ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំបូរម៉្លេះ ករណីគ្រឿង​ញៀន

6 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី​៖ កម្លាំង​ការិយាល័យ​ជំនាញ​ បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ និង​រក្សា​ទុក​នូវ​​សារធាតុ​ញៀន ដោយ​បាន​ប្រើ​វិធាន​ញុះញង់​ឱ្យ​លក់​ ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​០៤​ និង​៤៥​នាទីរសៀល​ថ្ងៃ​​​ទី​១៩ ​​ឆ្នូ  ស្ថិត​នៅ​ចំណុច​ផ្ទះ​​ជនសង្ស័យផ្ទាល់ ​ក្នុង​​ភូមិ​អូ​រក​ន្ទិ​ល…

ខេត្តរតនគិរី​៖ កម្លាំង​ការិយាល័យ​ជំនាញ​ បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ និង​រក្សា​ទុក​នូវ​​សារធាតុ​ញៀន ដោយ​បាន​ប្រើ​វិធាន​ញុះញង់​ឱ្យ​លក់​ ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​០៤​ និង​៤៥​នាទីរសៀល​ថ្ងៃ​​​ទី​១៩ ​​ឆ្នូ  ស្ថិត​នៅ​ចំណុច​ផ្ទះ​​ជនសង្ស័យផ្ទាល់ ​ក្នុង​​ភូមិ​អូ​រក​ន្ទិ​ល សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង​ ដោយ​ឃាត់ខ្លួន​ជន​សង្ស័យ​​បាន​៣នាក់ និងម្នាក់ទៀតរត់រួច​  ។

​​ជនសង្ស័យ​ទាំង៤​នាក់​ ១-​ឈ្មោះសាន់ សុទ្ធ ហៅងឺ ​អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​កន្លែង​កើតហេតុ
២-​ឈ្មោះម៉េ​ង ឡាយ ​​អាយុ​៣០​ឆ្នាំ​  មាន​ទីលំនៅ​ភូមិ​ជ័យ​ជំនះ ​សង្កាត់​ឡា​បាន​សៀ​ក ​ក្រុង​បាន​លុង​ខេត្ត​រតនគិរី (រត់គេច​ខ្លួន​បាត់) ៣-​ឈ្មោះ សាយ ម៉ា ​​អាយុ​២០​ឆ្នាំ​ ​មាន​ទីលំនៅ​ភូមិ​ប៉ុង ឃុំ​ប៉ុង ស្រុក​វើ​ន​សៃ​ខេត្តរតនគិរី ៤-​ឈ្មោះម៉​ង់ ស៊ី​ណេ​ត ​​អាយុ​២៥​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ហ្វាំ​ង ឃុំ​ហ្វាំ​ង​ស្រុក​វើ​ន​សៃ ខេត្តរតនគិរី​។ក្រោយ​ពី​ឃាត់ខ្លួន ​សមត្ថកិច្ច​ដកហូត​បានវត្ថុតាងមាន​ម៉ា​ទឹកកក៦​ថង់ ២​ថង់​ធំ​ល្មម និង​៤​ថង់​តូច​ទម្ងន់ ៥.៩២​ក្រាម ​ទាំង​សំបក​ថង់ប្រាក់​រៀល​ចំនួន​៣៥០.០០០​រៀល​ (​លុយ​ញុះ​ញ៉​ង់​)ខ្សែដៃ​​ចំនួន​១​ខ្សែ​ធ្វើ​អំពី​លោហៈធាតុ​ពណ៌​លឿងខ្សែ​.ក​ ​១ខ្សែ​មាន​បណ្តោង​ព្រះ​៤ ធ្វើ​អំពី​លោហៈធាតុ​ពណ៌​លឿង
ចិញ្ចៀន​​ដាំ​ត្បូង​ចំនួន​១ វង់ជញ្ជីង​ថ្លឹង​ថ្នាំ​ចំនួន​១ទូរស័ព្ទ​ដៃ​ចំនួន​៤ គ្រឿង ថង់​សម្រាប់​ច្រក​រំលែក​មួយ​ចំនួន នឹង​រថយន្ត​ម៉ាក កាម​រី សេរី​ចាស់ ពណ៌​ស្លែ ចំនួន​១​គ្រឿង​។

បច្ចុប្បន្ ន​ជនសង្ស័យ​បាន​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​​ ។

អត្ថបទសរសេរ ដោយ