភ្នំពេញ និង​ជា​មេបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ​ក្តី ក៏​ឯកឧត្តម​បាន​ផ្តាំផ្ញើ​ដល់​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ជា​បន្តបន្ទាប់ ជួយ​ផ្គត់ផ្គង់​លើ​ជីវភាព​របស់​លោកតា​ផង​ដែរ​។ ជាក់ស្តែង​នៅ ថ្ងៃ​៣​កើត ខែបុស្ស ឆ្នាំរកា​នព្វស័ក ព​,​ស​២៥៦១ ថ្ងៃ​ទី ២០ ខែធ្នូ ឆ្នាំ​២០១៧​នេះ លោក​វរសេនីយ៍ឯក ស ប៊ុ​ន​សឿង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ តំណាង​លោក ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ព្រមទាំង​សហការី​ជា​ច្រើន​នាក់ បាន​នាំ​យក​អំណោយ​របស់​អង្គភាព​អាវុធហត្ថ រួម​មាន អង្ករ​១​កា​រ៉ុ​ង ទឹកត្រី​៣​យួរ ទឹកស៊ីអ៊ីវ​៣​យួរ ព្រមទាំង​ថវិកា​មាន​ចំនួន​១.២០០.០០០​រៀល​យក​ទៅ​ចូលរួម​បុណ្យសព​លោកតា អ៊ុ ប្លែក អាយុ​៨៩​ឆ្នាំ ដែល​កំពុង ធ្វើ​បុណ្យសព​តាម​ប្រពៃណី​នៅ​ភូមិ អង្គា​បុស្ស ឃុំ​កោះ​ពង​សត្វ ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ​តាម​ការ​គួរ​។

ក្នុង​នោះ​លោក​វរៈ​ឯក ស ប៊ុ​ន​សឿង បាន​មាន​ប្រសាសន៍​ក្នុង​កន្លែង​បុណ្យសព​ថា​៖ កាលពី​លោកតា អ៊ុ ប្លែក នៅ​រស់​គាត់​មានកូន​ស្រី​ម្នាក់​ទៀត​ពិការ​ភ្នែក​ដូច​រូប​គាត់​ដែរ ដោយ​មើលឃើញ​ក្រុម​គ្រួសារ​ពិបាក​ក្នុង​ការ​រកស៊ី​ចិញ្ចឹមជីវិត​ខ្លាំង​ពេក ទើប​លោក​ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង អតីត​មេ​បញ្ជា​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បច្ចុប្បន្ន​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កង​រាជ​អា​វុ​ហត្ថ​រាជធានី​ភ្នំពេញ បាន​ជួយ​ចិញ្ចឹម លោកតា និង​កូន​ពិការ​ភ្នែក​រយៈពេល​៥​ឆ្នាំ ក្នុង​១​ខែ​គាត់​បាន​ជួយ​ឧបត្ថម្ភ​មាន​ថវិកា​២០​ម៉ឺន​រៀល និង​អង្ករ ៣២​គីឡូ រហូត​ដល់​ថ្ងៃ​គាត់​ស្លាប់​។ លោក​វរៈ​ឯក ស ប៊ុ​ន​សឿង បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា កូន​លោកតា អ៊ុ ប្លែក រស់នៅ​ដោយ​ពិការ​ភ្នែក​តែ​ម្នាក់ឯង ដោយ​គ្មាន​អ្នក​ទីពឹង​នោះ លោក​យក​ទៅ​ជម្រាប​ថ្នាក់លើ​ដើម្បី​ជួយ​ដោះស្រាយ​បន្ត​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ