ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រចណ្ឌប្រពន្ធរត់មកលោតទឹកពីលើស្ពានគីហ្ស៊ុណា

6 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ មាន​ហេតុ​ការ​ណ៏​ភ្ញាក់ផ្អើល ដោយ​បុរស​ខ្មែរ​ម្នាក់​ឈ្មោះ ឃុន លី​ឡាយ អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​អូរ​ឈ្លើង ឃុំ​កោះ​រកា ស្រុក​កំពង់សៀម…

ខេត្តកំពង់ចាម ៖ មាន​ហេតុ​ការ​ណ៏​ភ្ញាក់ផ្អើល ដោយ​បុរស​ខ្មែរ​ម្នាក់​ឈ្មោះ ឃុន លី​ឡាយ អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​អូរ​ឈ្លើង ឃុំ​កោះ​រកា ស្រុក​កំពង់សៀម បាន​គិត​ខ្លី​សំរេចចិត្ត​មក​លោតទឹក​ទន្លេ​មេ​គង្គ​ពីលើ​ស្ពាន​គី​ហ្ស៊ុ​ណា​ត្រង់​ចន្លោះ​ប៉េ​៨ និង​ប៉េង​៩ ស្ថិត​នៅ​ក្នុង​សង្កាត់​វាលវង់ ក្រុង​កំពង់ចាម នៅ​វេលាម៉ោង​១​និង​៥០​នាទី​រសៀល ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៧ ដើម្បី​ប៉ង​ធ្វើ​អត្តឃាត ។ តែ​សំណាងល្អ​ត្រូវ​បាន​ទូក​នេសាទ​ខ្មែរ​អ៊ិ​ស្លា​ម​ចេញ​មក​ជួយ​អន្ត​រាគ​ម៏​ទាន់​ពេលវេលា ។

មន្ត្រី​នគរបាល​ប៉ុ​ស្ត៏​រដ្ឋបាល​សង្កាត់​វាលវង់​ប្រាប់​ឲ្យ​ដឹង​ថា នៅ​ពេល​មុន​កើតហេតុ​បុរស​ខាងលើ​នេះបាន​ឈ្លោះ​ជាមួយនឹង​ប្រពន្ធ​របស់​ខ្លួន​ហើយ​បាន​ពឹង​ឲ្យ​មិត្តភក្តិ​ម្នាក់​យក​ម៉ូតូ​១​គ្រឿង​ហើយ​បាន​ជិះចេញ​មក​លើ​ស្ពាន​គី​ហ្ស៊ូ​ណា ដំបូង​បាន​នាំ​គ្នា​អង្គុយ​លេង​មួយសន្ទុះ​ធំ​បន្ទាប់​មក​ក៏​បាន​ឡើង​លើ​បង្កា​ន់ដៃ​ស្ពាន​ហើយ​បាន​លោត​ទន្លាក់​ខ្លួន​ចូល​ទៅ​ក្នុង​ទឹកទន្លេ​តែ​ម្តង ។

មន្ត្រី​នគរបាល​ប៉ុ​ស្ត៏​រដ្ឋបាល​សង្កាត់​វាលវង់​ប្រាប់​បន្ត​ថា មុន​ពេល​លោតទឹក​នោះ​ដំបូង​មិត្តភក្តិ​ដែល​បានជិះ​ម៉ូតូ​ទៅ​ជាមួយ​នោះ​បាន​បំភ្លឺ​ឲ្យ​ដឹង ចំពោះ​មូលហេតុ​ដែល​បុរស​នេះ​ដាច់​ចិត្ត​មក​លោតទឹក​ពីលើ​ស្ពាន​ដោយសារ​តែ​កើតរោគ​ប្រចណ្ឌ​ប្រពន្ធ​របស់​ខ្លួន តែ​មិន​បាន​បញ្ជាក់​ថា ជាមួយនឹង​បុរស​ណា​ម្នាក់​នោះទេរ​ហូត​ដល់​មានការ​ឈ្លោះប្រកែក​គ្នា​ទៅ​វិញ​ទៅ​មក ។ ហើយ​បន្ទាប់​មក​ត្រូវ​បាន​ឪពុក​ម្តាយ​ស្តីបន្ទោសឲ្យ​ទៀត​ទើប​ខឹង​ក្តៅចិត្ត​មិន​ចង់​រស់​ក៏​ហៅ​មិត្តភក្តិ​ឲ្យ​យក​ម៉ូតូ​មក​ដោយ​បុរស​នេះ​ជា​អ្នក​ឌុ​ប​ចេញ​មកកាន់​ស្ពាន​គី​ហ្ស៊ុ​ណា​ក្រុង​កំពង់ចាម ។

ស្រប​ពេល​ដែល​មក​ដល់​លើ​ស្ពាន​ដំបូង គេ​បានឮ​ការ​សន្ទនា​តាមទូរស័ព្ទ​រវាង​បុរស​នេះ​ជាមួយនឹង​បង ដោយ​មិនដឹង​ជា​និយាយ​អ្វីខ្លះ​ទេ បន្ទាប់​មក​បងប្រុស​ក៏​បាន​ជិះម៉ូតូ​មក​ដល់​លើ​ស្ពាន​ហើយ​បាន​ស្តីបន្ទោស​ឲ្យ​ប្អូន​និយាយ​មិន​ទាន់​នឹង​ផុត​ពី​មាត់​ផង​ក៏​ស្រាប់តែ​បុរសគិត​ខ្លី​នេះ​បាន​លោត​ចូល​ទៅ​ក្នុង​ទឹកទន្លេ​បាត់ តែ​សំណាងល្អ​ត្រូវ​បាន​ទូក​នេសាទ​ខ្មែរ​អ៊ិ​ស្លា​ម​ចេញ​ទៅជួយ​សង្គ្រោះ​ទាន់​ពេល​នឹង​បាន​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ