ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាតករសម្លា.ប់នារីខារ៉ាអូខេ«ដឹឃ្វីន» ត្រូវក្របួចជាប់.កនៅឯខេត្តតាកែវ​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋមឱ្យដឹងថា ​បុរស​ឃាត​ករ​​​ចាក់សម្លាប់នារី​ខារ៉ាអូខេ «ដឹ​ឃ្វី​ន» ម្នាក់ ត្រូវសមត្ថកិច្ច​តាមស្រាវ​រហូតឃាត់ខ្លួន ដោយ​​​បញ្ជូន​មក​ដល់​អធិ​ការ​ដ្ឋាន​សែន​សុខ​​ កាលពីវេលា​ម៉ោង​១១​ព្រឹក​ថ្ងៃទី​១៩ ធ្នូ…

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋមឱ្យដឹងថា ​បុរស​ឃាត​ករ​​​ចាក់សម្លាប់នារី​ខារ៉ាអូខេ «ដឹ​ឃ្វី​ន» ម្នាក់ ត្រូវសមត្ថកិច្ច​តាមស្រាវ​រហូតឃាត់ខ្លួន ដោយ​​​បញ្ជូន​មក​ដល់​អធិ​ការ​ដ្ឋាន​សែន​សុខ​​ កាលពីវេលា​ម៉ោង​១១​ព្រឹក​ថ្ងៃទី​១៩ ធ្នូ នេះ ក្រោយ​ស្រាវជ្រាវ​រកឃើញ​នៅ​​ក្នុង​ទឹក​ដី​​​ខេត្ត​​តាកែវ ។

គួរបញ្ជាក់ថា កាល​វេលា​ម៉ោង​០៨ និង​៣០​នាទីព្រឹក​ថ្ងៃដដែល កម្លាំង​នគរបាល​ព្រហ្មទណ្ឌនៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ បាន​សហការ​ជាមួយ​កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ រាជ​ធានី​​ភ្នំពេញ  ធ្វើការ​​ឃាត់ខ្លួន​ជនសង្ស័យ​ជាឃាតករ​លើឈ្មោះ ស៊ុ​យ មេ​សា ហៅ​លូ ​អាយុ​២២​ឆ្នាំ ជា​លក់​អាវ​ជជុះ ស្នាក់​នៅ​ភូមិ​​ត្រាំ សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ ដោយជន​នេះមាន​ជាប់​ពាក់ព័ន្ធ​ករណី​ឃាតកម្មសម្លាប់នារី​ខារ៉ាអូខេ «ដឹ​ឃ្វីន»​ ​កាលពី​វេលា​ម៉ោង​១១​ និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៥ វិច្ឆិកា ស្ថិត​ត្រង់​ចំណុច​បន្ទប់​ជួល​លេខ​១០២ ជាន់​ទី​១ ក្នុងភូមិ​ទ្រុងមាន់ សង្កាត់​អូ​បែក​ក្អម ខណ្ឌ​សែន​សុខ​ ។

​គួររំលឹកថា​ នារី​បម្រើ​ការ​ក្នុង​ខារ៉ាអូខេ​ម្នាក់​ បាន​ស្រែក​ឱ្យ​គេ​ជួយ ដោយ​មាន​ស្នាម​ចាក់​នៅ​ត្រង់​ពោះ​ និង​ដៃ ហើយ​ក្រោយមក​ ក៏​បាន​ដាច់ខ្យល់​ស្លាប់​ពេល​បញ្ជូន​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ ដែល​ករណី​នេះ សង្ស័យ​ជា​ករណី​ជា​ឃាតកម្ម កើតឡើង​កាលពី​វេលា​ម៉ោង​១១​ និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៥ វិច្ឆិកា ស្ថិត​ត្រង់​ចំណុច​បន្ទប់​ជួល​លេខ​១០២ ជាន់​ទី​១ ក្នុងភូមិ​ទ្រុងមាន់ សង្កាត់​អូ​បែក​ក្អម ខណ្ឌ​សែន​សុខ ។ នារី​រង​គ្រោះ​ខាងលើ ឈ្មោះ សេក ស៊ី​យ៉ា ជា​អ្នកបំរើ​ការ​នៅ​ក្នុង​ខារ៉ាអូខេ «​ដឹ​ឃ្វី​ន​» ស្នាក់​នៅ​កន្លែង​កើត​ហេតុ​​ខាង​លើ និង​មានស្រុក​កំ​ណើ​រ​នៅ​ខេត្តកំពត ។

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ