ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើករថយន្ត​លឿន​ជាន់​ហ្វ្រាំង​បង្ខំ​ក្រឡាប់​ជា​ច្រើន​ត្រលប់ស្លា.ប់ម្នាក់

6 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ស្ត្រី​ម្នាក់​បាន​ស្លាប់ និង​ម្នាក់​របួសធ្ងន់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​មួយ ដែល​កើតឡើង​នៅ​លើ​ផ្លូវ​ក្រាល​គ្រោះ​ក្រហម​ស្ថិត​ក្នុង​ចំណុច​ភូមិ​ទ័ព​បោះ ឃុំ​ធ្លក​វៀន ស្រុក​សាមគ្គី​មាន​ជ័យ ខេត្តកំពង់ឆ្នាំង ។…

ខេត្តកំពង់ឆ្នាំង ៖ ស្ត្រី​ម្នាក់​បាន​ស្លាប់ និង​ម្នាក់​របួសធ្ងន់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​មួយ ដែល​កើតឡើង​នៅ​លើ​ផ្លូវ​ក្រាល​គ្រោះ​ក្រហម​ស្ថិត​ក្នុង​ចំណុច​ភូមិ​ទ័ព​បោះ ឃុំ​ធ្លក​វៀន ស្រុក​សាមគ្គី​មាន​ជ័យ ខេត្តកំពង់ឆ្នាំង ។ ហេតុ​ការ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៥០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​១៩ ខែ​ឆ្នូ ឆ្នាំ​២០១៧ ខណៈ​ដែល​រថយន្ត​ម៉ាក​ស៊ី​ណាមួយ​គ្រឿង បើក​លឿន​ជាន់​ហ្វ្រាំង​បង្ខំ បណ្តាល​ឲ្យ​ក្រឡាប់​ធ្លាក់​ផ្លូវ ។

អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ មាន​រថយន្ត​ម៉ាក​តូ​យ៉ូ​តា​ស៊ី​ណា ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AK-៧៤០៥ បើកបរ​ដោយ​ឈ្មោះ ស៊ី ផាត ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិ​ធ្លក​រលើង ឃុំ​ក្រាំង​ល្វា ស្រុក​សាមគ្គី​មាន​ជ័យ បាន​ដឹក​ភ្ញៀវ​ទៅ​ភ្នំពេញ ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ បាន​ជាន់​ហ្វ្រាំង​បង្ខំ បណ្ដាល​ឲ្យ​រេ​ចង្កូត​ក្រឡាប​ធ្លាក់​ផ្លូវ​ចូល​ក្នុង​ព្រៃ ។ ក្នុង​ហេតុ​ការ​នោះ បណ្ដាល​ឲ្យ​ស្ត្រី​ឈ្មោះ សួន ថន អាយុ​៦៨​ឆ្នាំ រស់នៅ​ភូមិ​ធ្លក​រលើង ឃុំ​ក្រាំង​ល្វា ស្រុក​សាមគ្គី​មាន​ជ័យ បាន​ស្លាប់​ក្នុង​រថយន្ត ចំណែក​ស្ត្រី​ម្នាក់​ទៀត​ឈ្មោះ ឌួ​ង ផង់ ភេទ​ស្រី អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​ជន​រង​គ្រោះ​បាន​របួសធ្ងន់ ។ ក្រោយ​ពេល​កើតហេតុ អ្នកបើកបរ​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់ ។

សមត្ថកិច្ច​បាន​ទៅ​ពិន​ត្យ​កន្លែង​កើតហេតុ ដើម្បី​ធ្វើការ​វាស់វែង និង​បាន​ប្រគល់​សព​ស្ត្រី​រង​គ្រោះ​ទៅ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​ជន​រង​គ្រោះ​ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​កំពង់ត្រឡាច ។ ដោយឡែក រថយន្ត​ត្រូវ​បាន​កម្លាំង​នគរបាល​អូស​យក​មក​រក្សារ​ទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ធ្លក​វៀន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ