ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃក្រោយ​សុំ​កុំ​រាង!! ​ចាប់​កូន​ថៅកែឈើ​យីហោ​«​វី​បុល​»

6 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត បាន​ចេញ​ដីកា​សម្រេច​ឃុំខ្លួន​កូន​ថៅកែឈើ​យីហោ​«​វី​បុល​»​​ជា​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត បន្ទាប់​ពី​ជន​នេះ​បាន​យកឈ្មោះ​ថា្ន​ក់ដឹកនាំ​មក​គំរាម​អ្នកកាសែត និង​អាជ្ញា​ធរមាន​សមត្ថកិច្ច ដើម្បី​កាង​អាជីវកម្ម​របស់​ខ្លួន ។ បើ​តាម​លោក ញឹក…

ខេត្តព្រៃវែង ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត បាន​ចេញ​ដីកា​សម្រេច​ឃុំខ្លួន​កូន​ថៅកែឈើ​យីហោ​«​វី​បុល​»​​ជា​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត បន្ទាប់​ពី​ជន​នេះ​បាន​យកឈ្មោះ​ថា្ន​ក់ដឹកនាំ​មក​គំរាម​អ្នកកាសែត និង​អាជ្ញា​ធរមាន​សមត្ថកិច្ច ដើម្បី​កាង​អាជីវកម្ម​របស់​ខ្លួន ។

បើ​តាម​លោក ញឹក រ៉ា​ន្នី អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត បាន​ឲ្យ​ដឹង​ថា នៅ​ល្ងាច​ថ្ងៃ​ទី​១៨ ខែធ្នូ លោក ឃ្លោក ពិសិដ្ឋ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត បាន​ចេញ​ដីកា​សម្រេច​ឃុំខ្លួនជន​ឈ្មោះ វី ចាន់​ណា ភេទ​ប្រុស អាយុ​២២​ឆ្នាំជា​និស្សិត​ឆ្នាំ​ទី​១​នៅ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា​(NPIC) មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ព្រៃ​ព្នៅ ឃុំ​ព្រៃ​ព្នៅ ស្រុក​ពារាំង ពី​បទ «​ប្រើប្រាស់​ដោយ​មិន​ប្រក្រតី​នូវ​ឋានៈ​ណាមួយ​»​ប្រព្រឹ​ត្ត​នៅ​ភូមិ​-​ឃុំ​របស់​ខ្លួន កាលពី​ថ្ងៃ​ទី​១៣​ខែធ្នូ ឆ្នាំ​២០១៧ វេលា​ម៉ោង​១​រសៀល តាម​បញ្ញត្តិ​មាត្រា​៦២០​នៃ​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជ​ជា​ណា​ចក្រ​កម្ពុជា ដោយ​យោង​តាម​ដីកា​សន្និដ្ឋានបញ្ជូន​រឿង​ឲ្យ​ស៊ើបសួរ​លេខ​៣៩៤ ចុះ​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៧ ។

គួ​រំឭក​ថា លោក ប៊ី វី ជា​ម្ចាស់​ដេប៉ូ​ឈើ​ឈ្មោះ​«​វី​បុល​» ដែល​មា​នទី​តាំងនៅ​ភូមិ​ព្រៃ​ព្នៅ​ឃុំ​ព្រៃ​ព្នៅ ស្រុក​ពារាំង បាន​មាន​ទំនាស់​ជាមួយ​អ្នកកាសែត​ចំនួន​៣​នាក់ រហូត​ឈាន​ដល់​ការ​ដាក់​ពាក្យបណ្តឹង​ទៀត​ផង ។ ក្រោយ​មក ជន​ឈ្មោះ វី ចាន់​ណា ដែល​ត្រូវជា​កូន​បាន​ទូរស័ព្ទ​មក​អ្នក​សារព័ត៌មាន​ដោយ​និយាយ​គំរាម​កំហែង​ថា បើអ្នកកាសែត​ទាំង​៣​នាក់​នោះ​ខ្លាំង មេ​ខ្ញុំ​គឺ​លោក ស សុខា ឲ្យ​ទៅ​ជួប​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ជាន់​​ទី​៧​បន្ទប់​លេខ​២ ដោយ​ទៅ​ជួប​ជាមួយ​សម្ដេច​តេ​ជោ​ផ្ទាល់​តែ​ម្ដង មិនបាច់​ប្ដឹងប្ដល់​អី​ទេ ព្រោះថា​កូន​ម្ចាស់​ដេប៉ូ​ឈើ​នេះ​គឺ​ធ្វើការ​នៅ​ជាមួយ​លោក ស សុខា បើ​ថា​ពិបាក​ពេក​ថ្ងៃ​ចន្ទ​ក្រោយ​ទៅ​ជួប​សម្ដេច​តែ​ម្ដង​ឲ្យ​ដឹង​រឿង ។

លុះដល់​ព្រឹក​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០១៧ ជន​ឈ្មោះ វី ចាន់​ណា ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ស្នងការ​រ​ដ្ឋា​ន​នគរបាល​ខេត្ត និង​កសាង​សំណុំរឿង​បញ្ជូន​មក​អយ្យការ​អម​សាលាដំបូង​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែធ្នូ ។
ទោះបីជា​យ៉ាងណា​ក៏​ដោយ គេ​សង្កេត​ឃើញ​ថា ជន​ឈ្មោះ វី ចាន់​ណា បាន​បង្ហោះ​សារ​ជា​វី​ដេ​អូ​សុំ​ទោស​សម្តេច​តេ​ជោ និង​លោក ស សុខា កាលពី​ល្ងាច​ថ្ងៃ​ទី​១៧ ខែធ្នូ ខណៈ​រូបគេ​កំពុង​ត្រូវ​បាន​ឃាត់ខ្លួន​សាកសួរ​នៅ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត ដើម្បី​ឱ្យ​ថ្នាក់ដឹកនាំ​អភ័យទោស​ដល់​កំហុស​របស់​ខ្លួន ។

នេះ​ជា​មេរៀន​មួយ​សម្រាប់​ជនខិលខូច​ដទៃ​ទៀត ដែល​តែងតែ​យកឈ្មោះ​អ្នកដឹកនាំ​ទៅ​គំរាម​គេឯង​ឱ្យ​ខ្លាច តែ​ភ្លេចខ្លួន​ថា សម្តី​ដែល​និយាយ​អួតអាង​យកឈ្មោះ​អ្នកដឹកនាំ​ទៅ​ប្រើ​ការពារ​ប្រយោជន៍​របស់​ខ្លួន ពិតជា​ត្រូវ​បាន​ថត​ទុក ។ ថ្ងៃក្រោយ​សុំ​កុំ​រាង !! ​

អត្ថបទសរសេរ ដោយ