ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ពល​ទាហាន​ថ្មី​ចំនួន​៤៧​នាក់​ទៅ​រៀនសូត្រ​នៅ​ខេត្តបាត់ដំបង

6 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ ឯកឧត្តម​បណ្ឌិត ម៉ៅ ធនិន អភិបាល​នៃ​គណ​អភិបាលខេត្ត​ពោធិ៍សាត់ បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​នាយទាហាន -​រង និង​ពល​ទាហាន ក្នុង​ពិធី​ជូន​ដំណើរ​ពល​ទាហាន​ដែល​ទើប​ជ្រើសរើស​ថ្មី​ចំនួន​៤៧​នាក់…

ខេត្តពោធិ៍សាត់ ៖ ឯកឧត្តម​បណ្ឌិត ម៉ៅ ធនិន អភិបាល​នៃ​គណ​អភិបាលខេត្ត​ពោធិ៍សាត់ បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​នាយទាហាន -​រង និង​ពល​ទាហាន ក្នុង​ពិធី​ជូន​ដំណើរ​ពល​ទាហាន​ដែល​ទើប​ជ្រើសរើស​ថ្មី​ចំនួន​៤៧​នាក់ ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៧ បញ្ចូល​ទៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​កង​យោធពលខេមរភូមិន្ទ នៅ​តំបន់​ប្រតិបត្តិការ​សឹក​រង​ពោធិ៍សាត់ ។

ក្នុង​ឱកាស​នោះ​ក៍បាន​ការ​និមន្ត និង​ចូលរួម​ពី​សំណាក់​ព្រះ​មេគណ​ខេត្ត មេបញ្ជាការ​កងកម្លាំងប្រដាប់អាវុធ និង​ប្រធាន​- អនុប្រធាន​មន្ទីរ​នានា​ក្នុង​ខេត្ត​ផង​ដែរ ។ បន្ទាប់​ពី​មតិ​ស្វាគមន៍​លោក​ឧត្តមសេនីយ៍ ប៉ែន ណា​វណ្ណ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ពោធិ៍សាត់​រួច​មក លោក​វរសេនីយ៍ឯក ឯក សឹម ប្រធាន​ផ្នែក​ជ្រើសរើស​ទ័ព​បាន​រាយការណ៍​ថា ក្រោយ​ពី​បាន​ទទួល​ផែនការ​យោធភូមិ​ភាគ​ទី​៥ ។

​តំបន់​ប្រតិបត្តិការ​សឹក​រង​ពោធិ៍សាត់​បាន​អញ្ជើញ​អង្គភាព និង​សា​ម៉ី​ខ្លួន​ដែល​មានការ​ពាក់ព័ន្ធ​ដូច​ជា​ផ្នែក​ជ្រើសរើស​ទ័ព​ស្រុក​ក្រុង កងរាជអាវុធហត្ថ ស្នងការ​អធិការ និង​ប៉ុស្តិ៍​រដ្ឋបាល​គ្រប់​ឃុំ​សង្កាត់ ប្រជុំ​ពិភាក្សា​អំពី​បញ្ហា​នេះ ។ ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០១៧ ផ្នែក​ជ្រើសរើស​ទ័ព​ស្រុក​ក្រុង បាន​ចុះ​ទៅ​ដល់​គោលដៅ​បញ្ជារ​ការដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ក្រុង ដើម្បី​ចែក​ពាក្យ​ដល់​យុវជន​ស្ម័គ្រចិត្ត​ចូល​បំរើ​ក្នុង​ជួរ​កង​យោធពលខេមរភូមិន្ទ ព្រមទាំង​មានការ​ផ្សព្វផ្សាយ​តាម​វិទ្យុ ទូរទស្សន៍ អនុ​គណកម្មការ​ឃោសនា​ផ្សព្វផ្សាយ​រយៈពេល​៣៣​ថ្ងៃ​ផង​ដែរ ។

ពល​ទាហាន​ជ្រើសរើស​ថ្មី​បញ្ចូល​ក្រប​ខណ្ឌ​នៃ​កង​យោធពលខេមរៈភូមិន្ទ​នៅ​តំបន់​ប្រតិបត្តិការ​សឹក​រង​ពោធិ៍សាត់​ដែល​ត្រូវ​បញ្ជូន​ទៅ​រៀនសូត្រ​នៅ​យោធភូមិ​ភាគ​ទី​៥​ខេត្តបាត់ដំបង​នា​ពេល​នេះ​មាន​ចំនួន​៤៧​នាក់ ។ ដោយឡែក​ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និង​ខេត្ត​ប៉ៃលិន ក៍​ត្រូវ​បញ្ជូន​ទៅ​ក្នុង​ថ្ងៃ​ជាមួយ​គ្នា​នេះ​ដែរ ។

ឯកឧត្តម​បណ្ឌិត​ម៉ៅ ធនិន អភិបាល​នៃ​គណ​អភិបាលខេត្ត​ពោធិ៍សាត់​បាន​លើក​ឡើង​ថា ការ​ជ្រើសរើស​ទ័ព​នា​ពេល​នេះ គឺ​ដើម្បី​បំពេញ​ក្របខ័ណ្ឌ​ឲ្យ​យោធភូមិ​ភាគ​ទី​១​កងទ័ពជើងគោក ។ កងទ័ព​ជា​របង និង​ជា​ជញ្ជាំង​ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី និង​អាយុជីវិត​ប្រជាពលរដ្ឋ ។ មិនតែប៉ុណ្ណោះ កន្លង​មកនេះ ជួយ​ដក​ស្ទូង ច្រូតកាត់ បូមទឹក និង​ជួយ​សង្គ្រោះ អន្តរាគមន៍​ដល់​ប្រជាពលរដ្ឋ​ដែល​ជួប​គ្រោះ​មហន្តរាយ ឫ​បញ្ហា​ផ្សេង​ៗ​ផង​ដែរ ។ ឯកឧត្តម​មាន​ប្រសាសន៍​ថា កងទ័ព​មាន​សិទ្ធិ​ការពារ​រាជរដ្ឋាភិបាល ការពារ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល ដែល​ប្រ​សូត្រ​ចេញពី​ការ​បោះ​ឆ្នោត​ស្រប ច្បាប់ ។ ប្អូន​ៗ​ជា​ទំពាំង​ស្នង​ឫស្សី​ត្រូវ​មានចំណេះ​ដឹង ចំណេះធ្វើ គោរព​វិន័យ ស្ដាប់​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ មានចិត្ត​ក្លាហាន និង​ស្មោះត្រង់​ចំពោះ ជាតិ សាសនា ព្រះ​មហា​ក្ស​ត្យ​។

ចំណែក​ពល​ទាហាន​ថ្មី​ទាំង​៤៧​នាក់​ម្នាក់​ៗ​ទទួល​បាន​ក្រមា​០១ ថវិកា​៥​ម៉ឺន​រៀល បាយ​មួយ​ប្រអប់ និង​ទឹកបរិសុទ្ធ​មួយ​ដប សម្រាប់​ធ្វើ​ដំណើរ​ចេញ​ទៅ​សាលា​ហ្វឹកហាត់​យោធភូមិ​ភាគ​ទី​៥​ខេត្តបាត់ដំបង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ