ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​គ្រោះថ្នាក់​ចរាចរ​រថ​យ​ត្ត​ច្នៃ​បុក​ជាមួយ​ម៉ូតូ

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រថ​យ​ត្ត​ច្នៃ​បុក​ជាមួយ​ម៉ូតូ​បត់​ឆ្វេង​មិន​មើល​ក្រោយ បណ្តាល​ឱ្យ​រង​របួសស្រាល​២​នាក់ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​លាង​របួស​នៅ​មណ្ឌល​សុខភាព​ភ្នំ​ស្ពង់ ។ ចំណែកឯ​ម៉ូតូ​ទទួល​រង​ការ​ខូចខាត​ស្រាល ត្រូវ​បាន​ម្ចាស់​យក​ទៅ​ជួសជុល​នៅ​ក្រុងប៉ៃលិន ។ ហេតុការណ៍​នេះ…

ខេត្ត​ប៉ៃលិន ៖ រថ​យ​ត្ត​ច្នៃ​បុក​ជាមួយ​ម៉ូតូ​បត់​ឆ្វេង​មិន​មើល​ក្រោយ បណ្តាល​ឱ្យ​រង​របួសស្រាល​២​នាក់ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​លាង​របួស​នៅ​មណ្ឌល​សុខភាព​ភ្នំ​ស្ពង់ ។ ចំណែកឯ​ម៉ូតូ​ទទួល​រង​ការ​ខូចខាត​ស្រាល ត្រូវ​បាន​ម្ចាស់​យក​ទៅ​ជួសជុល​នៅ​ក្រុងប៉ៃលិន ។

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​0១​និង​១៣​នាទី​រសៀល ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០១៧ ស្ថិត​នៅ​ត្រង់​ចំណុច​ភូមិ​ភ្នំ​ស្ពុង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដែល​បណ្តាល​ឲ្យ​រង​របួសស្រាល​០២​នាក់ ខូចខាត​ម៉ូតូ​១​គ្រឿង ។

ប្រភព​ព័ត៌មាន​ពី​នគរបាល​ចរាចរណ៍ បានឱ្យ​ដឹង​ថា អ្នកបើកបរ​ម៉ូតូ​ឈ្មោះ ឆុ​ន ឈឿ​ន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​កំពុងចំឡង​ក្រោម ឃុំ​តា​គ្រី ស្រុក​កំ​រៀង ខេត្តបាតដំបង របួសស្រាល ដោយ​បើកបរ​ម៉ូតូ​ម៉ាក​ហុងដា​អិ​ម​អេស​អិ​ច (HONDA MSX) ពណ៌​ក្រហម គ្មាន​ស្លាក​លេខ រង​ការ​ខូចខាត​ស្រាល ។

ចំណែក​អ្នក​រួម​ដំណើរ​ម្នាក់ ឈ្មោះ សាញ់ ឆេ​ង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​កំពង់ចំឡង​ក្រោម ឃុំ​តា​គ្រី ស្រុក​កំ​រៀង ខេត្តបាត់ដំបង រង​របួសស្រាល ។

ប្រភព​ដដែល​បន្ត​ទៀត​ថា អ្នកបើកបរ​រថយន្ដ​ច្នៃ​ឈ្មោះ អៀង ស​ល្យ អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​វាល ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន គ្មាន​របួស ។ មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ស្រាប់តែ​មាន​ម៉ូតូ​១​គ្រឿង​បត់​ឆ្វេង​មើល​ក្រោយ ក៏​ត្រូវ​រថយន្ត​បុក​ពេញទំហឹង បណ្តាល​ឱ្យ​ដួល​រង​របួស​តែ​ម្តង ។ ក្រោយ​ពី​ធ្វើការ​វាស់វែង នគរបាល​បាន​នាំ​ជន​រង​គ្រោះ និង​ម្ចាស់​រថយន្ត​ទៅ ដើម្បី​សង​ថ្លៃ​ការ​ខូចខាត និង​អប់រំ ឱ្យ​បើកបរ​ត្រូវ​តាម​ផ្លូវច្បាប់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ