ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​បាន​ជនសង្ស័យ​២​នាក់ បញ្ជូន​ទៅ​តុលាការខេត្ត

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ នៅ​វេលា​ម៉ោង​០៨ និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​២០ ខែ ធ្នូ ឆ្នាំ​២០១៧ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ដោយ​មានការ​ចូលរួម​សហ​ការណ៍​ពី​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ស្ល​ក្រាម…

ខេត្តសៀមរាប ៖ នៅ​វេលា​ម៉ោង​០៨ និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​២០ ខែ ធ្នូ ឆ្នាំ​២០១៧ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ដោយ​មានការ​ចូលរួម​សហ​ការណ៍​ពី​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ស្ល​ក្រាម និង​កម្លាំង​ប្រជា​ការពារ​ភូមិ​បាន​ចុះ​បង្ក្រាប​ករណី​រក្សា​ទុក និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារ ធាតុ​ញៀន​នៅ​លំនៅ​ដ្ឋា​ន​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​ខេត្តសៀមរាប ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​២​នាក់ រួច​បញ្ជូន​ទៅ​តុលាការខេត្ត ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​។

តាម​ប្រភព​ពី​សមត្ថកិច្ច​ជំនាញ​បាន​ប្រាប់​ថា ជនសង្ស័យ​ចំនួន​០២​នាក់ ក្នុង​នោះ​មាន​៖ ០១/​ឈ្មោះ សឿង វ៉ា​ន់ ហៅ​តុ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​កម្មករ​ដឹក​ខ្សាច់ ទីលំនៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង ខេត្តសៀមរាប (​រក្សា​ទុក និង​ជួញដូរ មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ០២/​ឈ្មោះ ជុំ វិត ភេទ​ប្រុស អាយុ ១៤​ឆ្នាំ មុខរបរ​កម្មករ​ដឹក​ខ្សាច់ ទីលំនៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង ខេត្តសៀមរាប (​រក្សា​ទុក និង​ជួញដូរ មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​)​។

បន្ទាប់​ពី​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ជនសង្ស័យ ក្នុង​នោះ​កម្លាំង​យើង​បាន​ដកហូត​វត្ថុ​តាង​រួម​មាន ម្សៅ​មេ​តំ​ហ្វេ​តា​មីន ប្រភេទ​ទឹកកក​ចំនួន​០៣​កញ្ចប់ ទំងន់​០,៤​ក្រាម ទាំង​សំបក ឧបករណ៍​ប្រើប្រាស់ និង​សម្ភារ​វេច​ខ្ចប់​ថ្នាំ​ញៀន​មួយ​ចំនួន​។ បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង ត្រូវ​កម្លាំង​ជំនាញ បាន​រៀបចំ​កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង នៅ​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០១៧ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ