ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​អា​ជី​វកម្ម​សត្វព្រៃ​លើ​ទីផ្សារ​រាប់​សិប​គីឡូ​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ អា​ជី​វកម្ម​សត្វព្រៃ​លើ​ទីផ្សារ​ស្ទឹង​ត្រែង​រង​ការ​បង្ក្រាប​ដោយ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង និង​ខេត្ត​កាលពី​វេលា​ម៉ោង​៩​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០១៧​ស្ថិត​នៅ​ផ្សារ​សាមគ្គី​ស្ទឹង​ត្រែង ភូមិ​ត្រ​ព្រីង​សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ។ ប្រភព​ឲ្យ​ដឹង​ថា…

ខេត្តស្ទឹងត្រែង ៖ អា​ជី​វកម្ម​សត្វព្រៃ​លើ​ទីផ្សារ​ស្ទឹង​ត្រែង​រង​ការ​បង្ក្រាប​ដោយ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង និង​ខេត្ត​កាលពី​វេលា​ម៉ោង​៩​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០១៧​ស្ថិត​នៅ​ផ្សារ​សាមគ្គី​ស្ទឹង​ត្រែង ភូមិ​ត្រ​ព្រីង​សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ។

ប្រភព​ឲ្យ​ដឹង​ថា នៅ​វេលា​កេ​ី​ត​ហេតុ​កម្លាំង​កងរាជអាវុធហត្ថ​ដឹកនាំ​ដោយ​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​បាន​ចុះ​ដល់​គោលដៅ​ទីតាំង និង​បញ្ជា​ឲ្យ​ចាប់​បង្ក្រាប និង​ឃាត់ខ្លួន​បុរស​ម្នាក់​ជា​ម្ចាស់​អា​ជីវ​កម្ម​នោះ​ដែរ ។ ក្រោយ​ការ​បង្ក្រាប​រឹបអូស​អាជីវកម្ម​ល្មើសច្បាប់​ខាង​កម្លាំង​កងរាជអាវុធហត្ថ​បាន​នាំ​មក​បញ្ជាការដ្ឋាន​ដោយ​មានការ​ចូលរួម​ពិនិត្យ​ពី​សំណាក់​លោក​ព្រះរាជ​អ្ញា​រង​អម​សាលាដំបូង​ខេត្ត រួម​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ផង​ដែរ ។

មន្ត្រី​កងរាជអាវុធហត្ថ​នៃ​មន្ទីរ​យុត្តិធម៌​ឲ្យ​ដឹង​ថា ក្នុង​សកម្មភាព​ចុះ​បង្ក្រាប​ទីតាំង​អាជីវកម្ម​សត្វព្រៃ​ខុសច្បាប់ កម្លាំង​អាវុធហត្ថ​បាន​ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់​ជា​ម្ចាស់​ទីតាំង​អាជីវកម្ម​ឈ្មោះ​ហួត តារា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​រា​ជានុ​កូ​ល សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ។


លោក​សុខ សេ​ដា មន្ត្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រុង​ស្ទឹង​ត្រែង​ឲ្យ​ដឹង​ថា វត្ថុ​តាង​ចាប់​យក​កម្លាំង​កងរាជអាវុធហត្ថ​រួម​មាន​សាច់​ជ្រូកព្រៃ​ចំនួន​៤៥​គីឡូក្រាម អណ្តើក​ចំនួន​៣​ក្បាល ទម្ងន់​១៥​គីឡូក្រាម ក្រពះ​ប្រ​ម៉ា​ក្រៀម​ចំនួន​៣ សត្វ​រញី​រស់​ចំនួន​៥​ក្បាល សត្វ​ត្រកួត​រស់​ចំនួន​៣​ក្បាល​ទម្ងន់​១៦​គីឡូក្រាម ។ ក្រោយ​ធ្វើ​កំណត់ហេតុ​រួម​កម្លាំង​កង​រាជ​អា​វុ​អ​ធ​ហត្ថ​បាន​ប្រគល់​វត្ថុ​តាង​ល្មើសច្បាប់​ទៅ​ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​បន្ត​ចាត់ការ​នីតិវិធី ។ ជាក់ស្តែង​សត្វព្រៃរ​ស់ត្រូវ​បាន​នាំ​ទៅ​សង្គ្រោះ​នៅ​តំបន់​មាន​សុ​វត្តិភាព ចំណែក​សាច់​ព្រៃ​ត្រូវ​ដុត​កម្ទេច​ចោល​នៅ​បរិវេណ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ