ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​កូរ៉េ​ខាងជើង​ទទួល​បាន​ប្រាក់​ចំណូល​ច្រើន​ជាង​ឆ្នាំ​មុន

6 ឆ្នាំ មុន

ទីក្រុង​សេ​អ៊ូ​ល ៖ ភ្នាក់ងារ​ស្ថិតិ​សេ​អ៊ូ​ល​បាន​និយាយ​ថា ពលរដ្ឋ​ក្នុង​ប្រទេស​កូរ៉េ​ខាងជើង​ទទួល​បាន​ប្រាក់​ចំណូល​ច្រើន​ជាង​ឆ្នាំ​២០១៦ ប៉ុន្តែ​ពលរដ្ឋ​កូរ៉េ​ខាងត្បូង​រក​ប្រាក់​ចំណូល​បាន​ច្រើន​ជាង​នេះ​ដល់​ទៅ​២០​ដង ។ Statistics Korea បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​ថា ប្រាក់​ចំណូល​ក្នុង​ម្នាក់​នៅ​កូរ៉េ​ខាងជើង…

ទីក្រុង​សេ​អ៊ូ​ល ៖ ភ្នាក់ងារ​ស្ថិតិ​សេ​អ៊ូ​ល​បាន​និយាយ​ថា ពលរដ្ឋ​ក្នុង​ប្រទេស​កូរ៉េ​ខាងជើង​ទទួល​បាន​ប្រាក់​ចំណូល​ច្រើន​ជាង​ឆ្នាំ​២០១៦ ប៉ុន្តែ​ពលរដ្ឋ​កូរ៉េ​ខាងត្បូង​រក​ប្រាក់​ចំណូល​បាន​ច្រើន​ជាង​នេះ​ដល់​ទៅ​២០​ដង ។

Statistics Korea បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​ថា ប្រាក់​ចំណូល​ក្នុង​ម្នាក់​នៅ​កូរ៉េ​ខាងជើង ស្មើ​ប្រមាណ​១.៣៤០​ដុល្លារ​កាលពី​ឆ្នាំ​មុន ឬ​កើនឡើង​៥% ។ វា​ជា​ការ​កើន​ឡើង​​ច្រើន​ជាងគេ​តាំងពី​ឆ្នាំ​២០១១​មក នៅ​ពេល​ប្រាក់​ចំណូល​កើន​៧% ។

កូរ៉េ​ខាងជើង​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​លាក់បាំង​ច្រើន​ជាងគេ​លើ​ពិភពលោក ហើយ​ប្រទេស​នេះ​មិន​ប្រកាស​ពី​ទិន្នន័យ​សេដ្ឋកិច្ច​របស់​ខ្លួន​ឡើយ សូ​ម្បី​តែ​ទិន្នន័យ​ទាក់ទង​នឹង​ការ​លូតលាស់ GDP ក្តី ដែល​ធ្វើ​ឲ្យ​អ្នក​តាមដាន​ត្រូវ​ប្រមូល​ទិន្នន័យ​ដោយ​ខ្លួនឯង ។  ចំណែក​នៅ​កូរ៉េ​ខាងត្បូង​វិញ ប្រាក់​ចំណូល​ក្នុង​ម្នាក់​ស្មើ​ប្រមាណ​៣​ម៉ឺន​ដុល្លារ ។

ភ្នាក់ងារ​ខាងលើ​បន្ត​ថា ផលិតកម្ម​អគ្គិសនី​របស់​ពួក​គេ​ស្មើ​ប្រមាណ​៥៤០,៤​ប៊ី​លាន​គីឡូវ៉ាត់ម៉ោង​នៅ​ឆ្នាំ​២០១៦ ។

ការ​ធ្វើ​ពាណិជ្ជកម្ម​សរុប​របស់​កូរ៉េ​ខាងត្បូង​ស្មើ​៩០២​ប៊ី​លាន​ដុល្លារ ច្រើន​ជាង​កូរ៉េ​ខាងជើង​ដល់​ទៅ​១៤០​ដង (​កូរ៉េ​ខាងជើង​ស្មើ​តែ​៦,៥​ប៊ី​លាន​ដុល្លារ​ប៉ុណ្ណោះ​) ។

កាលពី​ខែកក្កដា​កន្លង​មក ធនាគារជាតិ​កូរ៉េ​ខាងត្បូង​ព្យាករ​ថា GDP របស់​កូរ៉េ​ខាងជើង​បាន​កើនឡើង​៣,៩%​កាលពី​ឆ្នាំ​មុន ច្រើន​ជាង​ការ​លូតលាស់​របស់​កូរ៉េ​ខាងត្បូង​ដែល​ស្មើ​តែ​២,៨% ។

វា​ជា​ការ​លូតលាស់​ច្រើន​ជាងគេ​ក្នុង​រយៈពេល​១៧​ឆ្នាំ​មកនេះ ខណៈ​កូរ៉េ​ខាងជើង​អនុ​ញ្ញាត​​ឲ្យ​ទីផ្សារ​ដើរតួ​នាទី​កាន់តែ​ច្រើន​ឡើង​ក្រោម​ការ​ដឹកនាំ​របស់​លោក គី​ម ជុង​អ៊ុ​ន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ