ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​អញ្ជើញ​ជូន​ដំណើរ​ពល​ទាហាន​១១៥​រូប​ចូល​សាលា​ហ្វឹកហ្វឺន

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ លោក​ម៉ែ​ន វិបុល អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មាន​ប្រសាសន៍​ថា ជា​ភ័ព្វសំណាង​ណាស់​ដែល​នាយទាហាន និង​ពល​ទាហាន​យើង​នា​ពេល​បច្ចុប្បន្ន​នេះ​បាន​ស្ម​គ្រ័​ចិត្ត​ចូល​បម្រើ​ក្នុង​ជួរ​កងទ័ព​ចំ​ពេល​ដែល​ប្រទេស​ជាតិ យើង​មាន​សុខ​សន្តិភាព​ពេញលេញ ដូច្នេះ​ក្រៅពី​មាន​កាតព្វកិច្ច​ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី ការពារ​ព្រះមហាក្សត្រ…

ខេត្តស្វាយរៀង ៖ លោក​ម៉ែ​ន វិបុល អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មាន​ប្រសាសន៍​ថា ជា​ភ័ព្វសំណាង​ណាស់​ដែល​នាយទាហាន និង​ពល​ទាហាន​យើង​នា​ពេល​បច្ចុប្បន្ន​នេះ​បាន​ស្ម​គ្រ័​ចិត្ត​ចូល​បម្រើ​ក្នុង​ជួរ​កងទ័ព​ចំ​ពេល​ដែល​ប្រទេស​ជាតិ យើង​មាន​សុខ​សន្តិភាព​ពេញលេញ ដូច្នេះ​ក្រៅពី​មាន​កាតព្វកិច្ច​ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី ការពារ​ព្រះមហាក្សត្រ ការពារ​រដ្ឋធម្មនុញ្ញ ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ គឺ​មាន​ភារកិច្ច​ដ៏​ធំ​មួយទៀត គឺ​ការពារ និង​ថែរក្សា​ឲ្យ​បាន​គង់វង្ស​នូវ​សុខ​សន្តិភាព​ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជា​ប្រមុខ​បាន​តស៊ូ​លះបង់​ទាំង​កម្លាំងកាយ ដូច្នេះ​យើង​ជា​ទា​ហ៊ាន​ត្រូវ​តែ​បន្តវេន​ការពារ​សន្តិភាព​ឲ្យ​គង់វង្ស ។

លោក​ម៉ែ​ន វិបុល អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​ក្រុមការងារ​ជ្រើសរើស​ពល​ទាហាន​បំពេញ​ក្រប​ខណ្ឌ​ឲ្យ​យោធភូមិ​ភាគ​ទី​១ កងទ័ពជើងគោក ខេត្តស្វាយរៀង​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល ជាមួយ​ពល​ទាហាន​ស្ម័គ្រចិត្ត បំពេញ​ក្របខ័ណ្ឌ​កងពលតូច​អន្តរាគមន៍​លេខ​១២៨ យោធភូមិ​ភាគ​ទី​១ ព្រមទាំង​ពល​ទាហាន​ស្ម័គ្រចិត្ត​ដែល​ទើប​ជ្រើសរើស​ថ្មី ទាំង​១១៥​រូប សរុប​ជិត​២០០​នាក់ ។
លោក​អភិបាលខេត្ត​មាន​ប្រសាសន៍​ថា ក្នុង​នាម​រដ្ឋបាល​ខេត្ត​ខ្ញុំ​សូម​ចូលរួម​អបអរសាទរ​ជាមួយនឹង​លទ្ធផល​ដ៏​ប្រសើរ​ដែល​ពល​ទាហាន​ស្ម័គ្រចិត្ត​ទាំង​១១៥​រូប ទទួល​បាន​នៅ​ពេល​នេះ​ដែល​មិន​ត្រឹមតែ​ជា​មោ​ទ​ភាព​សម្រាប់​ខ្លួនឯង​ប៉ុណ្ណោះ​ទេ ។

លោក​ម៉ែ​ន វិបុល​ក៏​បាន​ថ្លែង​នូវ​ការ​កោតសរសើរ និង​អរគុណ​ចំពោះ​លោក​មេ​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្វាយ​រៀង បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ក្នុង​នាម​ជា​សេនាធិការ​ឲ្យ​ក្រុមការងារ​ជ្រើសរើស​ពល​ទាហាន​បំពេញ​ក្របខ័ណ្ឌ​ឲ្យ​យោធភូមិ​ភាគ​ទី​១​កងទ័ពជើងគោក​ខេត្តស្វាយរៀង ដែល​បាន​អនុវត្ត​តួនាទី​ភារកិច្ច​របស់​ខ្លួន​យ៉ាង​យកចិត្តទុកដាក់ និង​សកម្ម​បំផុត​ដោយ​បាន​ចុះ​ធ្វើការ​ផ្សព្វផ្សាយ និង​ចែក​ពាក្យ​ស្នើ​សុំ​ដល់​គ្រប់​មូលដ្ឋាន​នៅ​ទូ​ទាំង​ខេត្ត​នាំ​ឲ្យ​សម្រេច​បាន​នូវ​ផែនការ​ជ្រើសរើស យុវជន​ស្ម័គ្រចិត្ត​ប្រកបដោយ​សក្ដានុពល​ទាំង​១១៥​រូប ចូល​បម្រើ​ក្នុង​ជួរ​កង​យោធពលខេមរភូមិន្ទ ។

ក្នុង​ឱកាស​នេះ​លោ​អភិបាលខេត្ត​ក៏​បាន​ធ្វើការ​ផ្ដាំផ្ញើ​ដល់​ពល​ទាហាន​ស្ម័គ្រចិត្ត​ទាំងអស់​ដែល​នឹង​ត្រូវ​បញ្ជូន​ទៅ​សាលា​ហ្វឹកហ្វឺន នា​ពេល​ខាង​មុខ​ត្រូវ​យកចិត្តទុកដាក់​ខិតខំ​រៀនសូត្រ រក្សា​ឲ្យ​បាន​នូវ​សាមគ្គីភាព​មិន​ត្រូវ​សេព​គ្រឿង​ស្រវឹង​នៅ​ពេល​ហ្វឹកហាត់ និង​ក្នុង​ម៉ោង​រៀនសូត្រ ត្រូវ​គោរព​ឲ្យ​បាន​ម៉ឺងម៉ាត់ នូវ​វិន័យ បទបញ្ជាផ្ទៃក្នុង​ក្នុង​វគ្គ និង​ពេលវេលា​រៀនសូត្រ ។ ជា​ចុងបញ្ចប់​ឯកឧត្ដម​អភិបាល​បាន​ឧបត្ថម្ភ​ដល់​ពល​ទាហាន​ស្ម័គ្រចិត្ត​ទាំង​១១៥​នាក់ ក្នុង​១​នាក់​ទទួល​បាន​ថវិកា ៥​ម៉ឺន​រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ